Cherry មួយផ្លែតម្លៃជាង ១ លានរៀលបំបែកកំណត់ត្រាក្នុងពិព័រណ៍ដេញថ្លៃជប៉ុន
ផ្លែឈើជប៉ុនល្បីដោយសារគុណភាព ឧទាហរណ៍ដូចជាផ្លែ Cherry ជប៉ុន ផ្លែធំ ក្រហមរលោង មិនត្រឹមតែឆ្ងាញ់ ថែមទាំងរាងបេះដូងស្អាតទៀតផង។ ពេលក្រឡេកមើលផ្លែ Cherry ទាំងនេះ តើអ្នកចង់ទិញដែរទេ?
ប្រសិនបើអ្នកចង់ទិញ កុំភ្លេចមើលតម្លៃជាមុនសិន។
ម៉ាកយីហោ Cherry Juno Heart បានរៀបចំការដេញថ្លៃលើកដំបូងក្នុងរដូវកាលនេះនៅកន្លែងតាំងពិព័រណ៍ Hachinohe ខេត្ត Aomori កាលពីថ្ងៃទី ២៥ ខែមិថុនា។ ផ្លែ Cherry ធំទុំរាងដូចបេះដូង ម៉ាក Cherry ឈានមុខគេបានបង្កើតកំណត់ត្រាថ្មីជាមួយនឹងប្រអប់ Cherry ១៥ ផ្លែមានតម្លៃ ៦០០,០០០ យ៉េន។
មនុស្សគ្រប់គ្នាមានវត្តមានក្នុងការដេញថ្លៃសរសើរ និងទះដៃយ៉ាងខ្លាំងចំពោះតម្លៃខ្ពស់កប់ពពករបស់ផលិតផល។ គិតទៅផ្លែ Cherry នីមួយៗក្នុងប្រអប់មានតម្លៃ ៤០,០០០ យ៉េន ជាង ១ លានរៀល ហើយខ្ពស់ជាងតម្លៃកំណត់ត្រាក្នុងឆ្នាំ ២០២១ ទៅទៀត។
តើអ្នកថាឆ្ងល់នរណាហ៊ាននឹងតម្លៃខ្ពស់កប់ពពកនេះមែនទេ? ចម្លើយគឺ Nagatsuka Seika ដែលជាអ្នកចែកចាយផ្លែឈើ និងបន្លែនៅទីក្រុង Chiba ឈ្នះការដេញថ្លៃ ៣ ឆ្នាំជាប់ៗគ្នា។
Sacchan