ជប៉ុនបង្កើតប្រអប់គេងថ្ងៃសម្រាប់បុគ្គលិកការិយាល័យជួយធានា​ឥរិយាបថ​ប្រកប​ដោយទំនុកចិត្ត

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិមការិយាល័យដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Itoki សហការជាមួយក្រុមហ៊ុនកែច្នៃឈើ Koyoju Plywood នៅ Hokkaido ផលិត “ប្រអប់គេងថ្ងៃ” (ប្រអប់ kamin) ត្រូវបានរចនាឡើងសម្រាប់អ្នក​នៅ​ខាង​ក្នុង​អាចសម្រាកទាំងកំពុងឈរ។

បើតាម Asahi News ប្រអប់គេងថ្ងៃត្រូវបានបង្កើតឡើងដើម្បីផ្តល់កន្លែងដល់មនុស្សគ្រប់គ្នាសម្រាក ប៉ុន្តែនៅតែអាច​រក្សា​ឥរិយាបថប្រកបដោយទំនុកចិត្តនៅការិយាល័យ។

ថ្មីៗនេះជប៉ុនកំពុងផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការគេង និងសម្រាក។ ដោយសារបញ្ហាធ្វើ​ការ​ថែម​ម៉ោង និងសម្ពាធលើ​បុគ្គលិក​តែង​តែ​ជាបញ្ហារបស់ប្រទេសនេះ។

នាយកទំនាក់ទំនង Saeko Kawashima នៅ Itoki បានអោយដឹងថា៖

នៅប្រទេសជប៉ុនមានបុគ្គលិកជាច្រើនចូលបន្ទប់ទឹកយូរដើម្បីសម្រាក ហើយខ្ញុំគិតថាធ្វើបែបនេះជារឿងត្រឹមត្រូវ ប៉ុន្តែ​កាន់​តែល្អបើគេងនៅកន្លែង​មាន​ផាសុកភាព។

ការរចនាប្រអប់គេងថ្ងៃធានាក្បាល ជង្គង់ និងខ្នងត្រូវបានទ្រ ផ្តល់ភាពងាយស្រួលដល់អ្នកនៅខាងក្នុងអាចសម្រាក​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភដួល។

កាលបរិច្ឆេទចេញលក់ និងតម្លៃផលិតផលនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: