មិនចាញ់បុរសៗទេ តារាចម្រៀងស្រីសារភាពស្នេហ៍ប្រាប់អ្នក​គាំទ្រ​រហូត​បាន​រៀប​ការនឹងគ្នា

ជារៀងរាល់សប្តាហ៍ លោក Mitsuo ចំណាយពេល ៥ ម៉ោងជិះរថភ្លើង ឬ ៨ ម៉ោងជិះរថយន្តទៅកាន់ Osaka ដើម្បីមើល​ការ​សម្តែង​របស់ Idol ដែលធ្វើឱ្យតារាចម្រៀងស្រីវ័យ ១៧ ឆ្នាំរំភើបចិត្ត ចាប់ផ្តើមសារភាពស្នេហា។

លោក Mitsuo អាយុ ៤៤ ឆ្នាំ ក្លាយជាអ្នកគាំទ្រតារាចម្រៀងស្រី Tomoe អាយុ ១៧ ឆ្នាំ​តាំង​ពី​ថ្ងៃមើលនាងសម្តែងដំបូង​ក្នុង​ឆ្នាំ ២០២០ ។ លោកនិយាយថា “នៅពេលដែលបានឃើញនាង ខ្ញុំមានអារម្មណ៍ដូចជាកំពុងសម្លឹងមើលថ្មភ្លឺ​ចែង​ចាំង។ ថ្វីត្បិតតែជាអ្នកថ្មី ប៉ុន្តែនាងសម្តែងយ៉ាងជំនាញ និង​គួរ​ឱ្យ​ស្រឡាញ់​ណាស់​” ។

ទោះរស់នៅ Oita ប៉ុន្តែរាល់សប្តាហ៍គាត់តែងតែទៅ Osaka មើល Tomoe សម្តែង។ គាត់ក៏មិនដែលខកខានការសម្តែង​ផ្ទាល់​របស់​នាងផងដែរ។ វត្តមានទៀងទាត់របស់ Mitsuo ធ្វើអោយ Tomoe ចាប់អារម្មណ៍។ នាងនិយាយថា “ខ្ញុំ​​មាន​អារម្មណ៍​ថា​គាត់​ខុស​ពី​អ្នក​គាំទ្រ​ផ្សេង​ទៀត។ ខ្ញុំអាចជជែកជាមួយគាត់ ហើយនិយាយពីបញ្ហាដែលមិនអាច​ប្រាប់​អ្នក​ដទៃ​បាន” ។

រូបភាព @ _tomoe_0722 / Twitter

Mitsuo ជាអ្នកគាំទ្រ Tomoe ដែលតែងតែបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រីរបស់ Idol ។

មានម្តងពេលមិនឃើញវត្តមានរបស់ Mitsuo កញ្ញា Tomoe ស្រាប់តែមានការព្រួយបារម្ភ។ ឈរ​លើ​ឆាកនាងរក​មើល​ទស្សនិក​ជន​​របស់​ខ្លួន។ តារាចម្រៀងស្រីនិយាយថា “បើមិនឃើញគាត់ក្នុងចំណោមទស្សនិកជន ខ្ញុំមាន​អារម្មណ៍​​ថា​​ទទេ​​ស្អាត។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំដឹងថាខ្លួនចូលចិត្តគាត់” ។ នាងផ្តើមសារភាពស្នេហ៍ជាមួយ Mitsuo ធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គាត់និយាយថា “យ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែជាអ្នកគាំទ្រម្នាក់។ ប្រសិនបើ Idol និយាយថានាងចូលចិត្តខ្ញុំ ប្រហែល​គ្រាន់​តែចាត់ទុកដូច​ជា​ទស្សនិក​ជន។ ខ្ញុំមិននឹកស្មានថានាងនិយាយចូលចិត្តខ្ញុំក្នុងនាមមនុស្សប្រុសស្រីស្រលាញ់គ្នានោះទេ”។ ទោះជាយ៉ាងណា គាត់នៅតែឆ្លៀត​ឱកាសនិយាយថា “អញ្ចឹងយើងស្រលាញ់គ្នាទៅ”។

ដោយសារ​អាយុ​ខុស​គ្នា​ច្រើន ទើបអ្នករាប់អានគូស្នេហ៍មិន​គាំទ្រ​ស្នេហា​មួយ​នេះ។ មិត្តភ័ក្តិ និងមិត្តរួមការងាររបស់ Mitsuo មានការច្រណែន និងព្រួយបារម្ភ ដោយព្រមានគាត់ថា គាត់អាចនឹងចាញ់បោកស្នេហានេះ ព្រោះ Tomoe នៅក្មេងពេក ហើយគួរអោយស្រលាញ់។

រូបភាព Mothership

មួយសប្តាហ៍បន្ទាប់ពីស្រលាញ់គ្នា Mitsuo សុំជួបឪពុកម្តាយរបស់ Tomoe ។ នៅពេលជួបមុខ ម្តាយតារាចម្រៀងស្រីសួរទាំង​បារម្ភ​ថា “តើកូនទាំងពីរមានគម្រោងរៀបការទេ?” Mitsuo ប្រាប់ទាំង​ភ័យ​ថា​ ​ទើប​តែស្រលាញ់គ្នាបាន​មួយ​អាទិត្យ​មិនទាន់គិតដល់រឿងរៀបការទេ។ ម្តាយតារាចម្រៀងស្រីបង្ហាញអារម្មណ៍ថា “ម៉េចអញ្ចឹង? កូនទាំងពីរស្រលាញ់​គ្នា​ទាំង​មិនទាន់គិតដល់រឿងរៀបការ?”

ដើម្បីទទួលបានការជឿទុកចិត្តពីឪពុកម្តាយរបស់នាង Mitsuo ត្រូវសរសេរសំបុត្រភ្ជាប់ជាមួយពាក្យសន្យានឹង​ជូន​ដំណឹង​រាល់​ពេល​គូស្នេហ៍​ណាត់​ជួប។ ពួកគេយល់ព្រមចំណាយពេល ៥ ទៅ ៨ ម៉ោងជិះរថភ្លើង ឬឡានដើម្បីធ្វើដំណើរ​ទៅជួបគ្នា បន្ទាប់ពីឪពុកម្តាយរបស់ Tomoe យល់ព្រម។

មុននឹងប្រកាស​គូស្នេហ៍​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម មុខរបស់ Mitsuo ត្រូវបានបាំង។ រហូតដល់ខែមេសាឆ្នាំនេះ នៅ​ពេល​គូស្នេហ៍​រៀប​ការទើប​កូនកំលោះបង្ហាញ​ខ្លួន​ជា​ផ្លូវការ​។

Tomoe ផ្លាស់ទៅទីក្រុង Oita ដើម្បីរស់នៅជាមួយប្តី។ អ្នកទាំងពីរកំពុងទៅក្រេបទឹកឃ្មុំ និងបង្ហោះរូបថតលើ​បណ្តាញ​​សង្គម​​ដែល​​មាន​អ្នក Follow ជាង ៣០០,០០០ នាក់។

ប្រភព Mothership

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: