សិស្សស្រី​វិទ្យាល័យ​ជប៉ុន​ម្នាក់​ត្រូវ​ផាក​ពិន័យ​ឱ្យ​រៀន​ដាច់ដោយឡែក​ ៣ ​ថ្ងៃ​ព្រោះ​តែ​កោរចិញ្ចើម

បទបញ្ជាសាលាជប៉ុនមានភាពតឹងរ៉ឹងខ្លាំង ពេលខ្លះតឹងរ៉ឹងដោយមិនសមហេតុផល។ លើកនេះសិស្ស​ស្រី​អាយុ​ ១៤ ឆ្នាំ​ត្រូវ​គេ​ចាត់ទុកថាបំពានបទបញ្ជាព្រោះតែកោរចិញ្ចើម។ ការពិន័យ ៣ ថ្ងៃ 別室登校 (បំបែកថ្នាក់រៀនដាច់ដោយ​ឡែក) ម្យ៉ាងវិញទៀត សិស្សម្នាក់នេះត្រូវសរសេរកិច្ចសន្យា​ទៀត​ផង។

ប្រធានក្រុមប្រឹក្សាអប់រំ Kurume ឈ្មោះ Miki Hata នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះនិយាយថា “ខ្ញុំ​គិត​ថា ភាគីសាលាប្រហែល​ជា​បារម្ភ​ពេលប្អូនៗក្នុងវ័យលូតលាស់ ប្អូនៗបែកអារម្មណ៍ព្រោះតែផ្តោតលើចិញ្ចើម ឬស្ទីលម៉ូដ​សក់​ច្រើន​ពេក ខណៈ​​ពេល​​ដែល​ធ្វេស​ប្រហែស​ផ្នែក​សំខាន់​ផ្សេង​ទៀត​ដូច​ជា​ការ​អប់រំ និងជីវតិ” ។

តើការ “កោរចិញ្ចើម” សមនឹងត្រូវហាមឃាត់ព្រោះធ្វើអោយប្អូនៗបែកអារម្មណ៍ដែរទេ?

មានការពន្យល់ពីរ ទីមួយសាលារៀនជាច្រើនចាត់ទុកថាការកោរចិញ្ចើមដូចជាផាត់មុខ សាលា​ជា​ច្រើន​យល់ថាសិស្ស​គួរ​តែ​ផ្ដោត​លើ​ការ​សិក្សា មិន​មែន​លើ​រូប​រាង​ខាង​ក្រៅ​នោះ​ទេ។ ទីពីរ ការកោររោមចិញ្ចើមរំលឹកល់ក្រុមក្មេងទំនើងតាមដងផ្លូវនៅជប៉ុន។

យ៉ាងណាមិញ បើនិយាយពីសីលធម៌ ជនជាតិជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបរាងខាងក្រៅ ជាពិសេសបញ្ហារោមចិញ្ចើមអោយមើលទៅ​ស្អាត​បាត។

បញ្ហាស្ថិតត្រង់ថា “កោរចិញ្ចើម” អោយស្អាតបាត ឬតុបតែងចិញ្ចើមហួសហេតុ ហើយ​នេះ​ជា​ចំណុច​សំខាន់​នៃ​ជម្លោះ​។ សមាជិក​​ក្រុម​ប្រឹក្សា​​អប់រំ​ម្នាក់​ទៀត​បាន​និយាយ​ថា សាលាហាក់ដូចជាហួសហេតុក្នុង​ការ​ដាក់​ទណ្ឌកម្ម​សិស្ស។

“តើកោរចិញ្ចើមមានអ្វីខុស? តើ​ការ​បង្ខំ​សិស្ស​ឱ្យ​រៀនតែ​​ម្នាក់​ឯង​នឹង​ធ្វើ​ឱ្យ​ចិញ្ចើម​របស់​ប្អូនឈប់ដុះឬ? បទបញ្ជានេះ​មិន​សម​ហេតុ​​សម​ផល​​ទេ​” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: