បុរសចំណាស់ម្នាក់និយាយលេងសើច “មានគ្រាប់បែក” ធ្វើអោយយន្តហោះត្រូវពន្យារពេល ៥០ នាទី
នៅព្រឹកថ្ងៃទី ១៩ ខែឧសភា បុរសអាយុ ៧៥ ឆ្នាំម្នាក់ជិះយន្តហោះពីទីក្រុង Sendai, Miyagi ទៅទីក្រុង Naha, Okinawa ។ នៅពេលដែលយន្តហោះហៀបនឹងចេញដំណើរ បុគ្គលិកយន្តហោះម្នាក់បានសួរថា តើគាត់ត្រូវការជំនួយយកកាបូបដាក់ខាងលើឬអត់ គាត់ឆ្លើយបាទ ប៉ុន្តែនិយាយលេងថា “ក្នុងនឹងមានគ្រាប់បែក” ។
និយាយលេងសើចបែបនេះអាចនឹងកំប្លុកកំប្លែងក្នុងកាលៈទេសៈមួយផ្សេង ប៉ុន្តែក្នុងស្ថានភាពនេះគ្មានអ្វីសប្បាយទេ។
លទ្ធផលជើងហោះហើរត្រូវផ្អាកភ្លាមៗនោះដើម្បីត្រួតពិនិត្យសុវត្ថិភាព ហើយការហោះហើរត្រូវបានពន្យារពេល ៥០ នាទីបើធៀបនឹងគម្រោង។ បន្ទាប់ពីប្រធានក្រុមបានបញ្ជាក់ពីស្ថានភាពយន្តហោះ ជើងហោះហើរក៏ត្រូវបានអនុញ្ញាតអោយចេញដំណើរ ជាមួយនឹងអ្នកដំណើរ ១០០ នាក់ រួមទាំងបុរសចំណាស់ “កំប្លែង” ខាងលើ។ ក្រុមហ៊ុនអាកាសចរណ៍មិនបានប្ដឹងគាត់ទេ ប៉ុន្តែនៅថ្ងៃទី ១៩ ខែកក្កដាប៉ូលិសបានចោទប្រកាន់គាត់ ដោយអះអាងថាគាត់ជ្រៀតជ្រែកកិច្ចការអ្នកដទៃ។ បុរសចំណាស់រូបនេះក៏បានសារភាពទង្វើរបស់ខ្លួន ប៉ុន្តែបានបញ្ជាក់ថាគាត់គ្រាន់តែចង់និយាយលេងសើចប៉ុណ្ណោះ។
ប្រហែលជាការផាកពិន័យនេះគ្រប់គ្រាន់សម្រាប់បុរសចំណាស់ ជួយអោយគាត់ដឹងថាលេងសើចអោយត្រូវពេលវេលា បើមិនដូច្នោះទេ មិនត្រឹមតែមិនសប្បាយ ថែមទាំងបង្កបញ្ហាដល់អ្នកដទៃថែមទៀត។
Sacchan