Natto មិនត្រឹម​តែអាចបរិភោគបាន ថែមទាំងអាចប្រើសម្រាប់ធ្វើ​គ្រឿង​សម្អាង​ទៀតផង

តើអ្នកដឹងទេ Natto (សណ្តែកសៀងឡើងជូរ) ជប៉ុនមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់ស្បែកទៀតផង។

Natto ដូចជា​ទុរេនដែរ មនុស្សមួយចំនួនមិនចូលចិត្ត ប៉ុន្តែប្រសិនបើបានញ៉ាំប្រាកដជាញៀន។

ថ្វីត្បិតតែអ្នកមិនចេះហូប Natto ប៉ុន្តែតើអ្នកធ្លាប់គិតប្រើ​សាប៊ូ ឬឡេថែរក្សាស្បែក Natto ដែរទេ? ជា​ការ​ពិត​ណាស់ ផលិតផល​ទាំង​នេះ​មិន​មាន​ក្លិន Natto ឡើយ ប៉ុន្តែ​ត្រូវ​បាន​ផលិតពី polyglutamic acid ដែល​ជា​សារធាតុ​ស្អិត​មាន​ក្នុង Natto ។

Natto មានផ្ទុកសារធាតុ “shokubutsusei collagen” (កូឡាជែនរុក្ខជាតិ) ។ តាមពិតទៅក្នុងរុក្ខជាតិមិនមាន Collagen ទេ ប៉ុន្តែសារធាតុមានឈ្មោះបែបនេះដោយសារវាមានមុខងារផ្តល់សំណើមដល់ស្បែក អាចប្រៀបបាននឹង Collagen ។

មាន ៤ ទម្រង់គឺ Natto Face Soap, Natto Body Lotion, Natto Face Lotion និង Natto Gel ។

ក្រៅពីមិនមានក្លិនដូច Natto ផលិតផលថែរក្សាសម្រស់របស់ Natto មិនស្អិតដូចមុខម្ហូបនេះទេ ដែលត្រូវបានបញ្ជាក់​​ថា​​ជ្រាប​ចូល​ជ្រៅទៅក្នុងស្បែក និងជួយផ្តល់សំណើមយ៉ាងមានប្រសិទ្ធភាព។ ប្រភេទគ្រឿងសំអាង Natto នេះ​​ជា​​ផលិត​ផលរបស់ក្រុមហ៊ុន Suzuki Herb Laboratory នៅភូមិ Tokai, Ibraki ដែលល្បីជាកន្លែងផលិត Natto ឈាន​​​មុខ​​​គេ និង​ជា​មោទនភាពក្នុងតំបន់ផងដែរ។ ផលិត​ផល​នេះ​ត្រូវបានផលិតជាច្រើនឆ្នាំមកហើយ ប៉ុន្តែភាគច្រើន​​លក់​​ក្នុង​​ស្រុក​តាម​រយៈ​គេហទំព័រ Suzuki Herb Laboratory ។

ប៉ុន្តែក្នុងរយៈពេលតែមួយថ្ងៃ ពួកគេបានប្រកាសនឹងលក់ផលិតផលនៅហាង Ibaraki Sense នៅ Ginza, Chuo, Tokyo នៅថ្ងៃទី ១៧ ខែកក្កដា។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពួកគេមិនបានជ្រើសរើសកាលបរិច្ឆេទចេញលក់ដំបូងសម្រាប់​​ផលិត​​ផល​​នេះ​នៅថ្ងៃទី ១០ ខែកក្កដា ដែលជាថ្ងៃ Natto នៅជប៉ុន (ព្រោះ ៧ និង ១០ អានជាភាសាជប៉ុនគឺ NA-TO) ។

មូលហេតុ​ប្រហែល​មក​ពី​ថ្ងៃទី ១៧ ខែកក្កដា ហើយទាក់ទាញមនុស្សកាន់តែច្រើន។

ទោះបីជាអ្នកមិនចូលចិត្ត Natto ប៉ុន្តែបើអ្នកដឹងអំពីអត្ថប្រយោជន៍ល្អចំពោះសុខភាព ក៏គួរតែសាកល្បងគ្រឿងសំអាង Natto ម្តង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: