រដ្ឋាភិបាល​ជប៉ុន​បើក​កិច្ចប្រជុំ​ស្តីពី​ “ជំងឺអុតស្វា” ដើម្បីពិភាក្សារកវិធានការដោះស្រាយ

ទាក់ទងនឹង “ជំងឺអុតស្វា” ជាជំងឺដែលកំពុងក្លាយជាកង្វល់​ដ៏​ធំ​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក រដ្ឋាភិបាលបាន​បើក​កិច្ច​ប្រជុំ​ជា​មួយ​ក្រសួង និងផ្នែកពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធានការនាពេលអនាគត។ អ្នកជំនាញបានចង្អុល​បង្ហាញ​ថា ហានិភ័យអ្នកឆ្លងក្នុងប្រទេសជប៉ុនខ្ពស់។

ចំពោះករណី “ជំងឺអុតស្វា” របាយការណ៍អ្នកឆ្លងបង្ហាញថាកើតឡើងជាង ៧០ ប្រទេស និងតំបន់តាំងពីដើមឆ្នាំនេះ។ អង្គការសុខភាពពិភពលោក WHO បានប្រកាស “ស្ថានភាពសុខភាពសាធារណៈជាការព្រួយបារម្ភអន្តរ​ជាតិ” នៅ​ថ្ងៃ​ទី ២៣ កន្លងទៅ។

ដើម្បីឆ្លើយតបទៅនឹងវិធានការទាំងនេះ រដ្ឋាភិបាល​ជប៉ុន​បើក​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រសួង​ និងផ្នែកពាក់ព័ន្ធ ហើយទន្ទឹមនឹងនេះបង្កើតប្រព័ន្ធពិនិត្យ និងទទួលអ្នកជំងឺក្នុង​ករណី​ដែល​បញ្ជាក់​ថា​ឆ្លង​នៅ​ប្រទេស​ជប៉ុន។

អ្នកជំនាញបានបង្ហាញពីកម្រិតគ្រោះថ្នាក់នៃជំងឺឆ្លងនេះ។

សាស្ត្រាចារ្យ Shigeru Morikawa ផ្នែកមីក្រូជីវវិទ្យានៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត Okayama បានអោយដឹងថា៖

“ព្រោះតែមានចំនួន ៧៥ ប្រទេសឆ្លងជំងឺនេះ ខ្ញុំគិតថាហានិភ័យប្រទេសជប៉ុនក្លាយជាប្រទេសទី ៧៦ ឬ ៨០ មានកម្រិតខ្ពស់” ។

ពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រងការចម្លង លោកសាស្ត្រាចារ្យបានបន្ថែមថា៖

“ជាពិសេសនៅប្រទេសជប៉ុន ខណៈដែលករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងវិញ សូមអ្នកទាំងអស់គ្នាលាងដៃនឹង​អាល់​កុល​គ្រប់​ទី​កន្លែង​ដែល​អ្នកទៅដូចជាផ្សារទំនើប ភោជនីយដ្ឋាន ជាដើម ត្រូវយកចិត្តទុកដាក់អនុវត្តទម្លាប់​លាង​​ដៃ​​ជា​​មួយ​​សាប៊ូ ដើម្បី​ចៀស​វាង​ការ​ឆ្លង” ។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពកំពុងរៀបចំថ្នាំសម្រាប់ព្យាបាល ហើយបង្កើតក្រុមអ្នកជំនាញនៅ​ថ្ងៃ​ទី ២៩ ខែ​នេះ ដើម្បីពិភាក្សាថាតើថ្នាំបង្ការជំងឺអុតស្វាយអាចប្រើសម្រាប់ការពារជំងឺអុតស្វាបានឬអត់។

​បើ​តាម​ព័ត៌មានថ្មីបំផុត ករណីជំងឺអុតស្វាដំបូងទើបតែត្រូវបានរកឃើញនៅប្រទេសជប៉ុន។ ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​បាន​ប្រកាស​ថា បុរស Tokyo អាយុ ៣០ ឆ្នាំម្នាក់ត្រូវ​បានបញ្ជាក់​ថា​មាន​ជំងឺ​នេះ។

ជំងឺអុតស្វាបង្កឡើងដោយវីរុសអុតស្វា ពេលឆ្លងជំងឺ រោគសញ្ញាមានដូចជាកន្ទួល គ្រុន​ក្តៅ និង​ហើម​កូន​កណ្តុរ ហើយជាទូទៅបាត់ទៅវិញក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: