ប្រជាជនជប៉ុនចូលចិត្តទទួលទានអាហារឆៅលើកលែងតែអន្ទង់ ហេតុអ្វី?

Sushi និង Sashimi គឺជាមុខម្ហូបពិសេសទាំងពីរដែលគ្រប់គ្នាចូលចិត្តអាហារជប៉ុនសុទ្ធតែញៀន។ ប៉ុន្តែមនុស្សជាច្រើនមិនចេះបរិភោគអាហារ​ឆៅ ដូច្នេះយល់ថាចម្លែកបន្តិចហើយ។ មិន​ត្រឹម​តែ​ត្រី ប្រជាជន​ជប៉ុន​ក៏​ទទួល​ទាន​សាច់​ច្រើន​ប្រភេទ ដូច​ជា​សាច់គោ ឬ​សាច់​សេះ។ មិនត្រឹមតែប៉ុណ្ណឹង ប្រភេទត្រីពុលខ្លាំងដូចជាត្រី​ក្រពត អាចបណ្តាល​ឲ្យ​​ស្លាប់ ក៏ប្រជាជនជប៉ុនអាចបរិភោគឆៅផងដែរ។ 

ប្រជាជនជប៉ុនមិនបរិភោគសាច់ឆៅមួយប្រភេទនេះ តើអ្នកដឹងថានោះជាសាច់អ្វីដែរទេ?

គឺសាច់អន្ទង់ (ភាសាជប៉ុន 鰻: Unagi) ។

រូបរាងអន្ទង់ស្អិតអណ្តាយៗ មើលទៅរអើម ដូច្នេះហើយប្រជាជនជប៉ុនមិនបរិភោគក៏ត្រូវម្យ៉ាងដែរ។ តាមពិតទៅ ប្រជាជនជប៉ុនចូលចិត្តហូបអន្ទង់ណាស់ ប៉ុន្តែនេះជារបៀបដែលពួកគេទទួលទាន…

របៀប​ចម្អិន​អន្ទង់មានច្រើនអាស្រ័យទៅតាមតំបន់ ចំណែក Kanto ត្រូវអាំងអន្ទង់ ចំហុយ ដើម្បីបង្កើនកម្រិតខ្លាញ់ ត្រាំក្នុងទឹកជ្រលក់រួចទទួលទានជាមួយបាយពិតជាឆ្ងាញ់ណាស់។

ក្រៅពីនេះ គ្រឿងក្នុងអន្ទង់អាចប្រើធ្វើជា Kimosui (ស៊ុបថ្លើមអន្ទង់) ផងដែរ។ ថ្វីត្បិតតែ ពួកគេចូលចិត្តអន្ទង់ ប៉ុន្តែ​ព្រោះ​តែ​មូលហេតុ​មួយចំនួន ជនជាតិជប៉ុនមិនបរិភោគអន្ទង់ឆៅនោះទេ។

មូលហេតុដោយសារក្នុងឈាមអន្ទង់មានជាតិពុល នៅពេលបរិភោគជាតិពុលនេះធ្វើ​ឲ្យ​ឈឺ​ពោះ​ខ្លាំង រាគ ហើយ​បើ​បរិភោគ​បរិមាណ​ច្រើន​អាច​បណ្ដាល​ឲ្យ​ស្លាប់​។

មិនត្រឹម​តែអន្ទង់ប៉ុណ្ណោះទេ សូម្បីតែត្រីខ្ជឹង (鱧: hamo) អន្ទង់សមុទ្រ (アナゴ: Anago) ក៏មានជាតិពុលដូចគ្នាដែរ។

ទោះជាយ៉ាងណា តាមរយៈការអាំងលើភ្លើង សារធាតុពុលនេះនឹងរលាយបាត់ ដូច្នេះអ្នកអាចទទួលទានអន្ទង់ និងត្រីខ្ជឹង​ដោយ​សុវត្ថិភាព។

ពេលរំលឹកដល់ត្រីដែលមានជាតិពុល មិនអាចខ្វះ Fugu (ត្រីក្រពត) បានឡើយ ការ​ដែល​ជនជាតិ​ជប៉ុន​បរិភោគ Sashimi ត្រី​​ក្រពត​ប្រាកដ​ជាធ្វើឲ្យ​មនុស្សជាច្រើនភ្ញាក់ផ្អើល។

ត្រីក្រពតពេលបំប៉ោងមើលទៅហាក់ដូចជាកំពុងខឹងខ្លាំង គួរឲ្យ​ស្រលាញ់ ប៉ុន្តែខាងក្នុងរាងកាយផ្ទុកជាតិពុលច្រើន តែ​បរិមាណ​បន្តិចក៏អាចបណ្តាលឲ្យ​ស្លាប់ដែរ។

ប៉ុន្តែជាតិពុលមិនបង្កការលំបាកដល់ប្រជាជនជប៉ុនក្នុងការបរិភោគ Sashimi នោះទេ។

ដូច្នេះតើជនជាតិជប៉ុនធ្វើយ៉ាងណាអាចបំបាត់ជាតិពុលរបស់ត្រីក្រពត? បែរជាមិនអាចបំបាត់ជាតិពុលរបស់អន្ទង់​ទៅ​វិញ។ សារធាតុពុលរបស់ត្រីក្រពតស្ថិតក្នុងគ្រឿងក្នុង ចំណែកជាតិពុលរបស់អន្ទង់នៅក្នុងឈាម។ ប្រសិន​បើ​យើង​ធ្វើត្រីក្រពតដោយប្រុងប្រយ័ត្នមិនប៉ះពាល់សរីរាង្គខាងក្នុងដែលបណ្តាលឲ្យជាតិ​ពុល​រីក​រាល​ដាល យើងនៅ​តែ​អាច​​បរិភោគ​ត្រី​ក្រពត​ឆៅ។ យ៉ាងណាមិញ ហានិភ័យពេលទទួលទានមិនអាចជៀសផុតឡើយ ដូច្នេះ​ចុងភៅ​ធ្វើ Sashimi ត្រី​ក្រពត​ត្រូវ​មានសញ្ញាបត្រ។

ក្រៅ​ពី​ត្រី​ក្រពត និង​អន្ទង់ នៅ​មាន​សត្វ​ពុល​ជា​ច្រើន​ទៀត ខ្លះអាចបរិភោគឆៅ ខ្លះ​មិន​បាន។ បច្ចុប្បន្នយើងដឹងច្បាស់ចំពោះរឿងនេះ ប៉ុន្តែកាលពីមុនដើម្បីបញ្ជាក់ មិនដឹងថាមានមនុស្សប៉ុន្មានអ្នកត្រូវលះបង់ទេ? 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: