ជំនាញកាត់បន្ថយកម្តៅបែប Ninja ជួយអោយត្រជាក់នៅរដូវក្តៅ

មនុស្សជាច្រើនយល់ថា Ninja ជាមនុស្សអាថ៌កំបាំង ធ្វើសកម្មភាពក្នុងកន្លែងងងឹត ពេលខ្លះលាក់ខ្លួន ពេលខ្លះទៀតបង្ហាញខ្លួន ជាមួយនឹងជំនាញប្រយុទ្ធយ៉ាងប៉ិនប្រសប់។ តាមពិតទៅក្នុងពិភព Ninja ក៏មានវិធីងាយៗដែលមិនទាក់ទងនឹងចារកម្មនោះទេ គឺធ្វើយ៉ាងណាអោយត្រជាក់ពេលរដូវក្តៅមកដល់។

រដូវក្តៅនៅជប៉ុនឆ្នាំនេះក្តៅខ្លាំង និងដំណោះស្រាយជាច្រើនត្រូវបានលើកឡើង ដើម្បីជៀសវាងជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល​ដែល​បណ្តាល​មកពីក្តៅខ្លាំង ដូចជាប្រើផ្លិត ផឹកទឹកជាប្រចាំ។ល។

អ្នកប្រើគណនី Twitter ម្នាក់មានវិធីផ្ទាល់ខ្លួន។ មនុស្សម្នាក់នេះគឺ 習志野青龍窟 Narashino Seiryukutsu (@3618Tekubi) ដែល​ជា Ninja អាជីពនៃក្រុមប្រឹក្សា In’nin Hyojoshu ក្រុម Ninja ជប៉ុន។

វិធីដែលបុរសម្នាក់នេះបានធ្វើ។

https://twitter.com/3618Tekubi/status/1550786482419339264?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1550786482419339264%7Ctwgr%5E54e97bd667b8eb68813994428bc6a18eca622988%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F150449.html

បច្ចេកទេសនេះគេហៅថា 水遁 (Suiton – ជ្រមុជទឹក) លាក់ខ្លួនក្នុងទឺកដោយដាក់វត្ថុធ្ងន់លើពោះ ហើយប្រើបំពង់សម្រាប់ដកដង្ហើម។ ទោះជាយ៉ាងណា Narashino បានបន្ថែមថា នេះមិនមែន Suiton real ដែលត្រូវបានពណ៌នាក្នុង​សៀវ​ភៅ Ninjutsu ទេ ប៉ុន្តែគ្រាន់តែប្រហាក់ប្រហែលប៉ុណ្ណោះ។

វិធីជួយអោយត្រជាក់បែប Ninja នេះទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គម រហូតដល់ថ្នាក់រដ្ឋាភិបាលត្រូវ​បង្ហោះ​​វីដេអូ​​មួយ​​ទៀតដោយ​មាន​ការ​ព្រមានថា “បច្ចេកទេសនេះត្រូវបានបង្ហាញដោយ Ninja ជំនាញឆ្លងកាត់ការ​បណ្តុះបណ្តាលយ៉ាងតឹងរ៉ឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់” ។

https://twitter.com/3618Tekubi/status/1551147359463444485?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1551147359463444485%7Ctwgr%5E54e97bd667b8eb68813994428bc6a18eca622988%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F150449.html

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: