ឧក្រិដ្ឋជន Tomohiro Kato សម្លាប់រង្គាលនៅ Akihabara កាល​ពី​ឆ្នាំ ២០០៨ ត្រូវកាត់ទោសប្រហារជីវិត

ក្រសួងយុត្តិធម៌បានកាត់ទោសប្រហារជីវិតចំពោះ Tomohiro Kato ឧក្រិដ្ឋជនសម្លាប់មិនរើសមុខនៅ Akihabara ទីក្រុងតូក្យូកាលពីខែមិថុនា ឆ្នាំ ២០០៨ ។

នៅល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០០៨ Kato ជិះឡានដឹកទំនិញសម្រុកចូលផ្លូវ Akihabara សម្រាប់អ្នកថ្មើរជើង បុក​អ្នក​ដំណើរ​តាមផ្លូវ ហើយបន្ទាប់មកវាយប្រហារអ្នកនៅទីនោះដោយកាំបិតដែលខ្លួនយកតាម។ ហេតុការណ៍​នេះ​បណ្តាលអោយមនុស្ស ៧ នាក់ស្លាប់ និង​របួសធ្ងន់ ​១០ ​នាក់ ។

Kato ត្រូវចោទប្រកាន់ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ការកាត់ទោសលើកទី ១ និងលើកទី ២ សុទ្ធ​តែ​សម្រេច​ប្រហារជីវិត ដោយសម្រេចថាគាត់ជា “ឧក្រិដ្ឋជន​ដ៏​ឃោរឃៅ​ដែល​មិន​ខ្វល់​ពី​អ្នក​ដទៃ និង​គ្មាន​មនុស្សធម៌” ។ នៅ​ខែកុម្ភៈ ឆ្នាំ ២០១៥ តុលាការកំពូល​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកទោស Kato បន្ទាប់មកទោស​​ប្រហារ​ជីវិត​ត្រូវបានកំណត់។ នេះ​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំមុន ដែល​ការ​កាត់​​​ទោស​​​ប្រហារ​​​ជីវិត​ត្រូវ​បាន​អនុវត្ត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: