ពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុងតូក្យូ “បុរសរុំចំបើង ផ្លុំសំបកខ្យង ត្រូវគេជះទឹក និងដង្ហែតាមដងផ្លូវ”
នេះជាពិធីបុណ្យដែលឆ្កួតលីលាបំផុតនៅប្រទេសជប៉ុន និយាយអំពីរឿងគ្រោះរាំងស្ងួត និងសត្វនាគ។
កាលពីព្រេងនាយ មានភូមិមួយនៅជប៉ុនធ្លាក់ក្នុងស្ថានភាពគ្រោះរាំងស្ងួតអូសបន្លាយ។ ប្រជាជនត្រូវការទឹកភ្លៀងយ៉ាងខ្លាំង ហើយនេះក៏ជាប្រភពដើមនៃពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុងតូក្យូផងដែរ។
大森の水止舞という奇祭をみてきました
ワラに包まれた人がホラ貝を吹いと引きづられ水をぶっかけられるというエライ目に遭うお祭りですがメタメタ面白かったです☆#東京刺激クラブ #水止舞 #大森 #奇祭 pic.twitter.com/WZ2I4U6HM6— 東京刺激クラブ (@onda3simai4) July 14, 2019
ជាទូទៅពិធីបុណ្យរដូវក្តៅរបស់ជប៉ុនមានប្រភពមកពីជំនឿសាសនា និយាយពីទំនាក់ទំនងជាមួយទេវតា វិញ្ញាណ ផ្សារភ្ជាប់នឹងធម្មជាតិ។ ពិធីបុណ្យ Mizudome no Mai ធ្វើឡើងនៅប្រាសាទ Gonshoji ផ្លូវ Omori ស្រុក Ota ទីក្រុងតូក្យូ។
ជាច្រើនឆ្នាំមុន ត្រលប់ទៅឆ្នាំ ១៣២១ ប្រជាជននៅ Musashi no Kuni (ភាគខាងកើតប្រទេសជប៉ុនសព្វថ្ងៃ) ឆ្លងកាត់គ្រោះរាំងស្ងួតអាក្រក់បំផុត។ ផ្ទៃដីស្ងួត ដំណាំមិនអាចប្រមូលផល ប្រជាជនក្នុងតំបន់ទៅរកព្រះចៅអធិការវត្ត Gonsho ដោយអង្វរគាត់អោយសុំទេវតាប្រទានទឹកភ្លៀង។
ដោយស្តាប់តាមការអង្វររបស់ប្រជាជន ព្រះសង្ឃធ្វើនាគចំបើង។ ក្នុងវប្បធម៌ជប៉ុននាគផ្សារភ្ជាប់ជាមួយទឹក និងភ្លៀងក្នុងរឿងបុរាណ។ មិនយូរប៉ុន្មាន ការបន់ស្រន់ត្រូវបានទទួលយក ភ្លៀងក៏ធ្លាក់បន្ទាប់ពីគ្រោះរាំងស្ងួតអូសបន្លាយ។
គ្រប់យ៉ាងហាក់ដូចជាល្អ ប៉ុន្តែនៅឆ្នាំបន្ទាប់ ប្រជាជនត្រូវប្រឈមនឹងបញ្ហាផ្ទុយមកវិញ។ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកលិចស្រែ និងបង្កបញ្ហាជាច្រើនដល់កសិករ ផលវិបាកធ្ងន់ធ្ងរដូចគ្រោះរាំងស្ងួត។ នៅពេលនេះពួកគេខឹងសម្បារចំពោះព្រះចៅអធិការ ដោយគិតថាទង្វើរបស់គាត់ជាមូលហេតុគ្រោះមហន្តរាយបន្តបន្ទាប់។
ដូច្នេះម្តងទៀត ព្រះសង្ឃត្រូវទទួលខុសត្រូវ។ លោកធ្វើរបាំងមុខតោ ព្រោះតោក្នុងភាសាជប៉ុនអានថា “Shishi” ប៉ុន្តែប្រសិនបើសរសេរជា Kanji ហើយអានក្នុងន័យមិនច្បាស់លាស់ “Shishi” អាចមានន័យថា “ឈប់ភ្លៀង” ។
លើកនេះព្រះចៅអធិការប្រគល់របាំងមុខអោយអ្នកភូមិ ណែនាំពួកគេឱ្យរាំ វាយស្គរ និងផ្លុំសំបកខ្យង។ លោកនិយាយថា ធ្វើបែបនេះនឹងធ្វើអោយនាគដែលកំពុងបង្កភ្លៀងស្ងប់។ ពិតណាស់ ភ្លៀងបានឈប់ ហើយទឹកជំនន់ក៏បានបញ្ចប់ដែរ។
ដើម្បីរំឮកដល់ព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំនៅ Gonshoji នឹងប្រារព្ធពិធី Mizudome no Mai (ប្រែថា៖ របាំបញ្ឈប់ភ្លៀង) ។ ចំណុចពិសេសបំផុតនៃព្រឹត្តិការណ៍នេះគឺបុរសពីរនាក់ ជាទូទៅមានមាឌធំ ត្រូវគេរុំក្នុងគំនរស្មៅ ហើយលើកដង្ហែតាមដងផ្លូវ Omori ។ ពួកគេផ្លុំសំបកខ្យង ហើយត្រូវគេ “ជះទឹក” ដោយគ្មានមេត្តា។
【奇祭】男を藁でぐるぐる巻きにして、街中をゴロゴロ転がし、容赦なく水をぶっかける『水止舞』が、東京都大田区大森で7月10日(日)13時~15時開催。ぶっかけられた男はそのたびに法螺貝を吹く。https://t.co/XUHp2lKG1m pic.twitter.com/sUt8Kts1xS
— ほいじんが (@garaguda) June 29, 2022
បុរសទាំងពីរនេះតំណាងឱ្យនាគនាំយកព្យុះភ្លៀង ហើយប្រជាជនត្រូវនាំពួកគេទៅកាន់ Gonshoji ។ ជាការពិតណាស់ នាគមិនទៅដោយខ្លួនឯងទេ ប៉ុន្តែត្រូវការអ្នកជូនដំណើរ។
ពិធីបុណ្យ Mizudome no Mai ធ្វើឡើងក្នុងខែកក្កដា ស្របនឹងពេលអាកាសធាតុក្តៅនៅជប៉ុន ដូច្នេះត្រូវជះទឹកមិនមែនអាក្រក់នោះទេ។ លើពីនេះ ដោយសារទម្ងន់របស់នាគ ក្បួនដង្ហែត្រូវឈប់ញឹកញាប់ ហើយនៅពេលដែលក្រុមទៅដល់គោលដៅ ក្រុមអ្នករាំពាក់របាំងមុខតោចេញមកសម្តែង បង្ហាញអំពីរបាំងមុខ និងរបាំដែលព្រះចៅអធីការបានធ្វើ។
អ្នកចូលរួមពិធីបុណ្យស្លៀកអាវមានរូបត្រីកោណ នោះជាស្រកានាគ។
គួរអោយស្តាយពិធីបុណ្យ Mizudome no Mai មិនអាចប្រារព្ធធ្វើឡើងក្នុងឆ្នាំ ២០២០ និង ២០២១ ដោយសារជំងឺរាតត្បាត។ ពិធីបុណ្យត្រលប់មកវិញនៅឆ្នាំ ២០២២ វេលាម៉ោង ១ រសៀលថ្ងៃអាទិត្យទី ១០ ខែខែកក្កដា។
ព័ត៌មាន
Gonshoji / 厳正寺
អាស័យដ្ឋាន៖ Tokyo-to, Ota-ku, Omori Higashi Sanchome 7-27
東京都大田区大森東三丁目7番27号
Sacchan