រកឃើញសាកសពរបស់ Mangaka លោក Kazuki Takahashi អណ្តែតលើសមុទ្រ
កងកម្លាំងការពារដែនសមុទ្រជប៉ុនប្រទះឃើញសាកសពរបស់ Mangaka លោក Kazuki Takahashi (ឈ្មោះពិត Kazuo Takahashi) នៅជិតឆ្នេរសមុទ្រទីក្រុង Nago, Okinawa នៅព្រឹកថ្ងៃពុធ ទី ៦ ខែកក្កដា។ គាត់បានទទួលមរណភាពនៅអាយុ ៦០ ឆ្នាំ។
យោងតាមព័ត៌មានពីប៉ូលីសលោក Takahashi ត្រូវបានបំពាក់ដោយឧបករណ៍មុជទឹក និងបំពង់ខ្យល់។ បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់។ មនុស្សម្នាក់ជិះទូកឆ្លងកាត់ប្រទះឃើញសាកសពបានទូរស័ព្ទទៅកាន់លេខទាន់ហេតុការណ៍ដែនសមុទ្រជប៉ុនដើម្បីរាយការណ៍ពីស្ថានភាព។ សពអណ្តែតនៅចម្ងាយ ៣០០ ម៉ែត្រពីឆ្នេរសមុទ្រទីក្រុង Nago វេលាម៉ោងប្រហែល ១០ៈ៣០ នាទីព្រឹក។
Manga Yu-Gi-Oh! ដែលចេញផ្សាយលើ Weekly Shonen Jump ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៤ ។ Manga បន្ទាប់ពីដាក់ចេញដំបូងបានក្លាយជាសៀវភៅរឿងល្បីលំដាប់អន្តរជាតិ ដោយបន្តរហូតមកដល់សព្វថ្ងៃនេះជាមួយនឹងស្នាដៃដូចជា Card game, Anime ប្រដាប់ប្រដាលេង និង Series manga ថ្មី។ លោក Takahashi បានឈ្នះពានរង្វាន់ Inkpot របស់ Comic-Con International ក្នុងខែកក្កដា ឆ្នាំ ២០១៥ ។ ពានរង្វាន់នេះទទួលស្គាល់បុគ្គលដែលចូលរួមចំណែកយ៉ាងឆ្នើមចំពោះសៀវភៅរឿង រឿងប្រឌិតវិទ្យាសាស្រ្ត ភាពយន្ត ទូរទស្សន៍ គំនូរជីវចល និង Fandom ។
លោក Takahashi ក៏ជាអ្នកនិពន្ធ Manga The Comiq អបអរសាទរខួបលើកទី ៥០ នៃទស្សនាវដ្តី Weekly Shonen Jump របស់ Shueisha ក្នុងឆ្នាំ២០១៨ ។ Viz Media បានបោះពុម្ភផ្សាយ Manga នេះក្រោមទម្រង់ឌីជីថល។
Meoz