របៀបរៀបចំសៀវភៅនៅ​បណ្ណាគារ​ជប៉ុន មើលទៅមានសណ្តាប់ធ្នាប់ ប៉ុន្តែពិបាករកសៀវភៅ

នៅតាមហាងលក់សៀវភៅ ភាគច្រើនសៀវភៅត្រូវបានតម្រៀបតាមប្រភេទសៀវភៅ ឬចំណងជើងសៀវភៅតាមលំដាប់​អក្ខរ​ក្រម។ ប៉ុន្តែនៅ Seiwado មានរបៀបរៀបចំពិសេសមួយ។

លំដាប់អក្ខរក្រមក្នុងភាសាជប៉ុនគេហៅថា Gojuonjun ។ Gojuonjun ជាលំដាប់មាន ៥០ ព្យាង្គបង្កើតជាមូលដ្ឋាននៃ​វាក្យ​សព្ទ​ភាសា​ជប៉ុន។ 

ដូច្នេះអាចសន្និដ្ឋានបានថា បណ្ណាគារជប៉ុនមិនរៀបចំណងជើងតាមលំដាប់អក្ខរក្រម A, B, C នោះទេ តាមពិតទៅ ប្រសិនបើអ្នកព្យាយាមស្វែងរក​ចំណង​ជើង​សៀវ​ភៅ​តាមលំដាប់ AIUEO ដូចជារបៀបដែលអ្នករៀនស្រៈជប៉ុន អ្នកក៏មិនអាចរកសៀវភៅបានដែរ។ ដោយ​សារ​តែ​ហាង​លក់​សៀវ​ភៅ​ភាគ​ច្រើន​នៅ​ជប៉ុន​មិន​​តម្រៀប​សៀវ​ភៅតាម​​ចំណង​​ជើង ឬឈ្មោះអ្នកនិពន្ធទេ ប៉ុន្តែតាមអ្នកបោះពុម្ព។

ឧទាហរណ៍អ្នកចង់ស្វែងរកប្រលោមលោករបស់អ្នកនិពន្ធ A អ្នកត្រូវដឹងថាសៀវភៅនេះបោះពុម្ពដោយនរណា។ ស្វែង​​រក​​កន្លែង​​បោះ​​ពុម្ព បន្ទាប់មករកមើលប្រភេទសៀវភៅ ទើបដល់ឈ្មោះអ្នកនិពន្ធ។

របៀបរៀបចំបែបនេះមិនងាយស្រួលសម្រាប់អតិថិជនឡើយ។ ព្រោះ​ក្រៅពីចាំចំណងជើង​សៀវភៅ ឈ្មោះ​អ្នកនិពន្ធ អ្នក​ក៏​ត្រូវ​ចាំ​ឈ្មោះ​អ្នក​បោះពុម្ព​​ផង​ដែរ។ ប្រសិនបើអ្នកចូលចិត្តអ្នកនិពន្ធណាម្នាក់ ហើយចង់រកទិញសៀវភៅរបស់អ្នកនិពន្ធនោះ ប៉ុន្តែសៀវភៅរបស់អ្នកនិពន្ធត្រូវបានបោះពុម្ពដោយអ្នកបោះពុម្ពខុសៗគ្នា អ្នកប្រហែលជាត្រូវទៅគ្រប់​ហាង​ទើប​អាច​ទិញគ្រប់។

ដើម្បីផ្លាស់ប្តូរការរអាក់រអួលនេះ បណ្ណាគារ Seiwado បានរកឃើញដំណោះស្រាយមួយ។

គណនី Twitter របស់ Seiwado បានអោយដឹងថា “សៀវភៅនៅទីនេះត្រូវបានតម្រៀបតាមឈ្មោះអ្នកនិពន្ធ (អក្ខរក្រម AIUEO)” ។

Seiwado ជាបណ្ណាគារក្នុងតំបន់នៅសង្កាត់ Tsurumi Osaka ដំណើរការពីឆ្នាំ ១៩៧០ ។ នៅឆ្នាំ ​២០១៧ ម្ចាស់ជំនាន់​ទី ២ Noriko Konishi និងកូនប្រុសរបស់នាង Yasuhiro បានសម្រេចចិត្តផ្លាស់ប្តូររបៀបបែងចែកប្រភេទសៀវ​ភៅ​ធម្មតា រហូតមកដល់ពេលថ្មីៗនេះ នៅពេលដែល Tweet ត្រូវបានបង្ហោះទើបការផ្លាស់ប្តូរនេះទទួលបានការចាប់​អារម្មណ៍​ខ្លាំង។

មូលហេតុ​ដែលបណ្ណាគារភាគច្រើននៅប្រទេសជប៉ុនបែងចែកប្រភេទសៀវភៅតាមអ្នកបោះពុម្ព ដោយសារតែអ្នកបោះពុម្ពផ្សាយជប៉ុនមានស្តង់ដាររួមសម្រាប់ប្រភេទសៀវភៅនីមួយៗ ដូចជាទំហំទំព័រស្តង់ដារ និងការរចនាគម្រប​។ ការតម្រៀបសៀវភៅតាមអ្នកបោះពុម្ពជួយឱ្យធ្នើនីមួយៗមាន​របៀប​រៀប​រយ។ របៀបនេះក៏ធ្វើអោយអ្នក​បោះ​ពុម្ព​ផ្សាយធំមានអ្នកគាំទ្រដោយឡែក។ គួរតែដឹងដែរថា នៅបណ្ណាល័យជប៉ុន សៀវភៅនៅតែត្រូវបានតម្រៀបតាម​ឈ្មោះ​អ្នក​និពន្ធ ជាជាងឈ្មោះអ្នកបោះពុម្ពក៏ដោយសារតែកត្តាសេដ្ឋកិច្ចនេះ។

ក្នុងមតិយោបល់ខាងក្រោម Tweet មនុស្សជាច្រើនសង្ឃឹមថាស្តង់ដារបែងចែកនេះនឹងផ្សព្វផ្សាយទូលំទូលាយ ដោយបង្ហាញថាមនុស្សជាច្រើនក៏យល់ថារអាក់រអួលចំពោះការរៀបចំពីមុនដែរ។

Konishi ក៏ចង្អុលបង្ហាញថាមិនមែនសៀវភៅទាំងអស់នៅទីនេះសុទ្ធតែបែងចែកតាមឈ្មោះអ្នកនិពន្ធនោះទេ។ Light novel មួយចំនួនក៏ដូចជាប្រលោមលោកប្រវត្តិសាស្ត្រនៅតែតម្រៀបតាមអ្នកបោះពុម្ព ដោយសារសៀវភៅទាំង​នេះ​មាន​អ្នក​គាំទ្រ​អាស្រ័យ​ទៅលើអ្នកបោះពុម្ព ហើយរៀបបែបនេះងាយស្រួលសម្រាប់អ្នកចូលចិត្តស្វែងរក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: