ដោយសារអតិផរណាភេនឃ្វីននៅសួនសត្វជប៉ុនត្រូវប្តូរមកស៊ីត្រីថោក ប៉ុន្តែវាមិនព្រមសុីចំណី
ប្រជាជនជប៉ុនបរិភោគអាហារសមុទ្រច្រើន ដូច្នេះហើយពួកគេក៏ប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារសមុទ្រផងដែរ។ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វភេនឃ្វីននៅជប៉ុនក៏រើសចំណីណាស់ដែរ។
ប្រទេសជប៉ុនធ្លាប់មានអត្រាអតិផរណាទាបបំផុត ប៉ុន្តែសព្វថ្ងៃនេះខុសគ្រាមុន។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ស្ទើរតែគ្រប់អាជីវកម្មក្នុងប្រទេសជប៉ុនត្រូវដំឡើងថ្លៃ។ ចំណុចនេះមិនត្រឹមតែប៉ះពាល់ដល់ថវិការបស់គ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់របបចំណីរបស់ភេនឃ្វីននៅសួនសត្វទៀតផង។
សត្វភេនឃ្វីននៅ Hakone-en, Kanagawa ចូលចិត្តសុីត្រី Aji ប៉ុន្តែដោយសារអតិផរណាតម្លៃត្រី Aji ឡើងថ្លៃ ៣០% ។ ដោយបារម្ភអំពីបញ្ហាថវិកា បុគ្គលិកត្រូវលាយត្រី Saba ជាមួយនឹងបរិមាណត្រី Aji បន្តិចដើម្បីអោយចំណីភេនឃ្វីន។
ប៉ុន្តែភេនឃ្វីនមិនព្រមសុីចំណី…
ដូចដែលអ្នកមើលឃើញក្នុងវីដេអូខាងលើ សត្វភេនឃ្វីនងាកទៅម្ខាងមិនព្រមសុីចំណី។ ចំណែកសត្វភេវាហាក់ដូចជាមិនសូវរើសចំណីទេ ប៉ុន្តែជាទូទៅសត្វមួយចំនួនរើសចំណី។
ទាំងនេះមិនមានន័យថាសត្វភេនឃ្វីនអត់ឃ្លាននោះទេ ពួកវានៅតែទទួលបានចំណីចម្រុះដែលមានបរិមាណត្រី Aji ពី ៣០% ទៅ ៤០% ។
នាយកនៅ Hakone-en លោក Daiki Shimamoto បាននិយាយថា “គ្រាន់តែដំឡើងថ្លៃចូលគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ខ្លួន យើងនឹងបង្កើតបរិយាកាសដែលមានផាសុកភាពបំផុតសម្រាប់ភ្ញៀវដែលមក” និងបញ្ជាក់ថា “ខ្ញុំគ្មានចេតនាដំឡើងថ្លៃទេ” ។
Sacchan