អាជ្ញាធរមូលដ្ឋានផ្តល់ជំនួយលើការទិញសម្ភារៈឯកទេសសម្រាប់អ្នកជំងឺមហារីក

ការព្យាបាលជំងឺមហារីកតែងតែធ្វើអោយផ្លាស់ប្តូររូបរាងខាងក្រៅ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់អ្នកជំងឺ។ អាជ្ញាធរ​មូល​ដ្ឋាន​ផ្តល់​ជំនួយ​លើការទិញសម្ភារៈឯកទេសសម្រាប់អ្នកជំងឺមហារីក ដើម្បីអោយពួកគេអាចថែទាំរូប​រាង​ខាង​​ក្រៅ​​ដូច​​ជា សក់ពាក់ សុដន់សិប្បនិមិត្តជាដើម។

ស្ត្រីអាយុ ៥០ ឆ្នាំម្នាក់មកពីទីក្រុង Koga, Fukuoka កំពុងទទួលការព្យាបាលជំងឺមហារីកក្រពេញអូវែតាំងពីខែមករា។ អ្នកស្រីតែងតែជ្រុះសក់​ដោយ​សារ​ផល​ប៉ះ​ពាល់របស់ថ្នាំ ហើយចាប់ផ្តើមមានការផ្លាស់ប្តូររូបរាងខាងក្រៅ។ កាល​ពី​ខែ​ឧសភា អ្នកស្រីសម្រេចចិត្តទិញសក់ពាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភ ២៥,០០០ យ៉េនពីទីក្រុងដែលគាត់រស់​នៅ។

គម្រោងឧបត្ថម្ភធននៃទីក្រុង Koga បានចាប់ផ្តើមតាំងពីខែមេសាឆ្នាំនេះ ជាមួយនឹងប្រាក់ឧបត្ថម្ភអតិបរមាចំនួន ២០.០០០ យ៉េនសម្រាប់សក់ពាក់វេជ្ជសាស្រ្ត និង ១០.០០០ សម្រាប់សុដន់សិប្បនិមិត្ត និងឧបករណ៍ផ្សេងទៀត។ ស្រ្តី​ខាង​លើ​រីក​រាយ​ហើយនិយាយថា៖

“ការព្យាបាល និងធ្វើតេស្តមានតម្លៃថ្លៃណាស់។ ខ្ញុំ​រីករាយ​ណាស់​ដែល​ទីក្រុងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺ”។

អ្នកជំងឺខាងលើទិញសក់ពាក់នៅ “Wig Ring Japan” នៅ Chuo-ku, Fukuoka ។ កន្លែងនេះអោយអ្នកជំងឺ​ជួល​សក់​ពាក់​ក្នុង​រយៈ​ពេល ១២ ឆ្នាំ ប៉ុន្តែចាប់ផ្តើមលក់កាលពីខែមេសា នៅពេលដែលអាជ្ញាធរមូលដ្ឋានសម្រេចចិត្តចាប់​ផ្តើម​យុទ្ធនា​ការ​ឧបត្ថម្ភ។

នាយកតំណាង Aiko Ueda នៃ “Wig Ring Japan” បាននិយាយថា សក់ពាក់ជាផលិតផលដែលអាចប្រើឡើងវិញ ត្រូវបានប្រគល់ និង​សម្អាត​ពី​អ្នក​ជំងឺ​ដែល​បានបញ្ចប់ការព្យាបាល ជាមួយនឹងតម្លៃប្រមាណពី ៣០០០ យ៉េនដល់ ៤០,០០០ យ៉េន។ ចំពោះ​ផលិតផល​ថ្មី​ច្រើន​តែលក់​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដល់រាប់រយ​យ៉េន។ Udea និយាយថា “​មនុស្ស​មួយ​​ចំនួន​​មិនទិញ​សក់​ពាក់​ព្រោះ​តម្លៃថ្លៃពេក។ ប្រាកដណាស់កញ្ចប់ឧបត្ថម្ភធនអាចជួយដល់​ពួក​គេ” ។

ចំពោះកញ្ចប់ប្រាក់ឧបត្ថម្ភ

រដ្ឋាភិបាលបានបញ្ជាក់ពីតម្រូវការថែទាំរូបរាងខាងក្រៅចំពោះគម្រោងលើកកម្ពស់ត្រួតពិនិត្យជំងឺមហារីកដំណាក់កាលទី ៣ ដែលបង្កើតឡើងនៅឆ្នាំ ២០១៧ ។ ចាប់ពីពេលនោះមក អាជ្ញាធរមូលដ្ឋានដាក់ចេញកញ្ចប់ប្រាក់ឧបត្ថម្ភកាន់តែច្រើនឡើង ហើយក្នុងករណីជាច្រើន ការចំណាយលើការទិញពាក់កណ្តាលត្រូវបង់ពី ១០.០០០ យ៉េនដល់ ៣០.០០០ យ៉េន។ អំឡុងពេលដាក់ពាក្យ អ្នកជំងឺត្រូវដាក់ឯកសារដែលបញ្ជាក់ថាកំពុងព្យាបាលជំងឺមហារីក ដែល​រួមទាំងឯកសារមួយចំនួនបង្ហាញថាអ្នកជំងឺមានការលំបាកផ្នែកហិរញ្ញវត្ថុ។

នៅខេត្ត Fukuoka ទីក្រុងចំនួន ៦ និងទីប្រជុំជនចំនួន ៤ កំពុងអនុវត្តការឧបត្ថម្ភធន។ នៅទីក្រុង Kitakyushu កញ្ចប់ឧបត្ថម្ភធនដំបូងត្រូវបានណែនាំក្នុងឆ្នាំ ២០០៩ ដោយផ្តល់ជូនបុគ្គលចំនួន ២៦០ នាក់នៅឆ្នាំដដែល។ ទីប្រជុំ​ជន Ashiya កំណត់ការឧបត្ថម្ភធនជាង ១០០.០០០ យ៉េន និងអ្នកទទួលខុសត្រូវពន្យល់ “សក់ពាក់មានតម្លៃថ្លៃ​ណាស់។ ខ្ញុំចង់កាត់បន្ថយបន្ទុករបស់អ្នកជំងឺឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ។

សក់ពាក់ សុដន់សិប្បនិមិត្ត ខោទ្រនាប់ឯកទេស… ជាផលិតផលដែលទទួលបានការឧបត្ថម្ភធនខុសៗគ្នាតាមតំបន់។ នៅ Oita ល្បីជាតំបន់ជ្រោះទឹកក្តៅ ការចំណាយលើការទិញឈុតងូតទឹកក្តៅសម្រាប់ការពារអ្នកជំងឺមហា​រីក​សុដន់​ដែលទទួលការវះកាត់ក៏ត្រូវបានឧបត្ថម្ភផងដែរ។ អ្នក​ទទួល​បន្ទុក​ការិយាល័យខេត្តសង្ឃឹម​ថា “អ្នកដែល​ចង់​ទៅ​លេង​ជ្រោះទឹកក្តៅតែ​មាន​អារម្មណ៍​មិន​ស្រួល​ក៏​អាច​រីករាយ​បានដែរ” ។

ចំពោះបញ្ហាទាក់ទងនឹងកន្លែងជាច្រើនទៀតមិនទាន់ទទួលការឧបត្ថម្ភធន Naomi Sakurai នាយកសហព័ន្ធក្រុម​អ្នក​ជំងឺ​មហារីកជប៉ុនលើកឡើងថា “មិនគួរមានភាពខុសគ្នាអាស្រ័យលើកន្លែងរស់នៅនោះទេ” ។ ក្រៅពីនេះ Naomi Sakura និយាយថា មានករណីខ្លះអ្នកជំងឺទទួលព័ត៌មានមិនបានគ្រប់គ្រាន់ ទោះបីជាអាជ្ញាធរមូលដ្ឋានមានប្រព័ន្ធ​ឧបត្ថម្ភ​ធន​ក៏ដោយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: