[Quiz] តោះសាកល្បងទាយពីប្រភេទ Sushi ពិសេសតាមតំបន់​នីមួយៗ​នៅ​ជប៉ុន

មនុស្សជាច្រើនចង់ទៅជប៉ុនដើម្បីភ្លក់ Sushi រសជាតិដើម។ ជាការពិត ក្នុងនាមជាជនជាតិជប៉ុនមួយរូប ខ្ញុំ​មាន​មោទនភាព​ដែលនិយាយថា Sushi ជប៉ុនឆ្ងាញ់ណាស់។ យ៉ាង​ណា​មិញ កាលនៅប្រទេសវៀតណាម ខ្ញុំសង្កេតឃើញថាប្រជាជនវៀតណាមច្រើនបរិភោគ Sushi ត្រីសាល់ម៉ុនប៉ុណ្ណោះ។ Sushi មានច្រើនប្រភេទ ដែលបង្ហាញពីលក្ខណៈពិសេសនៅតំបន់នីមួយៗ តើអ្នកដឹងដែរទេ?

មិន​ត្រឹម​តែ​រសជាតិ សូម្បីតែរូបរាងខាងក្រៅក៏ខុសគ្នាដែរ។

ជាដំបូងសូមភ្លក់ Sushi នៅ Tokyo ។ បើមានឳកាសទៅ Tokyo បរិភោគ Sushi ត្រូវភ្លក់ 江戸前寿司 (Edomaezushi)

https://www.tokyoheadline.com/553148/

Edo ជាអតីតឈ្មោះទីក្រុង Tokyo ក្នុងសម័យរបស់សាមូរ៉ៃ។ នៅពេលនោះ Sushi ធ្លាប់ជាអាហាររហ័សដូច Fast food សព្វថ្ងៃ។

ទោះជាយ៉ាងណា កាលសម័យនោះមិនទាន់មានទូទឹកកក ដូច្នេះត្រីធូណានៅលើ Sushi តែងត្រាំជាមួយទឹកស៊ីអុីវដើម្បីរក្សាទុក។ ក្រៅពី Sushi ត្រីធូណាពេញនិយមបំផុត អ្នកក៏អាចភ្លក់ Sushi ត្រីខ្ជឹងចំហុយផងដែរ។ Edomae សំដៅលើឆកសមុទ្រ Tokyo ជាតំបន់នេសាទត្រីដ៏សំខាន់របស់ប្រទេស។ ឥឡូវនេះសូមក្រឡេកមើលរូបថតខាងលើអោយបានច្បាស់ តើអ្នកឃើញបាយមានពណ៌ក្រហមដែរទេ? អ្នកមិនងាយមើលឃើញប្រភេទ Sushi នេះទេ ប៉ុន្តែ Sushi ទឹកខ្មេះក្រហមមានរសជាតិជូរស្រាល និងរសជាតិឆ្ងាញ់ប្លែកពីគេ ដែលជាអាហារពិសេសនៅទីក្រុងតូក្យូ។

បន្ទាប់មកគឺ Sushi នៅ Osaka ដែល​ជា​ទីក្រុងល្បីមួយទៀត​របស់​ជប៉ុន។

និយាយពីប្រភេទ Sushi ដែលអាចប្រៀបនឹង Edomaezushi មិនអាចមិនរំលឹកដល់ Sushi Kansai ឡើយ។

https://www.sushiacademy.co.jp/archives/c351

ក្រៅពីរសជាតិ រូបរាងប្រអប់ Sushi ពិតជាទាក់ទាញភ្នែកណាស់។ នេះ​គេ​ហៅ​ថា Oshizushi ដាក់​ត្រី និងបាយត្រាំទឹក​ខ្មេះចូលស៊ុមរាងការ៉េ។

ម្យ៉ាងទៀត ពេលរំលឹកដល់ Toyama ត្រូវនិយាយពី Masuzushi ។

https://www.nta.co.jp/media/tripa/articles/809w5

Sushi នេះច្រើនធ្វើពី​ខ្លាញ់ត្រី Sakuramasu (ត្រីសាម៉ុនសាគូរ៉ា)។ ប្រសិនបើអ្នកចូលចិត្តបរិភោគ Sushi ត្រីសាម៉ុន អ្នកប្រាកដជាចូលចិត្ត Sushi ប្រភេទនេះ។ Sushi ខ្ចប់ស្លឹកឈើ និងក្លិនឈ្ងុយគួរ​ឱ្យ​ទាក់​ទាញ។

Sushi នៅ Fukui, Kyoto, Shiga

ត្រីស្បៃកាចាប់បាននៅសមុទ្រជប៉ុនត្រាំក្នុងទឹកខ្មេះជាមួយសារាយធ្វើទៅជា Oshizushi ។ ក្លិនឈ្ងុយត្រីស្បៃកាលាយជាមួយក្លិនសារាយមើលទៅឆ្ងាញ់មិនអាច​ទ្រាំ​បាន​។

Sushi នៅ Mie

Sushi ​ពិសេសនៅតំបន់នេះជាប្រភេទសាច់ត្រីក្រហមដូចជាត្រីធូណា ត្រាំ​ក្នុង​ទឹកស៊ីអុីវ ដាក់ពីលើបាយលាយ​ជាមួយ​ទឹកខ្មេះ។ Sushi ដូចក្នុងរូបគេហៅថា Tekonezushi ដែលមើលទៅដូចជា don (បាយ) ។ Sushi នេះមាន​រសជាតិ​ផ្អែម​ជាង​តំបន់​ផ្សេង​ទៀត ទទួលទានជាមួយ Shiso (perilla)។

Sushi Nara

Nara មិនជាប់សមុទ្រ ប៉ុន្តែនៅតែមាន Sushi ពិសេសធ្វើ​ពី​ត្រី​ស្បៃកា និង​ត្រី​សាលម៉ុន។ បន្ទះត្រីស្តើង ដូច្នេះនឹងទទួលបានអារម្មណ៍កាន់តែច្បាស់ចំពោះរសជាតិស្លឹកកូលាបរុំ Sushi ។ ជាការពិតណាស់ ស្លឹកកូលាបមិនអាចបរិភោគបានឡើយ ប៉ុន្តែប្រើសម្រាប់បង្កើតរសជាតិ និងមានមុខងារសម្រាប់រក្សាទុក។

Sushi Wakayama

នេះគេហៅថា Meharizushi មានរូបរាងទាក់ទាញខ្លាំង។ Sushi រុំក្នុងស្លឹក Takana មានរស​ជាតិ​ជូរ និងឆ្ងាញ់។ អត្ថន័យដើមនៃពាក្យ Mehari គឺ “ឆ្ងាញ់ដល់ថ្នាក់ត្រូវបើកភ្នែកធំ” ។

នៅតំបន់នីមួយៗមាន Sushi ពិសេសដោយឡែក ដូច្នេះហើយប្រសិនបើអ្នកទៅជប៉ុនដើម្បីទទួលទាន Sushi អ្នកគួរ​តែ​កំណត់​ប្រភេទ Sushi ដែល​អ្នក​ចង់ញ៉ាំ ដើម្បីជ្រើសរើសគោលដៅដែលសមស្រប។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: