Manga ជប៉ុន​និយាយ​ពី​ដំណើរ​រឿង Joker ចិញ្ចឹម​បីបាច់ Batman ក្លាយ​ជាវីរ​បុរស​យុត្តិធម៌

នេះ Manga ដែលអ្នកប្រាកដជាចង់អាន។

តើអ្នកធ្លាប់លឺអំពី One Operation Joker ទេ? ប្រសិនបើអ្នកអាន Manga ជប៉ុន អ្នកប្រហែលជាធ្លាប់លឺអំពី Manga នេះ។ នេះ​ជា Manga តាមតួអង្គ Joker របស់ DC ដែលបច្ចុប្បន្នកំពុងល្បីនៅប្រទេសជប៉ុន។ Manga និពន្ធដោយ Satoshi Miyakawa និងវិចិត្រករ Keisuke Gotoh ជាអ្នកគូរគំនូរ។ Manga នេះថែមទាំងទទួលបានការយល់​ព្រម​ជា​ផ្លូវការពី DC Comics នៅសហរដ្ឋអាមេរិកទៀត​ផង។

សៀវភៅរឿងនេះត្រូវបានណែនាំសម្រាប់ឪពុកម្តាយដែលមានការលំបាកក្នុងការចិញ្ចឹមកូនតូច។

នៅជប៉ុនពាក្យថា “One operation” សំដៅលើឪពុកម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង។ បច្ចុប្បន្ន Operation Joker ចេញ​ភាគ ២ ហើយ ជារឿងនិយាយពីតួអង្គអាក្រក់ល្បីរបស់ DC Joker និង Superhero Batman ។ ព្រោះតែឧបទ្ទវហេតុ Batman ប្រែទៅជាក្មេងម្នាក់ ហើយ​ដោយ​សារ​តែ​ព្រឹត្តិ​ការណ៍​ចម្លែក Joker បានសម្រេចចិត្តចិញ្ចឹមបីបាច់ Bruce ក្លាយ​ជា​វីរបុរស​យុត្តិធម៌។

ប្រសិនបើអ្នកជាអ្នកគាំទ្រ Batman ឬ Joker អ្នកប្រហែលជាគិតថា “ស្អីចេះ?” ប៉ុន្តែ Manga នេះគឺបែបនឹង។

អ្នកប្រហែលជាមិនដឹងថា Joker ត្រូវតស៊ូនឹងការលំបាកក្នុងជីវិតប្រចាំថ្ងៃយ៉ាងណាឡើយ ដូច​ជា​ភ្ញាក់​ពី​គេងតែមិន​ដាស់​ក្មេង ប្តូរ​កន្ទប និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ផ្សេងទៀត។

ប្រហែលមនុស្សជាច្រើនគិតថា ខ្លួនមិនអាចយល់ស្របនឹង Joker បានទេ ប៉ុន្តែបើនិយាយពីការចិញ្ចឹម​បីបាច់កូន មនុស្ស​គ្រប់​គ្នា​សុទ្ធតែមានការលំបាកខុសៗគ្នា។

ជាការពិត ដោយសារការពណ៌នាស្មោះត្រង់ និងថ្មីស្រឡាង Manga ទទួលបានការគាំទ្រយ៉ាងច្រើន។ ជំពូកទី ១ អាច​អាន​អន​ឡាញ​ដោយ​ឥត​គិត​ថ្លៃ។

ក្នុងភាគទី ១ សៀវភៅ Manga រៀបរាប់អំពី Joker ច្របូកច្របល់ពេលក្លាយជាអាណាព្យបាលលើកដំបូង អាកប្បកិរិយា​របស់ Joker ពេលនោះនិយាយលេងសើច និងមិនយក​ចិត្ត​ទុក​ដាក់ទេ។ ប៉ុន្តែក្នុងភាគទី ២ គាត់យល់អំពីទំនួលខុសត្រូវរបស់ឪពុកចិញ្ចឹម​កូនម្នាក់ឯង។ ហើយនៅពេលដែល Joker កាន់តែយល់ច្បាស់តួនាទីរបស់ខ្លួន នោះ Bruce ក៏ធំដឹងក្តីផងដែរ។ តើពេលណា Bruce អាចក្លាយជា Super Justice Baby តាមការរំពឹងទុក? សូមអានបន្តដើម្បី​ស្វែង​យល់​បន្ថែម។

គួរអោយស្តាយបច្ចុប្បន្នមិនទាន់មានបកប្រែជាភាសាផ្សេងទេ។ ប៉ុន្តែបន្ទាប់ពីរឿង Manga ត្រូវបាន Shonen Jump បោះពុម្ពឌីជីថលនៅឆ្នាំក្រោយ ប្រហែលជាយើង អ្នកគាំទ្រអន្តរជាតិក៏អាចរីក​រាយ​ជា​មួយ​នឹង​ស្នាដៃ​កំប្លែងនេះ​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: