ជប៉ុនជាប់ចំណាត់ថ្នាក់ ១១៦ ស្តីពីសមភាពយេនឌ័រនៅលើពិភពលោក
កាលពីថ្ងៃទី ១៣ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រកាស “សន្ទស្សន៍គម្លាតយេនឌ័រ” ស្តីពីសមភាពយេនឌ័រលើវិស័យជាច្រើននៅឆ្នាំ ២០២២ ក្នុងនោះប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ១១៦ ក្នុងចំណោមប្រទេសចំនួន ១៤៦ នៅលើតារាងចំណាត់ថ្នាក់រួម។ ថ្វីត្បិតតែឡើង ៤ ថ្នាក់បើធៀបនឹងការស្ទង់មតិលើកទី ២១ ប៉ុន្តែប្រទេសនេះនៅតែស្ថិតនៅលំដាប់ចុងក្រោយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ដោយសារភាពយឺតយ៉ាវក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។ ការដោះស្រាយវិសមភាពរវាងបុរស និងស្ត្រីហាក់ដូចជាបញ្ហាបន្ទាន់សម្រាប់លោក Fumio Kishida ដែលកើតមានក្រោយការបោះឆ្នោតព្រឹទ្ធសភា។
ជប៉ុនជាប្រទេសនាំមុខគេក្នុងវិស័យអប់រំ (ស្តីពីសមភាពយេនឌ័រ) ជាមួយនឹងប្រទេសចំនួន ២០ ផ្សេងទៀត។ ទោះបីជាយ៉ាងណា ដោយសារអត្រាចូលរួមកម្លាំងពលកម្មរបស់ស្ត្រីធ្លាក់ចុះ ដូច្នេះជប៉ុនជាប់ចំណាត់ថ្នាក់ទី ១២១ ក្នុងវិស័យសេដ្ឋកិច្ច។ អត្រាស្រ្តីកាន់តំណែងក្នុងសភានៅមានកម្រិតទាប ដោយមានស្ត្រី ១៣៩ នាក់ធ្វើនយោបាយប៉ុណ្ណោះ។
ម៉្យាងវិញទៀត Iceland ជាប្រទេសនាំមុខគេអស់រយៈពេល ១៣ ឆ្នាំជាប់គ្នា។ បណ្តាប្រទេសអឺរ៉ុបខាងជើងនាំមុខគេ ក្នុងនោះប្រទេសហ្វាំងឡង់ជាប់ចំណាត់ថ្នាក់លេខ ២ និងន័រវេសជាប់ចំណាត់ថ្នាក់លេខ ៣ ។ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំងប្រាំពីរ (G7) ក្រៅពីជប៉ុន អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី ១០ បារាំងជាប់ចំណាត់ថ្នាក់ទី ១៥ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី ២២ កាណាដាជាប់ចំណាត់ថ្នាក់ទី ២៥ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី ២៧ និងអុីតាលីជាប់ចំណាត់ថ្នាក់ទី ៦៣ ។
ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទាបជាងប្រទេសកូរ៉េ (ទី ៩៩) និងប្រទេសចិន (ទី ១០២) ហើយជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោម ១៩ ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត។
Sacchan