ទម្លាប់ចម្លែកខុសគេបុរសជនជាតិជប៉ុនម្នាក់ “ប្រមូលគ្រួសជាប់បាតស្បែកជើងអស់រយៈពេលមួយឆ្នាំ”
ក្នុងរយៈពេលជាងមួយឆ្នាំ Mangaka ម្នាក់ប្រមូលបានគ្រួសចំនួន ១៧៩ គ្រាប់ និង ៣២ បំណែកកញ្ចក់ជាប់ក្រោមបាតស្បែកជើង ព្រោះគិតថាបើចោលដូចជាខ្ជះខ្ជាយពេក។
Daisuki Neruno បានបង្ហាញការប្រមូលរបស់ខ្លួននៅលើ Twitter កាលពីថ្ងៃទី ២២ ខែមិថុនា។ គាត់តម្រៀបគ្រួស និងបំណែកកញ្ចក់ជាជួរយ៉ាងយកចិត្តទុកដាក់។
Nerono បានសរសេរថា គាត់បានចាប់ផ្តើមប្រមូលទុកនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំមុន ហើយនិយាយថាគ្រួសទាំងអស់មានទំហំដូចគ្នា។ លោកក៏បានបន្ថែមថា រាល់ ៣-៤ ថ្ងៃគាត់នឹងរើសគ្រួសម្តង។
1年前の2021年6月22日に始めた「スニーカー裏の溝に挟まった小石収集」の結果。
小石179個。
ガラス片32個。
ナット1個。
計212個。
溝の太さが一定なので自然と粒が揃ってる。
収集は3.4日に一度。毎日していたら結果は違ったかもしれない。左右別々に収集しても面白かったかもと今更ながら思った。 pic.twitter.com/fbU24iM05R— ネルノダイスキ (@nerunodaisuki) June 22, 2022
វិចិត្រករទុកគ្រួស និងបំណែកបញ្ចក់ក្នុងដប Ramune ទទេ (ជាឈ្មោះប្រភេទសូដាដែលពេញនិយមនៅជប៉ុន) ។ Tweet មានទទួលអ្នកចូលចិត្តជាង ១០,០០០ នាក់ និង re-tweet ជាង ៣០០០ នាក់ផងដែរ។
Neruno ប្រើឈើចាក់ធ្មេញឆ្កឹះគ្រួស និងបំណែកកញ្ចក់ចេញពីស្បែកជើងរបស់គាត់យ៉ាងប្រុងប្រយ័ត្ន។
“មិនពិបាកទេបើអ្នកប្រើឈើចាក់ធ្មេញយកវាចេញ ប៉ុន្តែងាយនឹងធ្វើធ្លាក់។ ដូច្នេះគន្លឹះត្រូវធ្វើយឺតៗ កុំប្រើកម្លាំងខ្លាំងពេក” ។
ភាគច្រើនគ្រួសដែលគាត់ប្រមូលបានមកពីផ្លូវក្រាលកៅស៊ូពីផ្ទះរបស់ Mangaka ទៅកាន់ហាងលក់ទំនិញ។ វិចិត្រកររូបនេះបាននិយាយថាគាត់នឹងបន្តការប្រមូលរបស់ខ្លួន ហើយជាពិសេសចាប់អារម្មណ៍លើការបែងចែកប្រភេទគ្រួស រួចរកវិធីសម្គាល់គ្រួសពីស្បែកជើងខាងស្តាំ និងស្បែកជើងខាងឆ្វេង។
Sacchan