ធ្លាប់ឮទេពាក្យ Furariiman – សំដៅ​លើ​បុរស​ជប៉ុន​មិន​​ព្រម​ទៅ​ផ្ទះ​​​ក្រោយ​​ពេល​ចេញ​ពីធ្វើការ

ប្រហែលឆ្នាំ ២០០០ មានពាក្យថ្មីមួយពេញនិយមក្នុងចំណោមយុវវ័យជប៉ុនគឺ ikumen (イクメン) សំដៅលើបុរសដែល​ពូកែ​មើល​ថែ​កូន ក្នុងនោះពាក្យ iku (育) មានន័យថា “ការអប់រំ” ។

ទោះជាយ៉ាងណា ស្ត្រីនៅតែត្រូវចំណាយពេលជាមធ្យម ២៥ ម៉ោងដើម្បីធ្វើការងារផ្ទះ ចំណែកឯស្វាមីរបស់ពួកគេធ្វើតិច​ជាង ៥ ម៉ោង។ បើតាម OECD (អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍ​សេដ្ឋកិច្ច) អតុល្យភាពនេះ​អាក្រក់​បំផុត​ក្នុង​​ចំណោម​​ប្រទេសនៅលើពិភពលោក។ ខណៈពេលដែលបុរសជនជាតិជប៉ុនគិតថាប្រពន្ធរបស់គាត់មានពេលទំនេរ​ច្រើន តាមពិតពួកគេធ្វើច្រើនជាងបុរស ហើយភាគច្រើនការងារដែលពួកគេកំពុងធ្វើមិនទទួលបានប្រាក់​ខែ។

ដោយហេតុ​នេះកើតមានស្ថានភាពបុរសរត់គេចចេញពីផ្ទះរបស់ខ្លួន ឬទំនួលខុសត្រូវ។

បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​ពេល​ស្ត្រី​សុំ​​ឱ្យ​ប្តីជួយ​ការងារ​ផ្ទះ អាកប្បកិរិយារបស់ស្វាមីមិនប្រែប្រួល។ ផ្ទុយ​ទៅ​វិញ គាត់មិនព្រម​ទៅ​ផ្ទះ​ដើម្បី​មិន​ចាំ​បាច់​ជួយប្រពន្ធ​ ទោះរួចពីការងារនៅការិយាល័យក៏ដោយ។

ប្រហែលនៅឆ្នាំ ២០១៦ ឬ ២០១៧ មានពាក្យថ្មីមួយសំដៅលើបាតុភូតនេះ furariiman (フラリーマン) ។ នេះ​ជា​ពាក្យសំដៅលើមនុស្សម្នាក់ធ្វើការទទួលប្រាក់ខែ ឬបុគ្គលិកការិយាល័យធម្មតា ប៉ុន្តែតែងតែ fura-fura (ដើរ​តាមផ្លូវ​គ្មាន​គោលដៅ) ជុំវិញទីក្រុងជាជាងជិះរថភ្លើងទៅផ្ទះ។ បាតុភូតនេះលេចឡើងនៅពេលដែលក្រុមហ៊ុនកាន់​តែច្រើនអនុវត្តកំណែទម្រង់អនុញ្ញាតឱ្យបុគ្គលិកត្រឡប់ទៅផ្ទះមុនម៉ោង ដើម្បីរក្សាតុល្យភាពការងារ និងជីវិត។ ជា​ជាង​ចំណាយ​ពេល​វេលា​សម្រាប់គោលបំណងដែលបានគ្រោងទុក បុរសមួយចំនួនរើសយកចូលបារ ឬ​ហាង​កាហ្វេ ហាង​អុីនធឺណេត ហើយ​ប្រាប់​ប្រពន្ធថាខ្លួនកំពុងបញ្ចប់ deadline ឬមានកិច្ចប្រជុំសំខាន់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: