Kimono ប្រណិតស្លៀកម្តងទុកចោលក្នុងទូប្រែក្លាយទៅជាស្បែកជើងស្អាតដាច់គេ
Kimono សូត្រប្រពៃណីដែលដេរដោយដៃជាទូទៅមានតម្លៃចន្លោះពី ២០០០ ដុល្លារដល់ ២១,០០០ ដុល្លារ។ ព្រោះតែមានតម្លៃថ្លៃ ដូច្នេះភាគច្រើនស្លៀក Kimono ក្នុងឳកាសពិសេស ដូចជាពិធីពេញវ័យ ឬរៀបអាពាហ៍ពិពាហ៍ជាដើម។ តាមការស្មានបង្ហាញថា ចំណាយលើការដេរឈុត Kimono ស្លៀកម្តងទុកក្នុងទូច្រើនហួសប្រមាណ។ ដោយគិតថានោះជាការខ្ជះខ្ជាយ ក្រុមអ្នករចនាបានអនុវត្តគម្រោង Tokyo Kimono Shoes project ដើម្បីទទួលបានតម្លៃប្រើប្រាស់របស់ Kimono មកវិញ។
ក្រុមទទួលបន្ទុក Tokyo Kimono Shoes ប្រមូលទិញ Kimono លំដាប់ខ្ពស់ សហការជាមួយអ្នកធ្វើស្បែកជើងសិប្បករល្បីឈ្មោះ ដើម្បីធ្វើអោយវាប្រែក្លាយទៅជាស្បែកជើងមានតែមួយគត់។ ក្រុមការងារធានាថា Kimono ដែលត្រូវបានជ្រើសរើសធ្លាប់ឆ្លងកាត់ការប្រើប្រាស់ ក្នុងពេលជាមួយគ្នានោះ ពណ៌ និងការរចនាមានសោភ័ណភាពសមរម្យមុននឹងសម្រេចកាត់ក្រណាត់សូត្រទៅជាបំណែកតូចៗ។
បន្ទាប់មកបំណែកក្រណាត់ទាំងនេះបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុននៅ Asakusa ដែលមានអាយុកាល ៧០ ឆ្នាំមានជំនាញក្នុងការផលិតស្បែកជើងធ្វើដោយដៃ។
ស្បែកជើង Kimono ទាំងនេះមានតម្លៃ ៣៦,៥០០ យ៉េនក្នុងមួយគូ ដោយដំណើរការលើគេហទំព័រមូលនិធិសាធារណៈ Makuake និងអាចរកបាននៅប្រទេសជប៉ុន។ បន្ទាប់ពីចេញលក់ដំបូង ស្បែកជើងគ្រោងនឹងផ្តល់ជូនអ្នកទិញនៅក្រៅប្រទេសផងដែរ។ អ្នកអាចតាមដាន Tokyo Kimono Shoes នៅលើ Instagram សម្រាប់ការអាប់ដេតព័ត៌មាន។
ម៉ូដែលស្បែកជើងមួយចំនួនសម្រាប់អ្នកជ្រើសរើសខាងក្រោម៖
Sacchan