សារមន្ទីរ Immersive គំនូរមានភាពរស់រវើកបើកដំណើរការនៅទីក្រុង​តូក្យូ

សារមន្ទីរ Immersive បើកទ្វារកាលពីថ្ងៃទី ៨ ខែកក្កដា នៅ Nihonbashi Mitsui Hall ក្នុងអាគារ Coredo Muromachi ។ នៅ​ទីនេះ​អ្នកនឹងមានឱកាសកោតសរសើរស្នាដៃដែលគួរឱ្យចាប់អារម្មណ៍តែមួយគត់។

ដើម្បីបង្កើនភាពស្រស់ស្អាត សាលតាំងពិពណ៌នៅខាងក្រោយវាំងននពណ៌ខ្មៅ នៅពេលលើកវាំងននឡើងបង្កើតទៅ​ជា​ពន្លឺ​ភ្លឺចែងចាំងដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល។

ជាទូទៅនៅពេលមើលផ្ទាំងគំនូរ យើងតែងតែបណ្តែតអារម្មណ៍តាមបរិបទគំនូរ។ ប៉ុន្តែនៅសារមន្ទីរ Immersive អារម្មណ៍​នេះ​នឹង​ត្រូវ​បានដំឡើងដល់កម្រិតថ្មីមួយ នៅពេលដែលអ្នកចូលក្នុងគំនូរ។

បើនិយាយពី immersive (លិចលង់) អ្នកអាចមើលឃើញពណ៌ក្នុងគំនូរហូរក្រោមជើង ដើរជុំវិញបន្ទប់ និងនាំមកនូវ​អារម្មណ៍​ពេញ​លេញ ដូចជាអ្នកកំពុងរស់នៅក្នុងគំនូរអញ្ចឹង។

អេក្រង់បង្ហាញពេញលេញមានរយៈពេលប្រហែល ៣០ នាទី ហើយត្រូវបានបែងចែកជា ៨ ផ្នែក ដោយផ្អែកលើស្នាដៃផ្សេងៗគ្នា។ លើកដំបូងចូលបន្ទប់ អ្នកនឹងត្រូវបាន​ស្វាគមន៍​ដោយស្នាដៃអារម្មណ៍និយម Sunrise របស់​វិចិត្រ​ករ Monet ។ ផ្ទាំងគំនូរមានភាពរស់រវើកព្រោះទឹកក្នុងគំនូរហូរពេញបន្ទប់។

ពណ៌ និងផ្ទាំងគំនូរហាក់ដូចជាបំបែកចេញពីធម្មជាតិ ហើយបញ្ចូលទៅក្នុងជីវិតពិត។ ចំណុចនេះជំនួយដល់អ្នកដែល​មិន​យល់ ឬមិនចាប់អារម្មណ៍ចំពោះសិល្បៈ។ អ្នកក៏មានឱកាស​ស្វែងយល់បន្ថែមអំពីទម្រង់​សិល្បៈ​របស់​វិចិត្រករ។

បណ្តែតអារម្មណ៍ក្នុងបរិយាកាស

សិល្បៈបុរាណទាមទារចំណេះដឹងជ្រៅជ្រះទើបយល់ និងទទួលបានអារម្មណ៍ពេញលេញ ប៉ុន្តែតាមការអនុវត្តន៍ជាក់ស្តែង នាំ​យក​វិធីសាស្រ្ត​ចូល​ទៅ​ជិត នេះជាគំនិតល្អដើម្បីទាក់ទាញ​កុមារ​ស្វែងយល់អំពីប្រភេទសិល្បៈនេះ។

ប្រសិនបើកុមារអាយុចាប់ពីបឋមសិក្សាចុះទៅទស្សនាសារមន្ទីរនឹងទទួលបានសៀវភៅរូបភាពមួយឈុតដោយឥត​​គិត​​ថ្លៃ ដោយសហការជាមួយទស្សនាវដ្តី Very ។ ក្រៅពីពន្លឺភ្លើងងងឹត និង​សំឡេង​ខ្លាំង បទពិសោធន៍​ទាំងអស់​​នៅ​​សារមន្ទីរ​​មាន​សុវត្ថិភាព​សម្រាប់​កុមារ។

ក្រៅពីនេះ ស្ថាបត្យកម្មនៅខាងក្នុងសារមន្ទីរមិនស្មុគស្មាញ ហើយធ្វើឡើងក្នុងបន្ទប់តែមួយប៉ុណ្ណោះ ដូច្នេះឪពុកម្តាយ​មិន​ចាំ​បាច់​ខ្លាចកូនដើរវង្វេង។ អ្វីដែលត្រូវធ្វើគ្រាន់តែបណ្តែតអារម្មណ៍ក្រោមវេទមន្តនៃសិល្បៈ។

សារមន្ទីរ Immersive ដំណើរការចាប់ពីថ្ងៃទី ៨ ខែកក្កដាដល់ថ្ងៃទី ២៩ ខែតុលា ជាមួយនឹងតម្លៃចូល ២៥០០ យ៉េនសម្រាប់​មនុស្ស​ពេញ​វ័យ និង ១៥០០ យ៉េនសម្រាប់សិស្សចាប់ពីវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ។

ព័ត៌មានលម្អិត៖

សារមន្ទីរ Immersive

អាស័យដ្ឋាន៖ Tokyo-to, Chuo-ku, Nihonbashimuromachi 2-2-1 Coredo Muromachi 1-5F

 東京都中央区日本橋室町2-2-1 COREDO室町1 – 5F

អំឡុងពេលដំណើរការ៖ ពីថ្ងៃទី ៨ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២

ម៉ោងធ្វើការ៖ ១០ ព្រឹក ដល់ ៩ យប់

គេហទំព័រ

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: