មូលហេតុដែលជម្រុញអោយ Tetsuya Yamagami ធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe
Tetsuya Yamagami ដែលជាជនសង្ស័យត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុក្នុងករណីធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលកក្រើកកាលពីពេលថ្មីៗនេះ និយាយពីមូលហេតុជម្រុញអោយបុគ្គលនេះប្រព្រឹត្តបទឧក្រិដ្ឋដូចតទៅ “ម្តាយរបស់ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីសាសនា ប៉ុន្តែគ្រួសារក្ស័យធន និងបង្កកំហឹងយ៉ាងខ្លាំង” ។ អតីតអ្នកកាន់សាសនាដែលរស់នៅខេត្ត Toyama បាននិយាយថា មានគ្រួសារជាច្រើនបែកបាក់ព្រោះតែបរិច្ចាគប្រាក់យ៉ាងច្រើន។
ជាក់ស្តែង អតីតអ្នកជឿម្នាក់នេះនិយាយថា៖
“នៅពេលនោះ ខ្ញុំក៏ជឿទុកចិត្ត និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះការបង្រៀនរបស់សាសនា ប៉ុន្តែក្រោយមកគ្រប់យ៉ាងដើម្បីតែប្រាក់ និងការបរិច្ចាគ។ ក្រឡេកទៅមើលពេលនោះ គ្រួសាររបស់ខ្ញុំច្របូកច្របល់ ប៉ុន្តែពួកគេនិយាយថា នេះជាផ្លូវដែលអ្នកត្រូវដើរ ជាមាគ៌ានៃស្ថានសួគ៌ ដូច្នេះមិនអាចប្រឆាំងបានឡើយ” ។
កាលពីថ្ងៃទី ៨ ព្រឹត្តិការណ៍លោក Shinzo Abe ត្រូវគេធ្វើឃាតនៅ Nara មិនត្រឹមតែកក្រើកនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែរំជើបរំជួលទូទាំងពិភពលោក។ អតីតមន្ត្រីកងកម្លាំងស្វ័យការពារដែនសមុទ្រ Tetsuya Yamagami (អាយុ ៤១ ឆ្នាំ) ត្រូវចាប់ខ្លួននៅកន្លែងកើតហេតុ បាននិយាយអំពីមូលហេតុបង្កបទល្មើសរបស់ខ្លួនដូចតទៅ “ម្តាយរបស់ខ្ញុំព្រោះតែចូលរួមសាសនាបានក្ស័យធន។ ខ្ញុំគិតថាសាសនានេះទាក់ទងនឹងនាយករដ្ឋមន្ត្រី Abe” ។
នៅថ្ងៃទី ១១ ក្រុមសាសនាខាងលើដែលពីមុនជា “សាសនាបង្រួបបង្រួម” ហើយបច្ចុប្បន្ននេះគឺ “សាសនាបង្រួបបង្រួមសន្តិភាពពិភពលោក” បានធ្វើសន្និសីទសារព័ត៌មានដោយទទួលស្គាល់ថាម្តាយរបស់ Yamagami ជាសមាជិកសាសនា ហើយក៏បានអោយដឹងថាអ្នកស្រីបរិច្ចាគប្រាក់យ៉ាងច្រើន។
បច្ចុប្បន្នប្រធានសាសនា Tanaka បាននិយាយថា “យើងមិនដឹងច្បាស់ពីស្ថានភាពគ្រួសារក្ស័យធន គ្រាន់តែដឹងថាពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ហើយក៏មិនមានឯកសារកត់ត្រាសាសនាស្នើសុំការបរិច្ចាគច្រើនពីគ្រួសារទាំងនេះដែរ” ។
ម្តាយរបស់ជនសង្ស័យចូលជាសមាជិកសាសនាក្នុងឆ្នាំ ១៩៩០ ។ ថ្វីត្បិតតែមិនដឹងថាអ្នកស្រីបរិច្ចាគប្រាក់ប៉ុន្មាន ប៉ុន្តែច្បាស់ណាស់ថាមានចំនួនច្រើនរហូតធ្វើអោយគ្រួសារដួលរលំ។
សមាជិកសាសនាម្នាក់ទៀតបាននិយាយថា៖
“ខ្ញុំត្រូវគេសួរថាមានប្រាក់ប៉ុន្មាន? នៅពេលខ្ញុំប្រាប់ពួកគេថា ខ្ញុំមិនមានប្រាក់សន្សំច្រើនទេ ពួកគេស្នើឱ្យដកប្រាក់ធានារ៉ាប់រង ឬកម្ចីប័ណ្ណឥណទាន។ សរុបទៅខ្ចីកាន់តែច្រើនកាន់តែល្អ ហើយត្រូវធ្វើដោយខ្លួនឯង” ។
ដោយដឹងថាម្តាយរបស់ជនសង្ស័យបានបរិច្ចាគប្រាក់សរុបចំនួន ១០ លានយ៉េន ក្នុងរយៈពេល ១០ ឆ្នាំ ដោយបានខ្ចីប្រាក់ជាបន្តបន្ទាប់ដើម្បីទិញ “ផើង” ថ្លៃ។ ជនសង្ស័យយល់ថាម្តាយខ្លួនត្រូវគេលាងខួរក្បាល និងបង្ខំឱ្យចូលរួមបរិច្ចាគ។
ម្យ៉ាងវិញទៀត សាសនាបង្រួបបង្រួមសន្តិភាពពិភពលោកបានបំភ្លឺយ៉ាងច្បាស់ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា ច្បាប់ដែលត្រូវអនុវត្តតាម ក៏ដូចជាបញ្ហាទាក់ទងនឹងការបរិច្ចាគជារឿងអតីតកាល។ យ៉ាងណាក៏ដោយ បច្ចុប្បន្នមេធាវីកំពុងស៊ើបអង្កេត សង្ស័យជាករណីខាងវិញ្ញាណ។
អតីតសមាជិកសាសនាបានវាយតម្លៃថា៖
“ជាក់ស្តែងមានមនុស្សជាច្រើនខំប្រឹងរកប្រាក់ លក់ផ្ទះ លក់ទ្រព្យសម្បត្តិឪពុកម្តាយ ដើម្បីបំពេញគោលបំណងជាក់លាក់ណាមួយ។ ប៉ុន្តែសម្លាប់មនុស្សមិនអាចលើកលែងបានដាច់ខាត។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ ប្រសិនបើមានវិធីផ្សេងខណៈពេលនោះ…” ។
Sacchan