សិក្ខាសាលាអនឡាញជាកន្លែងដែលជនរងគ្រោះធ្លាប់ត្រូវរំលោភបំពានអាចនិយាយរឿងក្នុងចិត្ត
បន្ទាប់ពីធំដឹងក្តីជនរងគ្រោះករណីរំលោភបំពានកុមារបានរំលឹកដល់រយៈពេលត្រូវបំពានក្នុងសន្និសីទអនឡាញថ្មីៗនេះដែលរៀបចំដោយ Abuse Dialogue ។
Abuse Dialogue ផ្តួចផ្តើមដោយបុគ្គលិកសុខុមាលភាពសង្គមពីរនាក់កាលពីខែមិថុនា ឆ្នាំ ២០២០ ដើម្បីបង្កើតកន្លែងមួយសម្រាប់ “ជនរងគ្រោះធ្លាប់ត្រូវរំលោភបំពាន និងអ្នកដែលចាប់អារម្មណ៍ចំពោះបញ្ហារំលោភបំពានកុមារអាចបើកចិត្ត ជាមួយគ្នានេះពិភាក្សារកដំណោះស្រាយ” ។ Abuse Dialogue រៀបចំ Workshop ២ ដងក្នុងមួយខែតាមរយៈប្រព័ន្ធសន្និសីទអនឡាញ។
សន្និសីទថ្មីបំផុតដើម្បីអបអរសាទរខួបលើកទី ២ នៃការបង្កើត Abuse Dialogue ដោយមានការចូលរួមពីជនរងគ្រោះករណីរំលោភបំពានកុមារចំនួន ៣ នាក់។ ម្នាក់ក្នុងចំណោមពួកគេបច្ចុប្បន្នជានិស្សិតពេទ្យ ដែលធ្លាប់ត្រូវឪពុកបង្កើតធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តកាលនៅក្មេង។
“ខ្ញុំពិតជាធ្លាប់គិតថាខ្លួនគ្មានអ្វីល្អនោះទេ។ បច្ចុប្បន្នខ្ញុំនៅតែត្រូវលងបន្លាចដោយការចងចាំដ៏អាក្រក់នាពេលនោះ” ។
ពួកគេក៏បានចែករំលែកក្តីស្រមៃចង់ក្លាយជាអ្នកប្រឹក្សាផ្លូវចិត្តសម្រាប់កុមារ យកបទពិសោធន៍ផ្ទាល់ខ្លួនជួយដល់អ្នកដែលមានស្ថានភាពស្រដៀងគ្នា។
“តាមរយៈការព្យាបាលអោយក្មេងដទៃទៀត ខ្ញុំក៏ចង់រំលឹកដល់អតីតកាលរបស់ខ្លួន ដើម្បីសង្គ្រោះខ្លួនឯងផងដែរ ព្រោះខ្ញុំមិនអាចនៅក្នុងអតីតកាលជារៀងរហូតទេ” ។
អ្នកចូលរួមសន្និសីទទាំងបីបានយល់ព្រមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដោយទទួលយកការប្រឈមមុខនឹងបញ្ហា។ ពួកគេបាននិយាយថា “ខ្ញុំធ្លាប់យល់ថាអាម៉ាស់ចំពោះវត្តមានរបស់ខ្លួន ដូច្នេះខ្ញុំមិនអាចនិយាយពីរឿងធ្លាប់ត្រូវរំលោភបំពានរហូតដល់អាយុ ២០ ឆ្នាំ” ។ អ្នកចូលរួមម្នាក់បានអោយដឹង “ដោយប្រាប់អ្នករាល់គ្នាថាខ្ញុំត្រូវគេរំលោភបំពាន នៅទីបំផុតខ្ញុំអាចទទួលយករឿងខ្លួនធ្លាប់ត្រូវគេរំលោភបំពាន” ។
Isomura បានអត្ថាធិប្បាយបន្ថែមថា “អ្នករស់រានមានជីវិតបន្ទាប់ពីត្រូវរំលោភបំពាននឹងជួយការលំបាកទោះធំដឹងក្តីក៏ដោយ ដូចជាមិនអាចបង្កើតទំនាក់ទំនងល្អ ឬមានបញ្ហាផ្លូវចិត្ត។ យើងចង់បន្ត Workshop បែបនេះ ដើម្បីអោយអ្នករាល់គ្នាអាចនិយាយរឿងដែលគេមិនអាចប្រាប់មនុស្សជុំវិញខ្លួនបាន ហើយកាត់បន្ថយបញ្ហាកាលពីអតីតកាលរបស់ពួកគេ” ។
កាលវិភាគសិក្ខាសាលា និងព័ត៌មានផ្សេងទៀតរបស់ Abuse Dialogue ត្រូវបានបង្ហោះនៅលើគណនី Twitter @AbuseDialogue (ជាភាសាជប៉ុន)។
Sacchan