អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវខ្មាំងកាំភ្លើងបាញ់ខណៈពេលកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara
អតីតនាយករដ្ឋមន្ត្រីលោក Abe ខណៈពេលកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ត្រូវខ្មាំងកាំភ្លើងបាញ់នៅវេលាម៉ោងប្រហែល ១១ៈ៣០ នាទីព្រឹកនេះ។ តាមការរាយការណ៍បានអោយដឹងលោកត្រូវគេបាញ់ដោយកាំភ្លើង ហើយកំពុងស្ថិតក្រោមស្ថានភាពចង្វាក់បេះដូងមិនដំណើរការ។ ប៉ូលិសបានធ្វើការស៊ើបអង្កេតលម្អិតលើអត្តសញ្ញាណជនសង្ស័យដែលបង្ហាញខ្លួននៅកន្លែងកើតហេតុ។
*** ព័ត៌មានលម្អិតហេតុការណ៍
នៅម៉ោងប្រហែល ១១ៈ៣០ នាទីព្រឹកនេះ (ម៉ោងនៅជប៉ុន) អតីតនាយករដ្ឋមន្ត្រីលោក Abe កំពុងថ្លែងសុន្ទរកថានៅជិតស្ថានីយ៍ Yamato-Saidaiji ទីក្រុង Nara ស្រាប់តែដួលភ្លាមៗនោះ ហើយត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ។
នេះបើតាមនាយកដ្ឋានពន្លត់អគ្គិភ័យ អតីតនាយករដ្ឋមន្ត្រីលោក Abe កំពុងស្ថិតក្រោមស្ថានភាពចង្វាក់បេះដូងមិនដំណើរការ។
អ្នកយកព័ត៌មាន NHK ម្នាក់ដែលសម្ភាសន៍នៅកន្លែងកើតហេតុបានទទួលព័ត៌មានដូចតទៅ។ នៅពេលកើតហេតុគេស្តាប់ឮសំឡេងដូចជាសូរកាំភ្លើងពីរគ្រាប់ ក្នុងពេលជាមួយគ្នានោះអតីតនាយករដ្ឋមន្ត្រីលោក Abe ដួលលើដី និងហូរឈាមយ៉ាងខ្លាំង។ ក្រោយមកប៉ូលិសបានបញ្ជាក់អត្តសញ្ញាណបុរសម្នាក់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នប៉ូលិសកំពុងតែស៊ើបអង្កេតលម្អិត។
ស្ថានីយ៍ Yamato-Saidaiji ជាស្ថានីយ៍កណ្តាលនៃទីក្រុង Nara រវាងខ្សែរថភ្លើង Kintetsu Nara និង Kyoto ។ នៅមុខស្ថានីយក៏ត្រូវបានគេស្គាល់ថាជាកន្លែងដែលបេក្ខជនជាច្រើននិយាយក្នុងការបោះឆ្នោត។
នៅថ្ងៃនេះអតីតនាយករដ្ឋមន្ត្រីលោក Abe បានទៅដល់ Nara ពីអាកាសយានដ្ឋាន Haneda ទៅកាន់អាកាសយានដ្ឋាន Osaka ដើម្បីថ្លែងសុន្ទរកថានៅតាមផ្លូវ គោលបំណងគាំទ្របេក្ខភាពរបស់គណបក្សក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។
Sacchan