ហេតុអ្វីបានជាប្រជាជនជប៉ុនបរិភោគសាច់គោឆៅ តែមិនទទួលទានសាច់ជ្រូកឆៅ?
ខ្ញុំសូមអួតបន្តិចហើយ កាលពីពេលថ្មីៗនេះខ្ញុំមានឱកាសទទួលទាន Sushi លំដាប់ខ្ពស់នេះ។
បាយត្រូវបានដាក់នៅលើសារ៉ាយសមុទ្រ រុំក្នុងបន្ទះសាច់គោឆៅ ខាងលើគឺ Uni (urchin សមុទ្រ) ពងត្រី Beluga និងមាសអាហារ ទទួលទានជាមួយ Wasabi ។
ថ្វីត្បិតតែ ខ្ញុំយល់ថាឆ្ងាញ់ ប៉ុន្តែជនបរទេសមិនអាចទទួលទានបានទេ ដោយសារពួកគេមិនធ្លាប់បរិភោគអាហារឆៅ។ ហេតុអ្វីបានជាប្រជាជនជប៉ុនបរិភោគសាច់គោឆៅ? មិនខ្លាចទេឬ? នោះក៏ព្រោះតែសាច់គោឆៅត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងនៅជប៉ុន។
ក្រៅពីនេះ ចំពោះការបរិភោគឆ្អិន សាច់គោជប៉ុន (Wagyu) បើទុកនៅលើភ្លើងយូរពេក ជាតិខ្លាញ់នឹងរលាយ ចំណែករសជាតិលែងឆ្ងាញ់ ដូច្នេះហើយគេតែងតែណែនាំឲ្យទទួលទានពាក់កណ្តាលឆ្អិន និងពាក់កណ្តាលឆៅ។ សាកស្រមៃមើលរសជាតិផ្អែម និងខាញ់រលាយក្នុងមាត់ គ្រាន់តែគិតក៏មានអារម្មណ៍ថាឃ្លានដែរ។
យ៉ាងណាមិញ សំណួរសួរថា ប្រសិនបើសាច់គោអាចបរិភោគឆៅ ចុះសាច់ជ្រូកវិញ?
តាមពិតទៅ ប្រជាជនជប៉ុនមិនបរិភោគសាច់ជ្រូកឆៅនោះទេ ដោយសារប្រភេទបាក់តេរីមានក្នុងសាច់ជ្រូក។ សាច់ជ្រូកច្រើនផ្ទុកបាក់តេរីដែលបណ្តាលឲ្យពុលអាហារ ដូច្នេះត្រូវអាំងមុនពេលទទួលទាន មិនដូចសាច់គោទេ។
ទោះជាយ៉ាងណា ប្រសិនបើត្រួតពិនិត្យមិនបានល្អ សូម្បីតែសាច់គោក៏ផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ដែរ ដូច្នេះអ្នកត្រូវពិចារណាមុននឹងជ្រើសរើសភោជនីយដ្ឋានទទួលទាន។
ដូចដែលបានរៀបរាប់ខាងលើ ក្នុងសាច់គោមិនផ្ទុកបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់មនុស្សទេ ដូច្នេះប្រសិនបើមានបាក់តេរីក៏មានលើផ្ទៃខាងលើសាច់ដែរ។ ប្រសិនបើអ្នកនៅតែបារម្ភពីអនាម័យ អាចអាំងផ្នែកខាងក្រៅសាច់។ ប៉ុន្តែផ្នែកខាងក្នុងគួរទុកពាក់កណ្តាលឆ្អិនពាក់កណ្តាលឆៅ ដូច្នេះអ្នកអាចទទួលទានសាច់គោដែលមានរសជាតិឆ្ងាញ់។
Kengo Abe