ពស់មួយក្បាលឆេះខ្លោចធ្វើអោយគ្រួសារប្រមាណ ១ ម៉ឺនខ្នងនៅ Fukushima ដាច់ភ្លើង
ក្រោមអាកាសធាតុក្តៅខ្លាំង ម៉ាស៊ីនត្រជាក់ជាដំណោះស្រាយសម្រាប់គ្រួសារជាច្រើននៅជប៉ុន។ ហេតុនេះ ការដាច់ចរន្តអគ្គិសនីជាឧប្បត្តិហេតុគ្រោះថ្នាក់បំផុត ថែមទាំងគំរាមកំហែងដល់អាយុជីវិតមនុស្សទៀតផង។ ដូច្នេះអាចដឹងថាមានស្ថានភាពភាពច្របូកច្របល់យ៉ាងណា នៅពេលដែលមានប្រមាណ ១ ម៉ឺនគ្រួសារនៅ Fukushima ត្រូវដាច់ភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែមិថុនាក្រោមទ្រង់ទ្រាយធំ។
ក្នុងករណីបែបនេះ ភាគច្រើនមូលហេតុបណ្តាលមកពីស្ថានីយអគ្គិសនីលើសបន្ទុក ប៉ុន្តែជាក់ស្តែងប្រព័ន្ធនៅតែដំណើរការល្អរហូតដល់ម៉ោង ២ៈ១០ នាទីរសៀល។ Tohoku Electric Power បានរកឃើញបញ្ហានៅស្ថានីយ៍ចែកចាយបន្តក្នុងទីក្រុង ហើយមូលហេតុពស់មួយក្បាលឆេះខ្លោច រថយន្តពន្លត់អគ្គិភ័យ ៦ គ្រឿងត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ។
បើតាម Tohoku Electric Power ពស់ប្រហែលជាកំពុងស្វែងរកជម្រកកុំអោយក្តៅ ប៉ុន្តែរកខុសកន្លែង។ វាលូនចូលទៅក្នុងស្ថានីយ៍ចែកចាយបន្តហើយប៉ះខ្សែភ្លើង ដែលបណ្តាលឱ្យដំណើរការប្រព័ន្ធបិទម៉ាសុីនដោយស្វ័យប្រវត្តិដើម្បីសុវត្ថិភាព។
សំណាងល្អ ឧបទ្ទវហេតុនេះអូសបន្លាយត្រឹមរយៈពេល ១ ម៉ោង ប៉ុន្តែក្រោមអាកាសធាតុក្តៅខ្លាំងបែបនេះ ជៀសមិនផុតរឿងមនុស្សជាច្រើនមានការត្អូញត្អែរនោះទេ។ មិនត្រឹមតែប្រជាជន សូម្បីតែអាជីវកម្មក្នុងស្រុកក៏ប៉ះពាល់ផងដែរ។
ទន្ទឹមនឹងនេះមនុស្សមួយចំនួនក៏អាណិតអាសូរសត្វពស់ ហើយរិះគន់ដល់នាយកដ្ឋានអគ្គិសនីមិនបានត្រួតពិនិត្យប្រព័ន្ធអោយល្អជាងនេះ។
- អីយ៉ា ដាច់ភ្លើងម៉ោង ២ រសៀល យ៉ាប់ណាស់។
- ពស់ដែលគួរអោយអាណិត ខ្ញុំកើតឆ្នាំម្សាញ់ ហើយឃើញថាករណីនេះគួរអោយសោកស្តាយណាស់។
- ប្រសិនបើប្រព័ន្ធត្រូវរន្ទះបាញ់ ឬអ្វីផ្សេង ខ្ញុំអាចនឹងយល់ ប៉ុន្តែនេះពស់? …
- ទ្រឹស្តីមួយនិយាយថា ក្រុមជនល្មើសយកពស់ធ្វើអោយដាច់ចរន្តអគ្គិសនី។
- R.I.P ផងពស់។
- ខ្ញុំសុខចិត្តដាច់ភ្លើង ១ ម៉ោង ជាជាងអោយពស់ចូលផ្ទះ។
- អាណិតពស់នោះណាស់ ក្រុមហ៊ុនគួរតែសុំទោស និងសងជំងឺចិត្តដល់គ្រួសាររបស់វា។
មតិយោបល់រិះគន់ទាំងនេះថែមទាំងលេងពាក្យហៅថា “Hebi story” ។ Hebi (ពស់ជាភាសាជប៉ុន) បញ្ចេញសំឡេងស្រដៀងនឹងពាក្យ “ធ្ងន់” (heavy) ដែលបកប្រែថា “រឿងធ្ងន់ធ្ងរ” ។
តាមពិតទៅ នេះមិនមែនជាករណីដំបូងសត្វបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅជប៉ុននោះទេ។ យើងធ្លាប់ជួបរឿងគួរឱ្យអស់សំណើចដូចជាអណ្តើក លាមកបក្សីប៉ះពាល់ដល់ភ្លើងចរាចរណ៍ ឬឆ្កែនោមលើបង្គោលភ្លើងធ្វើអោយរលំបង្គោល។ សង្ឃឹមថាមានវិធានការការពារកាន់តែប្រសើរឡើង ដើម្បីជៀសវាងរឿងទាំងនេះកើតឡើងម្តងទៀត។
Sacchan