ក្នុងបរិបទប្រាក់យ៉េនធ្លាក់ថ្លែ ហេតុ​អ្វីម៉ាកសម្លៀកបំពាក់ UNIQLO នៅ​តែ​ដំណើរ​ការល្អ?

ក្រៅពីជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសជប៉ុនកំពុងជួបបញ្ហាប្រាក់យ៉េនធ្លាក់ថ្លៃ។ បច្ចុប្បន្នតម្លៃទីផ្សារកំពុងប្រែប្រួល​ចន្លោះ​ពី ១៣៦-១៣៧ យ៉េន/ដុល្លារ គំនិតមួយចំនួនបានអោយដឹងប្រាក់យ៉េនធ្លាក់ចុះដល់ ១៦០ យ៉េន។

តើប្រាក់យ៉េនធ្លាក់ចុះបណ្តាលអោយមានផល​វិបាក​អ្វី​ខ្លះ?

ការ​នាំ​ចូល​ទំនិញ​ពី​បរទេស​ចូល​ប្រទេស​ជប៉ុន​ឡើង​ថ្លៃ។ នេះជាចំណុចខ្សោយដ៏ធំមួយ ឧទាហរណ៍ផលិតផលដែលមាន​តម្លៃ ១០០ ដុល្លារ តាម​ត្រូវស្មើ ១១,០០០ យ៉េន បែរជាមានតម្លៃ ១៦,០០០ យ៉េន។

ជប៉ុនជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូល នៅពេលដែលថ្លៃដើមកើន ផលិតផលទាំងអស់សុទ្ធតែត្រូវឡើងថ្លៃ ចំណែកប្រាក់ឈ្នួលថយចុះ។

ការដែលប្រាក់យ៉េនធ្លាក់ថ្លៃក៏​មាន​អត្ថប្រយោជន៍​មួយចំនួនដែរ។ ទំនិញ​ជប៉ុន​ដែលនាំចេញ ក៏ដូចជាថ្លៃធ្វើដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់ជនបរទេស​មាន​តម្លៃ​ថោក​ជាងមុន ដូច្នេះគេរំពឹងថានឹងមានរលកភ្ញៀវទេស​ចរណ៍​បរទេស​ចូលប្រទេសជប៉ុន ស្តារវិស័យទេសចរណ៍ដែលរងគ្រោះដោយ​ជំងឺ​រាត​ត្បាត​នា​ពេល​កន្លង​មក។ គួរអោយ​សោក​ស្តាយ ថ្មីៗនេះជំងឺកូវីដ ១៩ អាចនឹងរីករាលដាលឡើងវិញ ការរឹតបន្តឹងចូលប្រទេសនឹងកាន់តែតឹងរ៉ឹង ហើយ​ក៏​មិន​មានកន្លែងច្រើនអាចធ្វើដំណើរដោយសេរីដែរ។

ក្នុង​បរិបទ​នេះ មាន​អាជីវកម្ម​មួយ​ដែលកំពុងដំណើរការបានយ៉ាងល្អ នោះគឺ UNIQLO ។

UNIQLO ជាសហគ្រាសជប៉ុនដែលល្បីលើពិភពលោកខាងវិស័យផលិតសម្លៀកបំពាក់ ភាគច្រើនផលិតផល UNIQLO ផលិតនៅបរទេស ដូច្នេះតម្លៃផលិតកម្មកើនឡើងយ៉ាងខ្លាំង ហើយការលក់គួរតែធ្លាក់ចុះក្នុងបរិបទ​វិបត្តិ​សេដ្ឋកិច្ច​ជា​រឿង​ធម្មតា។

ប៉ុន្តែលទ្ធផលផ្ទុយទៅវិញ ប្រាក់ចំណេញប្រចាំត្រីមាសកើនឡើង ៥៧,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រហូត​ដល់ ២៣៧,៨៣៦ លានយ៉េន ដែលបង្ហាញថាប្រាក់ចំណូលនៅតែកើនឡើង។

លទ្ធផលនេះអាចនឹងពឹងលើការលក់នៅក្រៅប្រទេស។ បច្ចុប្បន្ននេះ UNIQLO មានចំនួន ៨៨៨ ហាងនៅប្រទេស​ចិន។ ប៉ុន្តែ​បញ្ហាត្រង់ថាហាង​ទាំង​នេះមិន​មាន​ផល​ចំណេញដែរ។ មិន​ត្រឹម​តែប៉ុណ្ណឹង ការ​លក់​នៅប្រទេសចិនក៏​ធ្លាក់​​​ចុះ​​​គួរ​​ឱ្យ​កត់​សម្គាល់​ដោយ​សារ​ការ​រីក​រាល​ដាល​ជំងឺកូវីដ ១៩ ។

ហាងនៅបណ្តាប្រទេសផ្សេងទៀត ជាក់ស្តែងប្រហែល ៥០០ ហាងនៅអាស៊ី (លើកលែងតែប្រទេសចិន) ប្រហែល ៦០ ហាងនៅសហរដ្ឋអាមេរិក និងកាណាដា និងចំនួន ៧០ ហាងនៅអឺរ៉ុបកំពុងដំណើរការល្អ។ ក្រឡេកមើលអត្រាលក់សរុប ប្រហែល ៣៩,៥% មកពីប្រទេសជប៉ុន និង ៤៣,៦% នៅក្រៅប្រទេស។

ទោះជាយ៉ាងណា រឿងនេះមិនត្រឹម​តែស្ថិតលើការរីកចម្រើនរបស់ UNIQLO នៅក្រៅប្រទេសប៉ុណ្ណោះទេ។

មនុស្សជាច្រើនប្រហែលជាមិនដឹងអំពីយុទ្ធសាស្រ្តនេះទេ ប៉ុន្តែភាពជោគជ័យរបស់ UNIQLO ក៏ដូចជាហ្គេម STREET FIGHTER 2 របស់ CAPCOM អញ្ចឹង​ដែរ។

ហ្គេមមានលក្ខណៈពេញលេញ ច្បាស់លាស់ អ្នកទៅបបួលប្រកួតជាមួយគូប្រជែងខ្លាំងតាមតំបន់នីមួយៗលើពិភព​លោក ហើយ​យក​ឈ្នះ។ ខ្ញុំក៏ធ្លាប់លេងហ្គេមនេះកាលនៅរៀនវិទ្យាល័យដែរ។ ត្រលប់ទៅយុទ្ធសាស្ត្ររបស់ UNIQLO ក្លាយទៅ​ជា​លេខ ១ ​ក្នុង​​តំបន់​​នីមួយៗ។

មានក្រុមហ៊ុនកាត់ដេរជាច្រើននៅលើពិភពលោក ហើយជាទូទៅ ហាងភាគច្រើននៅក្នុងតំបន់ខុសៗគ្នា សុទ្ធតែគោរព​តាម​យុទ្ធសាស្ត្រ​គ្រប់គ្រងម៉ាកយីហោរបស់ការិយាល័យកណ្តាល។ ប៉ុន្តែចំពោះ UNIQLO ពួកគេចែកចាយយុទ្ធសាស្រ្ត​ម៉ាក​យី​ហោ​តាមតំបន់។

និយាយងាយតែពិបាកធ្វើណាស់ ធ្វើយ៉ាងណាមិនបំផ្លាញទិដ្ឋភាពទូទៅរបស់ UNIQLO ។

ម្យ៉ាងវិញទៀត អត្រាចំណាយលើផ្នែកលក់ទាប។ ការចំណាយលើការលក់គឺ ៥០% សម្រាប់ក្រុមហ៊ុនកាត់ដេរ ហើយ ៣៧% សម្រាប់ក្រុមហ៊ុន UNIQLO ប៉ុណ្ណោះ។ ការចំណាយលើផលិតផលទាបក៏មានន័យថាប្រាក់ចំណេញខ្ពស់​ផង​ដែរ។

UNIQLO កំពុងបង្កើនចំនួនផលិតផលដែលគ្រប់គ្រងរួមពីការធ្វើផែនការ ការផលិត និងការលក់។ HEATTECH និង AIRism ជាផលិតផលពិសេស។

លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះមកពីអ្នកធ្វើការក្រៅម៉ោងទទួលបានការដំឡើង ៣% ប្រាក់ឈ្នួលតាមម៉ោងទាំងក្នុងបរិបទកូវីដ ១៩ ហើយតាមការគ្រោងទុកកើនពី ១០-៣០% នៅរដូវស្លឹកឈើជ្រុះនេះ។ បុគ្គលិកធ្វើការប្រកបដោយផាសុកភាព ដែលមានន័យថាកម្រិតពេញចិត្តចំពោះសេវាកម្មរបស់អតិថិជនប្រសើរឡើង។

មិនមែនសេដ្ឋកិច្ចក្នុងស្រុកធ្លាក់សុទ្ធតែអាក្រក់នោះទេ អោយតែទំនិញអាចលក់ទៅក្រៅប្រទេស ប៉ុន្តែដោយ​សារ​តែ UNIQLO មានចំនួនអ្នកប្រើប្រាស់ក្នុងស្រុកស្ថិរភាពតាមតំបន់។ គ្រាន់​តែ​ក្លាយទៅ​ជា​លេខ ១ ក្នុង​តំបន់​នីមួយៗ អាជីវកម្ម​​នឹង​​រឹង​​មាំ​ នោះ​ជា​គោលការណ៍​របស់ UNIQLO ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: