ទីក្រុងតូក្យូប្រកាសអាសន្នចំពោះការឆ្លងរីករាលដាលរលកកូវីដថ្មី

ដើម្បីទប់ស្កាត់ការរីករាលដាលរលកកូវីដថ្មី រដ្ឋាភិបាលទីក្រុងតូក្យូបានសម្រេចចិត្តបង្កើនកម្រិតប្រកាសអាសន្នចំពោះស្ថានភាពឆ្លង វាយតម្លៃដោយឯករាជ្យលើកម្រិតបួន ដែលជាកម្រិតធ្ងន់ធ្ងរបំផុតផងដែរ។ កម្រិតនៃប្រព័ន្ធផ្តល់សេវាថែទាំសុខភាពក៏នឹងត្រូវបានលើកទៅដំណាក់កាលទីពីរក្នុងចំណោមបួនដំណាក់កាលផងដែរ។ ចំណុចនេះត្រូវ​បាន​សម្រេច​​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​កាលពី​រសៀល​ថ្ងៃ​ទី ​១៤ ​។

នេះក៏ជាកម្រិតឆ្លងធ្ងន់ធ្ងរបំផុតចាប់តាំងពីថ្ងៃទី ២១ ខែមេសា។ ចំនួនករណីឆ្លងថ្មីជាមធ្យមនៅទីក្រុងតូក្យូក្នុងរយៈពេលមួយសប្តាហ៍ប្រមាណ ១០០០ នាក់រហូតដល់ពាក់កណ្តាលខែមិថុនា ប៉ុន្តែលើសពី ២០០០ នាក់នៅថ្ងៃទី ២៦ ខែមិថុនា។ ចំនួននេះលើសពី ៣.០០០ នាក់នៅថ្ងៃទី ៣ ខែកក្កដា ៥.០០០ នាក់នៅថ្ងៃទី ៧ ខែកក្កដា និងលើសពី ១០.០០០ នាក់នៅថ្ងៃទី ១៣ ខែកក្កដា។ មូលហេតុប្រហែលដោយសារតែប្រភេទថ្មី BA.5 ជំនួសប្រភេទ Omicron កំពុងវិវត្តយ៉ាងឆាប់រហ័ស។

ជាមួយនឹងករណីឆ្លងជំងឺកើនឡើងយ៉ាងឆាប់រហ័ស អត្រាប្រើគ្រែមន្ទីរពេទ្យក៏នឹងកើនឡើងផងដែរ។ ទីក្រុងបានធានាប្រហែល ៥.០០០ គ្រែពេទ្យរហូតដល់ដើមខែនេះ ប៉ុន្តែដោយសារអត្រាប្រើប្រាស់ជាង ៤០% នៅថ្ងៃទី ១២ ដូច្នេះទីក្រុង​ស្នើមជ្ឈមណ្ឌលពេទ្យនៅទីក្រុងតូក្យូបង្កើន​ចំនួន​គ្រែ​ឡើងប្រហែល ៧.០០០ គ្រែ។ អត្រាប្រើគ្រែពេទ្យគិតត្រឹមថ្ងៃទី ១៣ ចំនួន ៣១,៧% ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: