បុរសម្នាក់ត្រូវចាប់ខ្លួនពីបទចូលផ្ទះអ្នកដទៃហាលខោអាវទ្រនាប់ស្រ្តី
សកម្មភាពនេះហាក់ដូចជាផ្ទុយពីចោរលួចខោអាវទ្រនាប់។
រឿងមួយចំនួននិយាយពីបទល្មើសទាក់ទងនឹងតណ្ហា ភាពអស់សង្ឃឹម ឱកាស ប៉ុន្តែមានពេលខ្លះបទល្មើសមិនសមហេតុផលនោះទេ។ ជារឿងដែលកើតឡើងនៅ Gifu ដូចជាហាលខោអាវទ្រនាប់ខុសច្បាប់។
កាលពីថ្ងៃទី ១២ ខែឧសភា ក្រោយពេលត្រឡប់មកពីធ្វើការវិញ បុគ្គលិកការិយាល័យអាយុ ៦១ ឆ្នាំម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលក្រឡេកទៅមើលកន្លែងហាលខោអាវរបស់ខ្លួន។ ក្រៅពីខោអាវក្នុងរបស់ខ្លួន (បុគ្គលិកប្រុស) ស្រាប់តែមានខោទ្រនាប់របស់ស្រ្តីដែលគាត់មិនធ្លាប់ឃើញពីមុនមក។
គាត់បានទូរស័ព្ទទៅប៉ូលិសដោយស្នើឱ្យស៊ើបអង្កេតលើខោទ្រនាប់អាថ៌កំបាំងនេះ។ តាមរយៈការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ប៉ូលិស Gifu បានរកឃើញថា នៅវេលាម៉ោងប្រហែល ៨ៈ២០ នាទីព្រឹកថ្ងៃដដែល បុរសម្នាក់ចូលក្នុងបរិវេណផ្ទះ ហើយព្យួរខោអាវខាងលើ។
តាមដានជនសង្ស័យ និងកំណត់អត្តសញ្ញាណបុគ្គលនោះ។ មួយរយៈពេលក្រោយមក ពោលគឺនៅថ្ងៃទី ៥ ខែមិថុនា ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ៦៦ ឆ្នាំម្នាក់រស់នៅក្រុង Yaotsu នៃ Gifu ។
នៅពេលនេះជនសង្ស័យមិនទាន់សារភាព ឬបដិសេធចំពោះការចោទប្រកាន់នោះទេ ប៉ុន្តែហាក់ដូចជាសហការគ្នាគួរសម។ អាជ្ញាធរក៏កំពុងព្យាយាមកំណត់ទំនាក់ទំនងរវាងជនសង្ស័យ និងជនរងគ្រោះ ក៏ដូចជាហេតុផលដែលអាចកើតមានផងដែរ។
ការផ្តល់មូលហេតុហាក់ដូចជាពិបាកប្រសិនបើជនសង្ស័យមិនព្រមសារភាព ព្រោះគ្មាននរណាធ្វើសកម្មភាពចម្លែកបែបនេះទេ។
សូម្បីតែអ្នកប្រើបណ្តាញអុីនធឺណេតក៏ឆ្ងល់នឹងទង្វើនេះដែរ។
- អីយ៉ា… មិនយល់ទាល់តែសោះ…
- នេះជាកម្រិតដែលហួសពីការយល់ដឹងរបស់យើង។
- ប្រភេទជនល្មើសថ្មីបានបង្ហាញខ្លួន។
- តើខោទ្រនាប់ជារបស់អ្នកណា? គាត់លួចពីកន្លែងផ្សេងរួចយកមកហាលនៅទីនេះឬ?
- ឬមួយនេះជាការរៀបចំដើម្បីអោយបុរសម្ចាស់ផ្ទះត្រូវចោទប្រកាន់ពីបទលួចខោអាវទ្រនាប់?
- ប្រហែលជាអំណោយ។
- ប្រហែលបុរសម្នាក់នេះជិតរៀបការ ហើយគាត់ចង់បង្កបញ្ហា។
នៅមានមតិសង្ស័យជាច្រើនមុននឹងធ្វើការសន្និដ្ឋាន ដូចជាតើខោអាវក្នុងជារបស់នរណា? តើជនរងគ្រោះមានគ្រួសារដែរទេ?
សង្ឃឹមថាយើងអាចយល់អំពីគោលបំណងរបស់ជនល្មើស។
Sacchan