ដើម្បីដឹងអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់បុគ្គលិក ក្រុមហ៊ុនជប៉ុនបង្កើតរបារ HP
គំនិតល្អ…
អ្នកដែលធ្លាប់លេងហ្គេមប្រាកដជាស្គាល់របារ HP (Health point ឬ hit point) ជាតួលេខបង្ហាញអំពីកម្រិតកម្លាំងដែលតួអង្គហ្គេម ឬវត្ថុអាចទទួលបាន។ សរុបទៅ HP ទាបជិតស្លាប់ ចំណែក HP ពេញមានកម្លាំងខ្លាំង។
“HP មានកម្រិតទាប” ក៏ជារបៀបនិយាយលេងសើចកំពុងគ្មានអារម្មណ៏ កំពុងខ្វះថាមពលធ្វើការ។
ក្រុមហ៊ុនជប៉ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានអនុវត្តគំនិតនេះ ដើម្បីឱ្យបុគ្គលិកអាចបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់ពួកគេដោយមិនចាំបាច់និយាយចេញ។
ការប្រាស្រ័យទាក់ទងជាកត្តាសំខាន់នៅកន្លែងធ្វើការ គ្រប់ទម្រង់ដូចជាប្រជុំ ទទួលទានអាហាររួមគ្នា សុទ្ធតែក្នុងគោលបំណងអោយបុគ្គលចែករំលែក កាន់តែស្និទ្ធស្នាល យល់ចិត្តគ្នា មិនត្រឹមតែសំដៅទៅលើការងារ រួមទាំងបញ្ហានៅកន្លែងធ្វើការ ដើម្បីសហការគ្នាកាន់តែប្រសើរឡើង។
ទោះជាយ៉ាងណា ទម្រង់ដែលគេហៅថា bonding នេះអាចកើតមានបញ្ហាច្រើន។ តាមទ្រឹស្តី អំឡុងពេល bonding បែបនេះ ថ្នាក់លើរំពឹងថាបុគ្គលិករបស់ខ្លួននឹងចែករំលែកការលំបាក ភាពនឿយហត់នៅកន្លែងធ្វើការ ដើម្បីអោយអ្នករាល់គ្នាអាចជួយគ្នា។ ដោយសារវប្បធម៌ជប៉ុន (ពេលខ្លះវប្បធម៌ទាំងអស់) អោយតម្លៃប្រភពថាមពល មនុស្សជាច្រើនសម្រេចចិត្តលាក់បាំងជាជាងចែករំលែកផ្ទាល់ ពួកគេព្យាយាមបង្ហាញពីចំណុចវិជ្ជមានរបស់ខ្លួន ដូច្នេះហើយភាពតានតឹងកាន់តែច្រើន។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និង Logistic Onken នៅ Tokyo ដែលបានបំផុសគំនិតដោយវីដេអូហ្គេមធ្វើរបស់មួយចំនួនសម្រាប់បុគ្គលិកក្នុងក្រុមហ៊ុន។
បុគ្គលិកម្នាក់ៗនឹងទទួលបានផ្លាកសញ្ញាចំនួន ៣ របារពណ៌ខៀវមាន HP ១០,០០០ ពេញ របារពណ៌លឿងមាន HP ៣៨៩៩ និងរបារ “life support” ពណ៌ក្រហមមានកម្រិត HP ចំនួន ១៥ ប៉ុណ្ណោះ។ បុគ្គលិកអាចជ្រើសរើសពាក់ផ្លាកសញ្ញាអាស្រ័យលើស្ថានភាពបច្ចុប្បន្នរបស់ពួកគេ លើកទឹកចិត្តឱ្យមានភាពស្មោះត្រង់ចំពោះអារម្មណ៍ផ្ទាល់ខ្លួន ចែករំលែកជាមួយមិត្តរួមការងារអំពីស្ថានភាពបច្ចុប្បន្នដោយមិនចាំបាច់និយាយចេញ។
អ្នកប្រើគណនី Twitter ម្នាក់បានសួរថា “ប្រសិនបើនរណាម្នាក់ពាក់ផ្លាកសញ្ញា HP ទាប តើអ្នករាល់គ្នាព្យាយាមធ្វើល្អចំពោះពួកគេដែរទេ? Onken ឆ្លើយថា (ពួកគេនឹងធ្វើបែបនេះ)” ។
បច្ចុប្បន្នមានតែបុគ្គលិក Onken ប៉ុណ្ណោះដែលអាចប្រើរបារនេះ ប៉ុន្តែប្រសិនបើគំនិតនេះទទួលបានមតិវិជ្ជមានច្រើន ក្រុមហ៊ុននឹងពិចារណាលក់នៅខែក្រោយ។
Sacchan