មិនសរសើរមិនបានគំរូផ្លូវរថភ្លើងដែលផ្គុំឡើងដោយកុមារាជនជាតិជប៉ុនអាយុ ៥ ឆ្នាំ

កុមារដែលមានការផ្ចង់អារម្មណ៍ខ្ពស់នឹងធ្វើអោយមនុស្សធំភ្ញាក់ផ្អើល។

ថ្មីៗនេះ គំរូផ្លូវរថភ្លើងស្អាតដូចសុបិនដែលកុមារាអាយុ ៥ ឆ្នាំម្នាក់ធ្វើបានក្លាយប្រជាធានបទពិភាក្សាលើបណ្តាញសង្គម។ 

ក្មេងម្នាក់នេះត្រូវបានបំផុសគំនិតពេលមើលកម្មវិធីទូរទស្សន៍ “Zenryoku meikingu” ហើយចំណាយពេលមួយថ្ងៃដើម្បី​សម្រេច​ខ្សែរថភ្លើងដែលស្មុគស្មាញ​បំផុត។ ក្រៅពីភ្ញាក់ផ្អើលនឹងការតស៊ូ មនុស្សជាច្រើនក៏កោតសរសើរចំពោះសមត្ថភាព​ផ្តោត​អារម្មណ៍​របស់កុមារា ព្រោះក្មេងប្រុសធ្វើត្រឹម​រយៈពេល ១ ថ្ងៃប៉ុណ្ណោះ។

ស្នាដៃរបស់កុមារា Kouki មានទំហំធំ ពេញបន្ទប់ និងខ្ពស់រហូតដល់ពិដានផ្ទះ មើលទៅដូចជាបន្ទាយសង្កេតការណ៍។

ឪពុក​របស់ Kouki បាន​និយាយ​ថា កុមារាចូលចិត្តប្រដាប់ប្រដាលេងបែបផ្គុំគ្នា បុគ្គលិក​លក្ខណៈ​របស់ប្អូនស្ងប់ស្ងាត់ ខ្មាសអៀន។

នេះជាស្នាដៃធំបំផុតដែលប្អូនធ្លាប់ធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះប្អូនធ្លាប់ធ្វើគម្រោតធំៗជាច្រើន។ ទោះជាយ៉ាង​ណា ការ​រីក​ចម្រើន​របស់​ប្អូនក្នុងស្នាដៃលើកនេះធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។

មនុស្សជាច្រើនគិតថាស្នាដៃដ៏អស្ចារ្យបែបនេះបើត្រូវរុះរើពិតជាខ្ជះខ្ជាយណាស់ ប៉ុន្តែវាបង្ហាញពីភាពរីកចម្រើនរបស់​កុមារា ហើយ​ការ​រុះ​រើ​នេះមិនបានរារាំងប្អូនបន្តរីកចម្រើននាពេលអនាគតនោះទេ។

គំរូផ្លូវរថភ្លើងខ្នាតយក្សនេះមិនត្រឹមតែជាស្នាដៃរបស់ក្មេងប្រុសប៉ុណ្ណោះទេ ថែមទាំងពឹងលើការគាំទ្រពីក្រុមគ្រួសារ ជាមួយនឹងចំណង់ចំណូលចិត្តសិល្បៈរបស់ប្អូនផងដែរ។ យើងនឹងរំពឹងលើការអភិវឌ្ឍរបស់ Kouki នៅ​ពេល​អនាគត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: