សាច់ប្រាក់អាថ៍កំបាំងចំនួន ៦០ ម៉ឺនយ៉េនអណ្តែតនៅលើប្រឡាយទីក្រុង Toyama

ថ្មីៗនេះនៅទីក្រុង Toyama មនុស្សជាច្រើនប្រទះឃើញក្រដាសប្រាក់ ១ ម៉ឹនយ៉េនអណ្តែតចេញពីបំពង់ទឹកនៅ Okutanbomachi ដែល​ជាក្រដាសប្រាក់មានតម្លៃខ្ពស់ជាងគេក្នុងប្រទេសជប៉ុន។

មិនដែលមានករណីប្រាក់ជ្រុះចេញពីកាបូបដោយចៃដន្យ ឬត្រូវខ្យល់បក់នោះទេ ព្រោះយ៉ាងហោចណាស់មានក្រដាស​ប្រាក់ ៦០ សន្លឹកអណ្តែតលើទន្លេ សរុបចំនួនទឹកប្រាក់ ៦០ ម៉ឹនយ៉េន ត្រូវបានស្រង់ឡើង និងប្រគល់ជូនប៉ូលិស។

ជាថ្មីម្តងទៀត “អ្នកស៊ើបអង្កេតតាមបណ្តាញសង្គម” មានឱកាសប៉ាប់ស្មាន តោះចូរក្រឡេកមើលគំនិតគួរឱ្យចាប់អារម្មណ៍​​មួយចំនួន។

  • នេះប្រហែលជាប្រាក់ទាក់ទងនឹងឧក្រិដ្ឋកម្ម
  • នេះជាការលាងប្រាក់តាមន័យចំ
  • ប្រហែលនរណាម្នាក់ស្រវឹងធ្វើជ្រុះប្រាក់ដោយចៃដន្យប៉ុណ្ណោះ
  • អូ វាជាប្រាក់របស់ខ្ញុំ ប្រាកដជារបស់ខ្ញុំហើយ
  • ខ្ញុំភ្នាល់ថានឹងមានមនុស្សជាច្រើនឈរតម្រង់ជួរតាមបណ្តោយទន្លេនៅថ្ងៃស្អែក

ភាគច្រើនជឿថាប្រាក់នេះជាសកម្មភាពលួចលាក់ ដោយសារតែករណីជនជាតិជប៉ុនយកប្រាក់តាមខ្លួន ៦០ ​ម៉ឺន​យ៉េន​មិនធ្លាប់មានពីមុនមកទេ។ ជា​ទូទៅ​ទោះ​សាច់ប្រាក់ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការធំៗ ប៉ុន្តែគ្មាននរណាម្នាក់យកប្រាក់តាមខ្លួនច្រើនបែបនេះឡើយ ធ្វើបាត់ហើយថែមទាំងមិនរាយការណ៍ប្រាប់ប៉ូលិស។

តើប្រាក់ដែលគ្មានម្ចាស់នោះនឹងទៅ​ជា​យ៉ាង​ណា? ប៉ូលិសនឹងរក្សាទុកបណ្តោះអាសន្នរយៈពេល ៣ ខែ។ ប្រសិន​បើ​ម្ចាស់​មិន​មក​យក​វិញទេ ប្រាក់នឹងត្រូវប្រគល់ជូនអ្នកដែលបានរាយការណ៍។ ទោះជាយ៉ាងណា ក៏ពិបាកបញ្ជាក់ថានរណា​ជា​ម្ចាស់​ប្រាក់​នោះ​ដែរ។

ម្យ៉ាងវិញទៀត លោត​ចូល​ប្រឡាយរើសប្រាក់មិនថាចំនួនច្រើនយ៉ាងណាក៏គ្រោះថ្នាក់ណាស់ដែរ។ ដូច្នេះពេលប្រទះឃើញ​ប្រាក់​មិន​ដឹង​ពី​ប្រភព សូម​កុំ​លោត​ចូល​ទឹក​តែ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជា​បន្ទាន់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: