នៅជប៉ុនទោសបែបណាត្រូវប្រហារជីវិត តើឃាតករសម្លាប់អតីតនាយករដ្ឋមន្ត្រីត្រូវប្រឈមនឹងទោសប្រហារជីវិតដែរទេ?
ព្រឹត្តិការណ៍ថ្មីៗនេះអាចនឹងធ្វើឱ្យអ្នកចោទជាសំណួរ តើជប៉ុនជាប្រទេសមានសុវត្ថិភាពទេ? រឿងដែលលេចធ្លោជាងគេនោះគឺករណីអតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវគេធ្វើឃាត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តើឃាតកម្មនៅជប៉ុនត្រូវទទួលទោសយ៉ាងណា?
ដូចជែលអ្នករាល់គ្នាដឹងរួចមកហើយទោសធ្ងន់បំផុតនៅប្រទេសជប៉ុនគឺប្រហារជីវិត។ ដូច្នេះ តើសម្លាប់មនុស្សត្រូវទទួលទោសប្រហារជីវិតដែរទេ? ដើម្បីឆ្លើយតបនឹងសំណួរនេះអាស្រ័យករណីលម្អិត រួមមានមូលហេតុប្រព្រឹត្តបទល្មើស មធ្យោបាយប្រព្រឹត្តបទល្មើស សម្លាប់មនុស្សប៉ុន្មាននាក់ ស្ថានភាពខូចខាតរបស់គ្រួសារជនរងគ្រោះ ផលប៉ះពាល់សង្គម អាយុរបស់ជនល្មើស កំណត់ត្រាព្រហ្មទណ្ឌ (ធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកអត់) ។ល។ តុលាការនឹងពិចារណាលើកត្តាទាំងអស់ ហើយធ្វើការសម្រេចចិត្តដោយផ្អែកលើករណីជាក់ស្តែងនីមួយៗ។
មនុស្សជាច្រើនគិតថាសម្លាប់មនុស្ស ២ នាក់ឡើងទៅទើបទទួលទោសប្រហារជីវិត ប៉ុន្តែមិនងាយស្រួលដូចនេះឡើយ។ ជាក់ស្តែងឧក្រិដ្ឋជនសម្លាប់មនុស្ស ៥ នាក់ (បុរស និងស្រ្តី) ក្នុងឆ្នាំ ២០២១ ត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ មនុស្សជាច្រើនយល់ថាជាប់ពន្ធនាគារមួយជីវិតមានន័យថានៅក្នុងគុកមួយជីវិត ប៉ុន្តែមិនដូច្នោះទេ។ បើមានដីកាលើកលែងទោស ឬក្នុងព្រឹត្តិការណ៍ជាតិសំខាន់ មិនថាត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើកែប្រែល្អ នៅតែអាចត្រូវបានពិចារណាកាត់បន្ថយទោសចេញពីពន្ធនាគារ។ សរុបទៅ ទោសប្រហារជីវិត និងទោសជាប់ពន្ធនាគារអស់មួយជីវិតជាបន្ទាត់រវាងស្លាប់ និងរស់ អ្នកដែលជាប់ពន្ធនាគារមួយជីវិតអាចនឹងទទួលបានការសង្រ្គោះ។
ដូច្នេះ តើពិរុទ្ធជនដែលធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនត្រូវប្រឈមនឹងទោសប្រហារជីវិតដែរទេ? ព្រោះជននេះសម្លាប់មនុស្សតែម្នាក់ មិនអាចកាត់ទោសប្រហារជីវិតមែនអត់?
ក៏អាចនឹងទៅរួចដែរ ប៉ុន្តែបើពិចារណាលើប៉ះពាល់ធំធេងចំពោះសង្គម លទ្ធផលបុគ្គលនេះត្រូវកាត់ទោសប្រហារជីវិតក៏ខ្ពស់ដែរ។
ក្រៅពីទោសសម្លាប់មនុស្ស រដ្ឋធម្មនុញ្ញក៏បានចែងអំពីឧក្រិដ្ឋកម្មក្បត់ជាតិ ជាក់ស្តែងជាប់ពន្ធនាគារមិនកំណត់ ឬទោសប្រហារជីវិតចំពោះសកម្មភាពកុបកម្ម ក្នុងគោលបំណងបំផ្លាញសណ្តាប់ធ្នាប់ជាតិ។ ទង្វើរបស់ជនល្មើសក៏អាចរាប់ចូលបទល្មើសខាងលើដែរ ហើយលទ្ធផលទទួលទោសប្រហារជីវិតខ្ពស់។
ត្រង់ចំណុចនេះមានចន្លោះប្រហោងធំ ប្រសិនបើអាចកំណត់ស្ថានភាពផ្លូវចិត្តរបស់បុគ្គលនេះមិនប្រក្រតីអំឡុងពេលប្រព្រឹត្តបទល្មើស មិនអាចចាត់ទុកជាទោសបានទេ។ ជាការពិតណាស់ មិនមែនមានន័យថាបុគ្គលនេះត្រូវដោះលែងអោយមានសេរីភាពឡើយ ត្រូវដាក់ជននេះដាច់ដោយឡែកពីសង្គមនៅមន្ទីរពេទ្យផ្លូវចិត្ត។
និយាយអញ្ចឹងជប៉ុនអនុវត្តទោសប្រហារជីវិតដោយការព្យួរក។ អ្នកទោសឈរនៅកន្លែងព្យួរក ជាមួយនឹងខ្សែចងក។ នៅពេលទទួលបានសញ្ញាផ្នែកខាងស្រុតចុះ រាងកាយអ្នកទោសនឹងធ្លាក់ចុះ ខ្សែពួររឹតករហូតដល់ស្លាប់។ ខណៈពេលធ្លាក់ចុះ កនឹងបាក់ ដូច្នេះអ្នកទោសស្លាប់ភ្លាមៗ។
ករណីធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ទោះបីជាពិរុទ្ធជនត្រូវបានកំណត់ នៅតែត្រូវស៊ើបអង្កេតប្រភពហេតុការណ៍ ទន្ទឹមនឹងនេះទាមទារឱ្យមានការស៊ើបអង្កេតជាច្រើនទៀត ដើម្បីការពារកុំឱ្យឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងម្តងទៀត។
ជប៉ុនជាប្រទេសបញ្ចេញមតិដោយសេរី ដូច្នេះប្រសិនបើមិនយល់ស្របនឹងលោក Abe អ្នកអាចបដិសេធ។ ប៉ុន្តែ គ្មានអ្នកណាម្នាក់មានសិទ្ធិយកជីវិតអ្នកដទៃតាមអំពើចិត្តឡើយ។
ខ្ញុំសង្ឃឹមថា ជប៉ុននឹងមិនវិលទៅរកសភាពដូចកាលសង្គ្រាមលោកលើកទី ២ នោះទេ នៅពេលនោះកងទ័ពនឹងបាញ់សម្លាប់អ្នកដែលប្រឆាំងរដ្ឋាភិបាល។
Kengo Abe