ហេតុអ្វីបានជា Osaka ក្លាយជាទីក្រុងគួរឱ្យចង់រស់នៅជាង Tokyo ទៅទៀត?
កាលពីពេលថ្មីៗនេះបើតាម Global Livability Index ទីក្រុង Osaka ជាប់ចំណាត់ថ្នាក់លេខ ១០ ហើយជាតំបន់តែមួយគត់នៅជប៉ុនស្ថិតក្នុង Top ទីក្រុងគួរឱ្យចង់រស់នៅទាំង ១០ លើពិភពលោក។
ហេតុអ្វីបានជា Osaka ឈានមុខ Tokyo ទទួលបានកិត្តិយសនេះ? សូមក្រឡេកមកមើលចំណុចដែលគួរឱ្យចង់រស់នៅមួយចំនួននៅ Osaka ខាងក្រោម។
សុវត្ថិភាព
ជប៉ុនជាប្រទេសដែលល្បីមានគ្រោះធម្មជាតិដូចជារញ្ជួយដី ទឹកជំនន់ រលកយក្សស៊ូណាមិ។ល។ ទីតាំងភូមិសាស្ត្រប្រទេសនេះមិនអំណោយផលនោះទេ ប៉ុន្តែគ្រោះមហន្តរាយទាំងនេះកម្រកើតឡើងនៅ Osaka ណាស់។
មុន Tokyo, Kyoto និង Nara ទីក្រុង Osaka ធ្លាប់ជារាជធានីប្រទេសជប៉ុន។ ជួរភ្នំនៅជុំវិញតំបន់នេះផ្តល់ការការពារដ៏ល្អសម្រាប់ប្រទេសនេះពីគ្រោះធម្មជាតិ និងកម្លាំងឈ្លានពាន។
សន្តិសុខនេះនាំមកនូវភាពរុងរឿងដល់ Osaka កំណើនប្រជាជនឆាប់រហ័ស ដូច្នេះពួកអភិជនបានសម្រេចចិត្តផ្លាស់ទៅតំបន់ផ្សេងទៀតដើម្បីរស់នៅ ហើយជាមួយគ្នានេះធ្វើឱ្យ Osaka ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្ម ដែលលក្ខណៈពិសេសបន្តរហូតមកដល់សព្វថ្ងៃនេះ។
ទោះជាយ៉ាងណា អត្រាឃាតកម្មក្នុងតំបន់មានកម្រិតខ្ពស់ ប៉ុន្តែមិនមានន័យថារស់នៅ Osaka បង្កហានិភ័យធ្វើអោយស្លាប់ខ្ពស់នោះទេ។ ស្ថិតិបង្ហាញថាលុះត្រាតែអ្នកចូលរួមសង្គ្រាម ឬជាប់ពាក់ព័ន្ធនឹងក្រុមសង្គមងងឹត កម្រណាស់ដែលអ្នកបាត់បង់ជីវិតក្នុងដៃមនុស្សមិនស្គាល់គ្នា។
ភាពរួសរាយរាក់ទាក់
ដូចដែលបានរៀបរាប់ខាងលើ ក្នុងប្រវត្តិសាស្ត្រ Osaka ធ្លាប់ជាទីក្រុងសម្រាប់អ្នកជំនួញ មិនមែនពួកអភិជនទេ។ ក្នុងអាជីវកម្មមិនសំខាន់អ្នកដឹងអ្វីនោះទេ ប៉ុន្តែអ្នកស្គាល់នរណា។ អាជីវកម្មចំណាយប្រាក់ជាថ្នូរដើម្បីទទួលបានទំនាក់ទំនង។
នោះហើយជាមូលហេតុដែល Osaka ជាទីក្រុងមានការរីកចម្រើនបំផុតនៅជប៉ុន។ ជាទូទៅនៅទីក្រុងធំៗ ប្រជាជនមានទំនោររស់នៅដោយឯករាជ្យ រហូតដល់ថ្នាក់គិតតែភាពអាត្មានិយម ហើយយកចិត្តទុកដាក់តែបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រជាជននៅ Osaka និយាយត្រង់ មានលក្ខណៈងាយស្រួល។
ថោក
តើរស់នៅកន្លែងណាទើបចាត់ទុកថាថោក? ចម្លើយចំពោះសំណួរនេះអាស្រ័យលើតម្លៃអាហារ និងកន្លែងស្នាក់នៅ។ នៅ Osaka មានការផ្តល់ជូនជាច្រើនសម្រាប់ចំណុចទាំងពីរនេះ។
ជាការពិតណាស់ Osaka ជាទីក្រុងធំ ហើយភាគច្រើនមានអាផាតមិនថ្លៃៗ ប៉ុន្តែអ្នកនៅតែអាចស្វែងរកអាផាតមិនថោកនៅជិតស្ថានីយ៍រថភ្លើង។ ក្រៅពីនេះ Osaka មានប្រវត្តិជួញដូរយូរមកហើយ ដូច្នេះអ្នកមិនចាំបាច់ស្ទាក់ស្ទើរក្នុងការតថ្លៃនៅទីនេះឡើយ។
លើសពីនេះទៅទៀត អាជីវកម្មក្នុងស្រុកដឹងយ៉ាងច្បាស់ចំពោះអ្នកប្រើប្រាស់ចូលចិត្តទំនិញថោក ដូច្នេះពួកគេតែងតែផ្តល់ការបញ្ចុះតម្លៃ។ ដើរតាមផ្លូវមើលឃើញផ្លាកសញ្ញាសរសេរថា “SALE” មិនតិចទេ តាមហាង ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ។
សូម្បីតែម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិក៏ឆ្លើយតបតម្រូវការលក់ភេសជ្ជៈក្នុងតម្លៃ ៨០, ៥០ ឬ ១០ យ៉េនផងដែរ។
សរុបទៅ សម្រាប់អ្នកដែលបានរស់នៅក្នុងទីក្រុងតូក្យូ លទ្ធផលចំណាត់ថ្នាក់នេះមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ Osaka អាចប្រៀបធៀបទៅនឹង Vienna, Copenhagen, Zurich, Calgary, Vancouver, Geneva, Frankfurt, Toronto, Amsterdam, Melbourne និងទីក្រុងរាប់រយនៅទូទាំងពិភពលោកក្នុងចំណាត់ថ្នាក់នេះ។
Sacchan