សិស្សសាលាបឋមសិក្សាជប៉ុនប្រើមូលនិធិសហគមន៍ជីក​អណ្តូង​ការ​ពារពេល​​គ្រោះ​មហន្តរាយ​កើត​ឡើង

“អណ្តូងការពារគ្រោះមហន្តរាយ” កំពុងត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅតាមសាលាមួយចំនួន ក៏ដូចជាទីតាំងផ្សេងៗគ្នាជាច្រើន។ សាលាបឋមសិក្សាមួយនៅ Yokohama ប្អូនៗប្រើប្រាស់មូលនិធិដែលបានរៃអង្គាស​ពី​សហគមន៍ ដើម្បី​ដំឡើង​អណ្តូងការពារគ្រោះមហន្តរាយ សម្រាប់អ្នកស្រុកជាកន្លែងដែលប្អូនៗរស់នៅ។

ស្ថានភាពនៃ​ការ​ដំឡើង​អណ្តូង​ការពារ​គ្រោះ​មហន្តរាយ​អាស្រ័យ​លើ​មូលដ្ឋាន​នីមួយៗ កន្លែងខ្លះមិនដំណើរការដោយ​សារ​បញ្ហា​ថវិកា។ ទន្ទឹមនឹងនេះ សា​លា​បឋម​សិក្សា Morooka នៅ Yokohama ក្នុងឳកាសរំលឹកខួបលើកទី ៥០ បង្កើត អាច​ដំឡើង​ប្រព័ន្ធ​នេះ​ដោយ​ពឹង​លើប្អូនៗ។

សិស្សសាលាប្រើមេរៀនរួមបញ្ចូលគ្នាដើម្បីពិភាក្សាចំណុចដែលពួកគេអាចធ្វើបានក្នុងឳកាសអបអរខួបលើកនេះ។ គំនិតដំបូងគួររើសសំរាម ឬធ្វើសាប៊ូ ប៉ុន្តែបន្ទាប់មកប្អូនៗសម្រេចចិត្តធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ដល់​សហគមន៍។ ក្រោយពេលសម្ភាសប្រជាជនក្នុងតំបន់ ប្អូនៗទទួលស្គាល់ការ​ព្រួយ​បារម្ភ​បញ្ហាកង្វះទឹកពេលកើតមានគ្រោះមហន្តរាយ។

បន្ទាប់មក សិស្សទាំងនេះប្រើថេប្លេតដែលផ្តល់ជូនប្អូនម្នាក់ៗដើម្បីស្រាវជ្រាវអំពីក្រុមហ៊ុនជីកអណ្តូង។ គម្រោងដ៏ក្លាហាន​របស់ប្អូនៗគឺជីកអណ្តូងមួយក្នុងទីធ្លាសាលា។ ក្រុមហ៊ុនទាំងនេះក៏បានបង្រៀនប្អូនៗអំពីប្រភពទឹកក្រោម​ផង​ដែរ។

បន្ទាប់ពីពិភាក្សាជាមួយនាយកសាលា ទោះបីជាទទួលយកគំនិតរបស់ប្អូនៗ ប៉ុន្តែនាយកសាលាក៏ត្រូវកត់សម្គាល់ផងដែរថា “ការធ្វើបែបនេះតម្រូវឱ្យមានក្រដាសអនុញ្ញាតច្រើន ដូច្នេះពិតជាពិបាកណាស់” ។

ក្រៅពីក្រដាសអនុញ្ញាត ការចំណាយក៏ជាឧបសគ្គធំផងដែរ។ ការចំណាយជីកអណ្តូងសរុបប្រហែល ២ លានយ៉េន។ ខណៈពេលនោះសិស្សប្រុសម្នាក់បាន​ស្នើ​ថា “បើយើងប្រើថវិកាសហគមន៍យ៉ាងម៉េចដែរ?” 

មិនដូចជាការព្រួយបារម្ភរបស់នាយកសាលាទេ តាមពិតទៅដំណើរការរលូន ដោយសារគម្រោង​របស់​ប្អូនៗ​ត្រូវបានប្រជាជនក្នុងតំបន់គាំទ្រ។

ដើម្បីទាក់ទាញ់អ្នកស្រុកអោយបរិច្ចាគប្រាក់ដើម្បីអនុវត្តគម្រោង ប្អូនៗបានបង្កើតវីដេអូអំពាវនាវ។ មួយរយៈពេល​ក្រោយ​មក ប្អូនៗរៃអង្គាសប្រាក់បានចំនួន ៥០០,០០០ យ៉េន។ ការខិតខំប្រឹងប្រែងរបស់ប្អូនៗធ្វើអោយមនុស្ស​ធំ​រំភើប​ចិត្ត បន្ទាប់ពីទទួលបានចំនួនគោលដៅ ប្អូនៗប្រមូលបានបន្ថែម ១,២៥ លានយ៉េនទៀត។

នាយកសាលាបាននិយាយថា “ប្អូនៗមិនដែលចុះចាញ់ទេ ពួកគេតែងតែប្រាប់អ្នកស្រុកអំពីអត្ថប្រយោជន៍ពេល​ជីក​អណ្តូង ខ្ញុំ​គិត​ថា​ប្រសិន​បើ​យើង​ធ្វើ​រួមគ្នាអាចបន្តជីកអណ្តូង ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល និង​រំភើប​ចិត្តពេលដែលប្អូនៗ​អាច​​ធ្វើ​​រឿង​​ដ៏​​អស្ចារ្យ​​បែប​នេះ​ដោយ​កម្លាំង​ខ្លួនឯង​” ។

អ្នកស្រុកមួយចំនួនបានអោយដឹង “នៅពេលគ្រោះមហន្តរាយកើតឡើង មិន​ត្រឹម​តែ​ពួក​យើង​ សូម្បីតែបុគ្គលិកពន្លត់​អគ្គិភ័យ​ក៏​អាច​ប្រើ​អណ្ដូង​បាន​ដែរ។ នេះ​ជា​កំណប់​ទ្រព្យ ពិតជាអស្ចារ្យ​ណាស់​ដែលប្អូនៗអាច​បង្កើត​គំនិត​បែប​នេះ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: