SPYxFAMILY សហការជាមួយរមណីយដ្ឋានលំដាប់ខ្ពស់ផ្តល់ជូនសេវាកម្ម Onsen

Anime ល្បី SPYxFAMILY និងខ្សែសង្វាក់រមណីយដ្ឋាន Onsen លំដាប់ខ្ពស់ Gokurakuyu បានប្រកាសគម្រោងសហការពិសេសមួយដែលមានឈ្មោះថា “Kyuujitsu mission” (បេសកកម្មថ្ងៃឈប់សម្រាក) ។ រូបភាពតំណាងគម្រោង​មាន​លើ​វត្ថុអនុស្សាវរីយ៍នៅ​រមណីយ​ដ្ឋានមួយចំនួន រួមទាំងម្សៅងូតទឹក និងផ្លាកសញ្ញា។

ភ្ញៀវទេសចរណ៍មកកាន់ Gokurakuyu ទទួលបានឈុតកន្សែងងូតទឹក SPYxFAMILY ពិសេសមួយ ក៏ដូចជាវត្ថុដាក់​តាំង​មាន​រូប​តួអង្គក្នុង និងជុំវិញកន្លែងងូតទឹក។ ក្រៅពីនេះ ប្រសិនបើអ្នកគាំទ្រ SPYxFAMILY អ្នកអាច​បន្ថែម​​ផលិត​ផល Original មួយចំនួនទៅក្នុងកម្រងរបស់ខ្លួន។

កាតប៉ុស្តាល់ (ចំណាយ​ ២០០០ យ៉េនទទួលបានកាតប៉ុស្តាល់ ១ ដោយឥតគិតថ្លៃ)

បន្តោងសោរ

ផ្លាកសញ្ញា

ផ្លាកសញ្ញា (ទម្រង់ Chibi)

ទ្រ Acrylic

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: