សៀវភៅណែនាំបត់ Origami ដែលពិបាកបំផុតនឹងចេញលក់ក្នុងពេលឆាប់ៗនេះ
អ្នករាល់គ្នាប្រាកដជាស្គាល់ Origami គឺជាសិល្បៈបត់ក្រដាសប្រពៃណីជប៉ុន។ Origami មួយចំនួនមានភាពងាយស្រួលដូចជាបត់ចាប បត់ផ្កាយជាដើម។ ក្រៅពីនេះក៏មានទម្រង់បត់ដែលមានភាពស្មុគស្មាញ និងពិបាកជាច្រើនទៀត។ Origami អាចចាត់ទុកដូចជាការកំសាន្ត ហើយក៏អាចជាសិល្បៈកំពូលដែលមិនមែនគ្រប់គ្នាសុទ្ធតែធ្វើបានឡើយ។
នាពេលខាងមុខនេះសៀវភៅណែនាំ Origami level ដែលហៅថា Chozetsu no Origami នឹងត្រូវបានដាក់ចេញ។
សៀវភៅនេះរួមបញ្ចូលសរុប ២១ គំរូរបស់គ្រូបង្រៀន Origami ៤ រូបដូចជា Makoto Yamaguchi, Satoshi Kamiya, Chuya Miyamoto និង Kyohei Katsuta ។ សៀវភៅត្រូវបានបោះពុម្ពដោយ Seitosha ពីមុនហាងនេះក៏ធ្លាប់ទទួលខុសត្រូវបោះពុម្ព Shikō no Origami (Origami កំពូល) និង Kyuukyoku no Origami (Origami ខ្លាំងបំផុត) ជាសៀវភៅ Origami ពិបាកជាងគេនៅលើទីផ្សារ។
ដូចជាឈ្មោះរបស់វា “Origami សំខាន់បំផុត” កាន់តែពិបាកជាងនេះ។ ក្នុងនោះស្នាដៃដែលលេចធ្លោបំផុតរបស់ Chuya Miyamoto មានឈ្មោះថា 有翼の麒麟 (សត្វកវែងមានស្លាប) ដោយផ្អែកលើរូបសំណាកដែលដាក់នៅតំបន់ Nihonbashi ទីក្រុងតូក្យូ។
កំណែដើមនៃស្នាដៃនេះបានបញ្ចប់កាលពី ២០ ឆ្នាំមុន ប៉ុន្តែចាប់តាំងពីពេលនោះមក Miyamoto បានបន្ថែមចំណុចជាច្រើនទៀត ដើម្បីកែលម្អទម្រង់បត់ក្រដាស។ លទ្ធផលស្នាដៃនេះតម្រូវអោយមានភាពអត់ធ្មត់ខ្លាំង ត្រូវឆ្លងកាត់ ២៦៦ ជំហានដើម្បីបញ្ចប់។
ជាការពិតណាស់ នេះមិនមែនជាសៀវភៅណែនាំសម្រាប់អ្នកដែលទើបតែរៀនបត់ Origami នោះទេ ប៉ុន្តែទោះបីជាអ្នកមានបទពិសោធន៍ច្រើនយ៉ាងណា អ្នកក៏មិនគួរប្រញាប់សាកល្បងបត់សត្វកវែងមានស្លាបខាងលើដែរ។ ចូរចាប់ផ្តើមងាយៗជាមួយនឹងខ្លាឃ្មុំខ្មៅនេះ និយាយថាងាយតែក៏មិនប្រាកដដែរ។
នេះគ្រាន់តែជាការចាប់ផ្តើមក្នុងសៀវភៅប៉ុណ្ណោះ ក្រៅពីនេះនៅមានគំរូប្លែកៗចំនួន ១៩ ផ្សេងទៀត។
សម្រាប់អតិថិជនដែលបញ្ជាទិញផលិតផលតាមរយៈ Rakuten អ្នកនឹងទទួលបានកញ្ចប់ក្រដាសបត់ Origami ខ្នាតធំ និងគុណភាពខ្ពស់។
សៀវភៅត្រូវបានដាក់លក់នៅទូទាំងប្រទេសជប៉ុនក្នុងតម្លៃ ២៦៤០ យ៉េនចាប់ពីថ្ងៃទី ៥ ខែកញ្ញា។
Sacchan