កម្មវិធីស្មាតហ្វូនជួយលុបរូបអាក្រាតកាយរបស់អនីតិជន​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​ពេល​ជា​មួយ​គ្នាផ្ញើសារព្រមានទៅកាន់ឪពុកម្តាយ

កម្មវិធីស្មាតហ្វូននេះអាចលុបរូបថតអាក្រាតកាយរបស់អនីតិជនដោយស្វ័យប្រវត្តិ បង្កើតឡើងនៅជប៉ុនក្រោម​កិច្ច​​ខិត​​ខំ​​ប្រឹង​ប្រែង​ការពារ​អំពើ​ហិង្សា​ផ្លូវ​ភេទ។ 

ក្នុងបរិបទមនុស្សពេញវ័យកាន់តែច្រើនទាក់ទងអនីតិជនតាមបណ្តាញសង្គម ហើយស្នើសុំឱ្យប្អូនៗផ្ញើរូបអាក្រាតកាយ កម្ម​វិធីប្រើ​បញ្ញា​សិប្បនិម្មិតនេះនឹង​ទប់​ស្កាត់​អំពើអាក្រក់ក្នុងសង្គម។

គំនិតនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហការរវាងអ្នកបង្កើត Apps Smartbooks ដែលមានមូលដ្ឋាននៅទីក្រុង​តូក្យូ សាកល​វិទ្យាល័យ Fujita នៅ Aichi និងប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ Nakamura នៅ Nagoya ។

កម្មវិធីនេះមិនត្រឹមតែលុបរូបអាក្រាតប៉ុណ្ណោះទេ ថែមទាំងផ្ញើសារព្រមានទៅកាន់អាណាព្យាបាលរបស់កុមារផង​ដែរ។ កម្ម​វិធី​នេះត្រូវគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅចុងឆ្នាំនេះ។

បញ្ហាស្ថិតត្រង់ថាធ្វើយ៉ាងណាជម្រុញអោយប្អូនៗទាញ​យក​កម្មវិធី​នេះប្រើលើទូរស័ព្ទ។

ក្នុងសិក្ខាសាលានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Fujita និស្សិតប្រហែល ៧០ នាក់បានស្វែងយល់អំពីគ្រោះថ្នាក់នៃការរំលោភ​បំពាន​ផ្លូវភេទតាមរយៈបណ្តាញសង្គម បន្ទាប់មកពិចារណាលើកទឹកចិត្តប្អូនៗឱ្យដំឡើងកម្មវិធីនៅលើទូរស័ព្ទ​របស់​ខ្លួន។ ការណែនាំរួមមានការដំឡើងកម្មវិធី ឬផ្តល់ការបញ្ចុះតម្លៃដល់ប្អូនៗសម្រាប់ការទាញយកកម្ម​វិធី។

Naoto Tomita អាយុ ២៤ ឆ្នាំជាសហស្ថាបនិក Smartbooks និយាយថា គោលដៅរបស់គាត់ចង់អោយប្អូនៗ​ទាញ​យក​កម្ម​វិធី​ដើម្បី​ការ​ពារ​ខ្លួន។

លោក Nobuhiro Suzuki អនុប្រធានផ្នែកសុវត្ថិភាពសហគមន៍នៃនាយកដ្ឋានប៉ូលិសបាននិយាយថា “ឥឡូវនេះប្អូនៗ​ប្រើ​បណ្តាញ​សង្គម​ច្រើន។ យើង​​ចង់​ប្រើកម្មវិធីនេះដើម្បីការពារការរំលោភបំពានផ្លូវភេទក្នុងសង្គម” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: