វីដេអូ Bulldog ជួយស្រ្តីចំណាស់ម្នាក់បេះបន្លែល្បីលើបណ្តាញសង្គមព្រោះតែគួរអោយស្រលាញ់ពេក

ឆ្កែមិនត្រឹម​តែប្រើសម្រាប់ចាំផ្ទះ ប្រសិនបើបង្វឹកបានល្អអាចជួយមនុស្សក្នុងការងារផ្សេងៗជាច្រើន។ នោះជាមូលហេតុ​ឆ្កែមួយចំនួនចេះគង្វាលចៀម ព្យាបាល​ជំងឺ ស្វែង​រក និងជួយសង្គ្រោះជាដើម។

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមជប៉ុនកំពុងល្បីវីដេអូគួរអោយស្រលាញ់មួយ។ វីដេអូបង្ហាញពី Bulldog កំពុង​ជួយ​ស្រ្តី​ចំណាស់​ម្នាក់​បេះបន្លែ វាមានឈ្មោះថា Bunta នៅថ្ងៃថតវីដេអូ Bunta ត្រូវបានម្ចាស់យកទៅលេងផ្ទះជីដូន។

មើល​វីដេអូ

ឆ្កែថែមទាំងរើសរបស់ដែលស្រ្តីចំណាស់ភ្លេច ហើយយកទៅអោយគាត់។

មុននោះ ឆ្កែឈរនៅពីក្រោយស្រ្តីចំណាស់មើលគាត់បេះបន្លែយ៉ាងយកចិត្តដាក់ ហើយហាក់ដូចជាកំពុងរៀនលឿនណាស់។

មនុស្សគ្រប់គ្នាអស់សំណើចពេលឃើញឆ្កែរើសបន្លែដែលលោកយាយធ្វើជ្រុះខាងក្រោយ។

ប្រសិនបើអ្នកចង់មើលបន្ថែមទៀតអំពី Bulldog Bunta ដ៏ឆ្លាតវៃនេះ អ្នកអាចតាមដានឆានែល TikTok របស់ម្ចាស់​ឆ្កែ។

https://www.tiktok.com/@mainichi_bunta_

YOUTUBE 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: