កីឡាករ Yuzuru Hanyu ចេញសេចក្តីប្រកាសសំខាន់ក្នុងសន្និសីទសារព័ត៌មាន
ក្រុមហ៊ុនគ្រប់គ្រង “តំណាងជិះស្គីទឹកកក” ជប៉ុនកីឡាករ Yuzuru Hanyu បាននិយាយថាគាត់នឹងចេញសេចក្តីប្រកាសសំខាន់ក្នុងសន្និសីទសារព័ត៌មាននាពេលខាងមុខ។
សន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅវេលាម៉ោង ៥ ល្ងាច (ម៉ោងនៅជប៉ុន) កាលពីថ្ងៃអង្គារ ទី ៩ ខែកក្កដានៅទីក្រុងតូក្យូ។ ចំពោះបញ្ហានេះ មានការសន្និដ្ឋានជាច្រើនថាគាត់អាចនឹងឈប់ដំណើរការដោយសាររងរបួស។ របួសទាំងនេះបានធ្វើអោយវត្តមានរបស់គាត់នៅលើទីលានជិះស្គីថយចុះអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កីឡាករ Hanyu ក្លាយជាម្ចាស់ជើងឯកពិភពលោកចំនួនពីរដង ម្ចាស់មេដាយមាសអូឡាំពិកពីរដង ជើងឯកវគ្គផ្តាច់ព្រ័ត្រ Grand Prix បួនដង ម្ចាស់ជើងឯក Four Continents Figure Skating Championships ២០២០ និងក្លាយជាជើងឯកជាតិ ៦ ដង។
បន្ទាប់ពីសម្តែងមិនបានសម្រេចដូចបំណងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងកាលពីខែកុម្ភៈ កីឡាករគ្រេចកជើង និងបញ្ឈប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ ៤ ។ Hanyu ឆ្លើយតបបទសម្ភាសន៍ទាក់ទងនឹងអនាគតដូចតទៅ “មិនសំខាន់ក្នុងវិស័យណា អាចជាការសម្តែងជិះស្គី ឬក្នុងការប្រកួតមួយ” ។
ម្យ៉ាងវិញទៀត គាត់ក៏រក្សាភាពស្ងៀមស្ងាត់ចំពោះរបួសរបស់ខ្លួនផងដែរ។
ក្នុងនាមជាអ្នកមកពី Sendai កីឡាករ Hanyu បានក្លាយជាអ្នកបំផុសគំនិតដល់ជនរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ ដោយជ័យជម្នះរបស់ខ្លួនក្នុងកីឡាអូឡាំពិក Sochi ឆ្នាំ ២០១៤ នៅប្រទេសរុស្ស៊ី។ គាត់បានការពារតំណែងរបស់ខ្លួនដោយជោគជ័យនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Pyeongchang ២០១៨ ហើយក្លាយជាអ្នកមានអាយុវ័យក្មេងបំផុតដែលទទួលបានពានរង្វាន់កិត្តិយសពីរដ្ឋាភិបាលជប៉ុននៅអាយុ ២៣ ឆ្នាំ។
កីឡាករ Hanyu ស្ទើរតែអាចបង្វិលបាន ៤,៥ ជុំ ដែលជាជំនាញពិបាកបំផុតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងកន្លងទៅ គួរអោយសោកស្តាយគាត់ដួលខណៈពេលព្យាយាមលោត។ Hanyu ត្រូវដកខ្លួនចេញពីការប្រកួតជើងឯកពិភពលោកកាលពីខែមីនា ដោយសារមិនទាន់ជាសះស្បើយពីរបួស។
យើងនឹងទន្ទឹងរង់ចាំព័ត៌មានពីកីឡាករ Hanyu បន្ថែមនាពេលខាងមុខ។
Sacchan