ចិញ្ចៀនសាច់អាំងដោតចង្កាក់សម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំង

Yakitori ( 焼き鳥 បកប្រែតាមន័យចំគឺបក្សីអាំង ប៉ុន្តែមុខម្ហូបនេះសំដៅលើចសាច់ង្កាក់) គឺជាមុខម្ហូបដ៏ពេញនិយម​នៅ​ប្រទេស​ជប៉ុន ដែលភ្ញៀវជាតិ និងអន្តរជាតិចូលចិត្ត។

នៅពេលមានភ្លៀងធ្លាក់តិចៗ អារម្មណ៍ចេះតែចង់ញ៉ាំសាច់អាំង ប៉ុន្តែមិនមែនរាល់ពេលចង់ញ៉ាំសុទ្ធតែអាចញ៉ាំសាច់​អាំង​នោះ​ទេ។ 

ចិញ្ចៀន Yakitori

ស៊េរីគ្រឿងអលង្ការថ្មីរបស់ Kitan Club ជាក្រុមហ៊ុនប្រដាប់ប្រដាលេងដែលល្បីមានឈ្មោះថា やきとりング Yakitoring រួមមានចិញ្ចៀនសាច់អាំងចំនួន ៥ ប្រភេទ។ ចិញ្ចៀនមើលទៅដូចសាច់អាំងដោតចង្កាក់ សាច់រលោង ស្នាមសាច់អាំងលើធ្យូងសុទ្ធតែត្រូវបានធ្វើយ៉ាងលម្អិត។

អ្នកក៏អាចពាក់ចិញ្ចៀន Yakitori ច្រើនលើម្រាមដៃ ចិញ្ចៀនមាន ៥ ប្រភេទដូចជា៖

ねぎま (たれ) –  Negima (tare)

Negima ねぎま គឺជាសាច់ភ្លៅមាន់អាំងជាមួយខ្ទឹមបារាំងទឹកជ្រលក់ Tare ។

ねぎま (しお) – Negima (shio) 

ជាប្រភេទដូចគ្នាគ្រាន់តែមិនបន្ថែមទឹកជ្រលក់ ប៉ុន្តែរោយអំបិល ដូច្នេះពណ៌ស្រាលជាង។

皮 (しお) – Kawa (shio)

សាច់មាន់ដោតចង្កាក់ជាមួយអំបិល

つくね – Tsukune

សាច់មាន់មូល

ベーコントマト Bēkon tomato

ជាសាច់ដោតចង្កាក់ថ្មី bacon រុំជុំវិញប៉េងប៉ោះតូច។

ចិញ្ចៀនទាំងនេះត្រូវបានដាក់ក្នុងប្រអប់រាងគោម ដែលជាគ្រឿងតុបតែងនៅមុខហាងសាច់អាំងដ៏ពេញនិយមនៅប្រទេសជប៉ុន។

ជាមួយនឹងផលិតផលទាំងនេះ រាល់ពេលដែលអ្នកចង់បបួលនរណាម្នាក់ទៅញ៉ាំសាច់អាំង គ្រាន់តែលើកដៃដាក់ចិញ្ចៀន​សាច់​អាំង​នៅ​ពី​មុខ​ពួក​គេ។ ឬអ្នកអាចប្រើចិញ្ចៀនពិសេសនេះសុំមិត្តស្រីរៀបការក៏ម្យ៉ាងដែរ។

ចំពោះព័ត៌មានលម្អិតអំពីផលិតផល អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ Kitan Club

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: