ចំណេះដឹងចំពោះមុខម្ហូបជប៉ុនដែលអ្នកប្រហែលជាមិនទាន់បានដឹង
ម្ហូបជប៉ុនល្បីទូទាំងពិភពលោក ជាពិសេសនៅបស្ចិមប្រទេស ដោយសារតែលក្ខណៈពិសេសរបស់មុខម្ហូប។ ប្រសិនបើអ្នកស្គាល់តែមុខម្ហូបពេញនិយមដូចជា Sushi ឬ Ramen (Ramen មិនមានប្រភពមកពីជប៉ុន) ទេ។ តោះចូរស្វែងយល់អំពីមុខម្ហូបជប៉ុនមួយចំនួនខាងក្រោម។
Neba-neba
ជាការពិតណាស់ ប្រសិនបើអ្នកធ្លាប់ហូប Natto អ្នកប្រាកដជាមិនចម្លែកនឹងមុខម្ហូបជាប់ស្អិតក្នុងវប្បធម៌ម្ហូបអាហារជប៉ុននោះទេ។ ជាក់ស្តែង មុខម្ហូបបែបនេះច្រើនតែពិបាកហូប ប៉ុន្តែល្អចំពោះសុខភាព។ ក្រុមម្ហូបបែបនេះហៅថា “neba-neba” ឧទាហរណ៍មួយចំនួនខាងក្រោម។
Tororo ជាមុខម្ហូបពេញនិយមក្នុងចំណោម Neba-neba ដែលធ្វើពីដំឡូងបារាំង (ភាគច្រើនគឺ Nagaimo ឬ Yamaimo) ។ ហើយក៏ជាមុខម្ហូបត្រជាក់ដ៏ពេញនិយមនៅភោជនីយដ្ឋានជប៉ុនផងដែរ។ អ្នកអាចរីករាយនឹងមុខម្ហូបជាមួយទឹកជ្រលក់ ឬចាត់ទុកដូចជា Topping សម្រាប់សាឡាត់។
Mekabu & Mozuku
ប្រហែលជាអ្នករាល់គ្នាស្គាល់ Wakame ជាសារ៉ាយសមុទ្រដែលមានក្នុងស៊ុប Miso ។ ទោះជាយ៉ាងណា តើអ្នកដឹងទេថាពន្លកសារ៉ាយសមុទ្រក៏អាចបរិភោគបានដែរ ហៅថា Mekabu ។ Mekabu រអិលខ្លាំង ហើយជាទូទៅប្រើជាមុខម្ហូបបន្ទាប់សន្សំ។ ចំណែក Mozuku ជាប្រភេទសារ៉ាយសមុទ្ររអិលមួយផ្សេងទៀត ហើយជាមុខម្ហូបពិសេសនៅ Okinawa ។
Nameko
អ្នកប្រហែលជាធ្លាប់លឺឈ្មោះផ្សិតជប៉ុនជាច្រើនដូចជា Shiitake និង Enoki ។ តើអ្នកធ្លាប់ភ្លក់ Nameko ហើយឬនៅ? ផ្សិតតូចៗទាំងនេះមានសំបកស្អិត ហើយជាប្រភេទផ្សិតដែលពេញនិយមបំផុតនៅជប៉ុន។ អ្នកអាចមើលឃើញ Nameko ក្នុងស៊ុប Miso និង Nabe (ឆ្នាំងភ្លើង) ល្អចំពោះសុខភាព។
Konnyaku
Konnyaku មិនប្រាកដថាជា Neba-neba ព្រោះវាមិនស្អិត ហើយមុខម្ហូបនេះក៏មិនធម្មតាដែរ។ ដែលហៅថា Konnyaku អាហារតមដែលពេញនិយម តាមពិតទៅជាដំឡូងដូង ដូចជាចាហួយ អាចផ្គត់ផ្គង់អាហាររូបត្ថម្ភបានគ្រប់គ្រាន់ ប៉ុន្តែមានកាឡូរីទាប។ Konnyaku មិនមានក្លិន រសជាតិ ដូច្នេះអាចធ្វើអោយមនុស្សជាច្រើនមានអារម្មណ៍មិនឆ្ងាញ់ ប៉ុន្តែចំណុចល្អអ្នកអាចដាក់គ្រឿងទេសតាមចិត្ត។
ប្រជាជនជប៉ុនក៏ល្បីទទួលទានបន្លែច្រើន បុ៉ន្តែមិនមែនមនុស្សគ្រប់គ្នាស្គាល់បន្លែប្លែកៗទាំងនេះទេ។
Umi-budo (សារាយសមុទ្រទំពាំងបាយជូ)
ប្រភេទរុក្ខជាតិសមុទ្រផ្សេងទៀតដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់រួចមកហើយគឺសារាយសមុទ្រទំពាំងបាយជូ មានច្រើននៅតំបន់សមុទ្រ Okinawa ។ អាចចាត់ទុកជាមុខម្ហូបបន្ទាប់បន្សំ ហើយទទួលទានជាមួយស៊ីអុីវជប៉ុន។ សារាយសមុទ្រទំពាំងបាយជូមានលក្ខណៈពិសេស ផ្ទុះដូចពពុះក្នុងមាត់របស់អ្នក មិនត្រឹមតែឆ្ងាញ់ថែមទាំងទទួលទានទៅសប្បាយម្យ៉ាងដែរ។
ក្នុងវប្បធម៌ជប៉ុនមានពាក្យ Mottainai (ខ្ជះខ្ជាយ) និងត្រូវបានគេប្រើក្នុងម្ហូប ដោយប្រើសាច់ និងអាហារសមុទ្រផលិតមុខម្ហូបដូចជា Tarako, Mentaiko និង Shirako ។ ជាទូទៅមុខម្ហូបទាំងនេះគឺពងត្រី ប៉ុន្តែកុំច្រឡំនឹង Caviar ។ Tarako ជាពងត្រីម័ររុយ (ថង់ពងត្រីញី) ។ Mentaiko មានប្រភពមកពីប្រទេសកូរ៉េ បន្ថែមគ្រឿងទេសច្រើនមុខ បរិភោគជាមួយបាយ ឬដាក់ក្នុងបាយពូត Onigiri ។ ដែលមិនសូវមានគេស្គាល់គឺ Shirako ជាថង់មេជីវិតឈ្មោលរបស់ត្រីម័ររុយឈ្មោល (ឬត្រីសាម៉ុង ត្រីក្រពត។ល។) ។ បើប្រៀបនឹង Mentaiko, Shirako សម្រាប់អ្នកដែលចង់ភ្លក់របស់ប្លែក ច្រើនតែបញ្ចូលជាមួយ Sashimi ។
Horumon/Motsu
Horumon ជាប្រភេទអាហារដែលមានគ្រឿងផ្សំសំខាន់សាច់ជ្រូក និងសាច់គោ។ Horumon និង motsu អាចអាំង (ដូចជា horumonyaki ឬ motsuyaki) ឬស្ល nabe (motsu nabe ជាមុខម្ហូបពេញនិយម) ។
Oden
Oden ជាប្រភេទឆ្នាំងភ្លើងបែបប្រពៃណីជប៉ុន មានប្រវត្តិជាង ១០០០ ឆ្នាំមកហើយ។ គ្រឿងផ្សំផ្សេងៗត្រូវបានបន្ថែមក្នុងមុខម្ហូបជាច្រើនឆ្នាំ ប៉ុន្តែគ្រឿងផ្សំដែលពេញនិយមបំផុតនាពេលនេះគឺតៅហ៊ូ ប្រហិតត្រី និង konnyaku ។ អ្នកអាចរកទិញ Oden នៅតាមភោជនីយដ្ឋាន ពិសេសហាងលក់ទំនិញ ឬប្រសិនបើចូលចិត្តអ្នកអាចចម្អិននៅផ្ទះ។
នៅពេលអ្នកទិញក្នុងហាង អ្នកអាចជ្រើសរើសគ្រឿងផ្សំដែលខ្លួនចូលចិត្ត ហើយទូទាត់សម្រាប់ប្រភេទនីមួយៗ។
Ochazuke
Ochazuke គឺជាបាយស្រូបទឹកតែ មុខម្ហូបនេះមានអាយុកាលយូរណាស់មកហើយ ក្នុងសម័យ Jomon (ប្រហែល ១៤.០០០-៣០០ មុនគ.ស)។ គ្រាន់តែចាក់ទឹកតែចូលបាយជាការស្រេច ប៉ុន្តែអ្នកអាចច្នៃដោយបន្ថែមទឹកស៊ុប ទឹកសុីអុីវ ជ្រក់ ឬគ្រឿងទេសផ្សេងទៀត។ ប្រភេទតែដែលអាចប្រើបានមានដូចជា Sencha, Hojicha និង Matcha ។
Chankonabe
Chankonabe គេហៅថា “Sumo ស្ងោរ” ជាមុខម្ហូបឆ្នាំងភ្លើងរបស់ជប៉ុន។ ដូចដែលបានបង្ហាញនេះជារបបអាហារសំខាន់របស់ Sumo ។ គោលបំណងផ្គត់ផ្គង់ប្រូតេអុីន និងអាហារូបត្ថម្ភដែល Sumo ត្រូវការដើម្បីរក្សាកម្លាំង។ ជាការពិតណាស់ មិនមែន Sumo ក៏អាចទទួលទានបានដែរ។
ដំបូង មុខម្ហូបនេះដាក់គ្រឿងផ្សំច្រើនកាន់តែល្អ ហេតុនេះបានជា chankonabe មិនមានរូបមន្តជាក់លាក់ទេ។ ជាទូទៅគ្រាន់តែមានបន្លែ សាច់គោ សាច់មាន់ ត្រី តៅហ៊ូ និងប្រហិត។
ដូចដែលអ្នកមើលឃើញ ម្ហូបជប៉ុនមិនត្រឹមតែមាន Sushi ឬ Yakiniku ។ មានមុខម្ហូបមួយចំនួនមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចង់ភ្លក់នោះទេ ប៉ុន្តែអាចបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនសុខភាព។
Sacchan