រដូវក្តៅនៅជប៉ុនឆ្នាំនេះមិនដូចរាល់ដងនោះទេ
នៅរដូវក្តៅឆ្នាំនេះខ្វះសញ្ញាធម្មជាតិជាច្រើនដែលមានកាលពីឆ្នាំមុន។
ដូច្នេះតើរដូវក្តៅធម្មតានៅប្រទេសជប៉ុនមានអ្វីខ្លះ?
ដូចជាផ្កា Hydrangea រីកស្គុះស្គាយ រដូវវស្សាចាប់ផ្តើម សរុបទៅជារដូវរ៉ូមែនទិកជាមួយនឹងសម្រស់ផ្ការស់រវើក។ ទោះជាយ៉ាងណា សម្រស់ពណ៌ស្រស់ស្រាយនៅឆ្នាំនេះប្រែទៅជាពណ៌ពន្លឺព្រះអាទិត្យ ហើយក៏មិនមែនជាពន្លឺថ្ងៃស្រទន់នោះដែរ ប៉ុន្តែជាពន្លឺព្រះអាទិត្យក្តៅខ្លាំង។
ក្រៅពីនេះ មនុស្សជាច្រើនកត់សម្គាល់ឃើញថា នៅឆ្នាំនេះមានមូសតិចជាងរាល់ឆ្នាំ។
នៅរដូវនេះមនុស្សជាច្រើនតែងស្លៀកអាវដៃខ្លី ខោខ្លី ពាក់ស្បែកជើងផ្ទាត់ និងមានស្នាមមូសខាំ។ ប៉ុន្តែឆ្នាំនេះភាគច្រើនអ្នករាល់គ្នានៅផ្ទះបើកម៉ាស៊ីនត្រជាក់ ហើយក៏មិនសូវត្រូវមូសខាំដែរ។ ជាការពិតមូសធ្វើសកម្មភាពចន្លោះពី ២៥ ទៅ ៣០ អង្សាសេ ចំណែកឯឆ្នាំនេះសីតុណ្ហភាពខ្ពស់ ប្រហែលជាមូសក៏មិនចង់ចេញទៅក្រៅដែរ។
មូសមិនមែនជាសត្វតែមួយគត់ដែលស្អប់រដូវក្តៅឆ្នាំនេះទេ សូម្បីតែសត្វរៃដែលតែងតែបញ្ចេញសម្លេងនារដូវក្តៅក៏ខ្ជិលដែរ។ រដូវវស្សាឆ្នាំនេះមិនបានដាស់សត្វរៃដូចរាល់ឆ្នាំនោះទេ ព្រោះតែរដូវក្តៅឆ្នាំនេះមិនមានភ្លៀងគ្រប់គ្រាន់ ហើយក្តៅពេក។
ថ្វីត្បិតតែរដូវផ្កា Hydrangea យឺត ប៉ុន្តែការព្យាករណ៍ទឹកភ្លៀងសម្រាប់តំបន់ភាគច្រើននៅជប៉ុននាសប្តាហ៍ក្រោយបានបង្ហាញថា សត្វល្អិតនឹងចេញមក។
Sacchan