ការព្យាករណ៍ភ្លៀងនឹងបន្តធ្លាក់ពីភាគខាងលិចដល់ភាគខាងជើងប្រទេសជប៉ុន
យោងទៅតាមមន្ត្រីឧតុនិយមជប៉ុនចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ស្ថានភាពអាកាសធាតុមិននឹងនអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុន។
ទីភ្នាក់ងារឧតុនិយមបានអោយដឹងស្ថានភាពបរិយាកាសអស្ថិរភាពដោយសារតែខ្យល់ក្តៅ និងសំណើមកំពុងចូរប្លុកសម្ពាធទាប ហើយភ្លៀងធ្លាក់គ្របដណ្តប់លើសមុទ្រចិនខាងកើត។
តាមការគ្រោងទុកពីថ្ងៃច័ន្ទដល់ចុងថ្ងៃពុធនឹងមានភ្លៀងធ្លាក់ពី ៥០ មីលីម៉ែត្រក្នុងមួយម៉ោង ក៏ដូចជាផ្គរលាន់កើតឡើងនៅភាគខាងលិចប្រទេសជប៉ុន។
ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ តាមការរំពឹងទុកបរិមាណទឹកភ្លៀងនឹងឡើងដល់កម្រិត ២៥០ មីលីម៉ែត្រនៅតំបន់ភាគខាងត្បូង Kyushu ។
មន្ត្រីឧតុនិយមបានព្យាករណ៍ពីស្ថានភាពបរិយាកាសអស្ថិរភាព ហើយលទ្ធភាពភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសជប៉ុននៅថ្ងៃអង្គារ និងថ្ងៃពុធ ក៏ដូចជានៅភាគខាងជើងប្រទេសជប៉ុននៅថ្ងៃពុធ។
មន្ត្រីបានស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបាក់ស្រុតដី ទឹកជំនន់នៅតំបន់ទំនាប និងទឹកទន្លេឡើងខ្ពស់ ព្រមទាំងផ្គររន្ទះ ខ្យល់កន្ត្រាក់ និងព្រិលទឹកកក។
ប្រភព៖ NHK