រឿងរ៉ាវនិយាយពីអធិរាជដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

ប្រវត្តិសាស្រ្តជប៉ុនផ្សារភ្ជាប់ជាមួយនឹងយុគសម័យគ្រួសារអធិរាជ ដែលចាប់ផ្តើមពីឆ្នាំ ៦៦០ មុនគ.ស មាន​ន័យ​ថា​ឆ្លង​កាត់​រយៈ​ពេល ២៦៨២ ឆ្នាំ​មក​ហើយ អធិរាជ​បច្ចុប្បន្ន​ជាអធិរាជទី ១២៦ ។

ក្នុង​ប្រវត្តិសាស្ត្រ​រាជវង្ស​ជប៉ុនមានអធិរាជគ្រោះថ្នាក់ច្រើន ប៉ុន្តែនេះជារឿងរ៉ាវនិយាយពីតួអង្គដែល “គ្រោះថ្នាក់” បំផុត។

ព្រះចៅអធិរាជក្នុងរឿងនេះគឺ Buretsu Tennou ជាអធិរាជទី ២៥ នៃរាជវង្សជប៉ុន។ អំឡុងពេលទ្រង់គ្រប់គ្រងប្រហែលសតវត្សទី ៥ ឬទី ៦ ។ ក្លាយជាអធិរាជតាំងពីអាយុ ១០ ឆ្នាំ ទង្វើ​របស់​ព្រះចៅអធិរាជពិតជាគួរឲ្យ​ខ្លាច​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។

នៅឆ្នាំទី ២ ឡើងគ្រោងរាជ្យ ព្រះចៅអធិរាជ​ចាប់​ផ្ដើម​ចេញ​បញ្ជា​យ៉ាង​ឃោរឃៅ ដូចជា​បញ្ជា​អោយវះពោះស្ត្រី​មាន​ផ្ទៃពោះម្នាក់ដើម្បីមើលទារក។ មិនដឹងហេតុ​អ្វីបាន​ជា​អធិរាជ​ចេញ​បញ្ជា​បែប​នេះឡើយ ប៉ុន្តែ​លទ្ធផល​ដែល​ជៀស​មិន​ផុតទាំង​ម្តាយ និង​ទារក​សុទ្ធតែបាត់បង់ជីវិត។

មិនត្រឹម​តែប៉ុណ្ណឹង នៅឆ្នាំបន្ទាប់អធិរាជបាន​បញ្ជា​ឲ្យដក​ក្រចកដៃ​របស់មនុស្សម្នាក់ រួចហៅម្នាក់នោះឲ្យ​ទៅ​ជីក​ដំឡូង។

អំពើឃោរឃៅមិនបញ្ឈប់ត្រឹម​នឹង នៅឆ្នាំបន្ទាប់អធិរាជបានបញ្ជាឲ្យដកសក់បុរសម្នាក់ បង្ខំគាត់ឲ្យឡើងដើមឈើ រួច​បញ្ជា​ឲ្យកាប់ដើមឈើនោះ អារម្មណ៍រីករាយមើលបុរសម្នាក់នោះធ្លាក់ចុះស្លាប់។

បញ្ជា​មិន​សម​ហេតុផល​បន្ត​ធ្លាក់​លើ​​ប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំ។ មនុស្សមួយចំនួនត្រូវគេចាប់បោះចូល​ប្រឡាយទឹកហូរចេញទៅស្រះ ចំណែកខ្លះទៀតត្រូវគេចាក់សម្លាប់ដោយកាំបិតចំនួន ៣ ដង។ សម្រាប់​ព្រះចៅ​អធិរាជ ការ​​យក​​ជីវិត​​មនុស្ស​​ប្រៀប​ដូច​ជា​ការ​លេងកំសាន្ត។

អំពើឃោរឃៅមិនកំណត់ត្រឹម​ប្រជាជនជប៉ុនប៉ុណ្ណោះទេ សូម្បីតែជនបរទេសក៏មិនលើកលែងដែរ។ បេសកជនមក​ពី Kudara (បច្ចុប្បន្នជាឧបទ្វីបកូរ៉េ) ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ប៉ុន្តែត្រូវអធិរាជបញ្ជាឲ្យចាប់ខ្លួន ព្រោះ​តែ​​មិន​​យក​​សួយ​​សារ​អាករមកថ្វាយ។ ទង្វើនេះចំពោះប្រទេសម្ខាងទៀតប្រៀបដូចជាប្រកាសសង្គ្រាម។

ចិត្តអាក្រក់របស់បុគ្គលម្នាក់នេះ​គ្មាន​មេត្តា​ចំពោះ​ស្ត្រី​ឡើយ។ នៅឆ្នាំទី ៨ គ្រងរាជ្យ ទ្រង់បានបញ្ជាឲ្យ​ប្រមូលផ្តុំស្រ្តីជាច្រើន​នាក់ បង្ខំ​ឲ្យស្រាតរួច​អង្គុយ​លើបន្ទះឈើ។ បន្ទាប់​មកចេញបញ្ជាឲ្យ​យកសេះឈ្មោល និងញី ដាក់​ឲ្យ​​ពាក់​គ្នា​នៅ​ចំពោះ​មុខ​ពួក​គេ។ ស្រ្តីដែលមើលឃើញទិដ្ឋភាពនេះប្រដាប់ភេទសើមត្រូវ​ប្រហារជីវិត បើមិនដូច្នេះ​ត្រូវ​ចាប់​ធ្វើ​ជា​ទាសករ។

នៅពេលដែលប្រជាជនកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សអូសបន្លាយ អធិរាជនៅតែសោយម្ហូបអាហារឆ្ងាញ់ៗ រស់នៅក្នុងទ្រព្យសម្បត្តិ។ សំណាងទ្រង់មានព្រះជន្មត្រឹម ១៨ វស្សាប៉ុណ្ណោះ។ មិនច្បាស់ថាត្រូវទេវតាដាក់ទណ្ឌកម្ម ឬត្រូវនរណា​ធ្វើ​ឃាត​នោះ​ទេ ប៉ុន្តែបន្ទាប់ពីអធិរាជសោយទីវង្គត់ ប្រទេសជាតិបាន​វិល​មក​រក​សន្តិភាពវិញ។

បច្ចុប្បន្នមានមតិជជែកវែកញែកជាច្រើនចំពោះទង្វើរបស់អធិរាជអង្គនេះ តើទង្វើអាក្រក់ទាំងនោះត្រូវបានបំផ្លើស ឬ​មិន​រាប់​បញ្ចូល​ទាំងអស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: