ទំនាក់ទំនងរវាងអ្នកស្រុក Kyoto និងភ្ញៀវទេសចរណ៍បរទេសក្រោមស្ថានភាពប្រាក់យ៉េនធ្លាក់ចុះ
Yasuko Fujii ម្ចាស់ហាងស្រាដែលមានអាយុកាល ២៣០ ឆ្នាំនៅ Kyoto មានអារម្មណ៍ច្របូកច្របល់ចំពោះការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរណ៍បរទេស។ ថ្វីត្បិតតែភ្ញៀវទេសចរណ៍ទិញគ្រឿងស្រវឹងច្រើន ប៉ុន្តែពួកគេក៏សម្រុកទៅបំពេញផ្លូវដែលធ្លាប់តែស្ងាត់នៅ Kyoto អំឡុងពេលជំងឺរាតត្បាត។
អារម្មណ៍ច្របូកច្របល់របស់ម្ចាស់រូបនេះក៏ឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជារបស់ប្រជាជនជប៉ុនផងដែរ ខណៈដែលប្រទេសនេះកំពុងព្យាយាមបើកដំណើរការឡើងវិញ ហើយការធ្លាក់ថ្លៃរបស់ប្រាក់យ៉េននឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ ក៏ដូចជាអាជីវកម្មក្នុងស្រុក។
លោក Fujii អាយុ ៧៩ ឆ្នាំបាននិយាយថា “តាមទស្សនៈអាជីវកម្ម យើងចង់អោយភ្ញៀវទេសចរណ៍បរទេសមកលេង ប៉ុន្តែតាមទស្សនៈផ្ទាល់ខ្លួន យើងចង់បានតែភ្ញៀវជប៉ុនប៉ុណ្ណោះ” ។
កាលពីមុន អ្នកស្រុកធ្លាប់ជួបប្រទះស្ថានភាពភ្ញៀវទេសចរណ៍រាប់លាននាក់មកពីប្រទេសចិន កូរ៉េ និងអាស៊ីអាគ្នេយ៍សម្រុកចូលផ្សារ Nishiki ។ ការបើកចំហរបស់ជប៉ុនចំពោះទេសចរណ៍ពិតជាមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប៉ុន្តែចំណុចទាំងនេះបានបណ្តាលឱ្យមានការត្អូញត្អែរចំពោះអាកប្បកិរិយាមិនល្អរបស់ភ្ញៀវទេសចរណ៍នៅកន្លែងវប្បធម៌ដូចជាប្រាសាទនៅ Kyoto ។
ទោះយ៉ាងណា Kyoto ជាទីក្រុងចំណាស់ ល្បីជាមួយនឹងផ្លូវតូចចង្អៀត ហាងតែ និងផ្ទះសំណាក់បែបប្រពៃណី ហើយភាគច្រើនផ្អែកលើវិស័យទេសចរណ៍។
ចំពោះប្រាក់យ៉េនធ្លាក់ចុះរយៈពេលជាង ២ ទសវត្សរ៍ និងការស្តារវិស័យទេសចរណ៍ពិភពលោក សណ្ឋាគារ និងហាងនំបែបប្រពៃណីនៅ Kyoto គួរតែត្រៀមសម្រាប់កំណើនទេសចរណ៍។ ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរណ៍ចូលប្រទេសជប៉ុនតិចតួចបំផុតអំឡុងពេលនេះ ព្រោះរដ្ឋាភិបាលទទួលយកមនុស្សមួយចំនួនតូចចូលប្រទេសប៉ុណ្ណោះ ហើយទើបតែអនុវត្តការបន្ធូរបន្ថយព្រំដែនចាប់ពីខែមិថុនាកន្លងទៅ។ ចំណុចនេះធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ចូលប្រទេសជប៉ុនកើនឡើងច្រើន បន្ទាប់ពីប្រទេសនេះបើកជាផ្លូវការ។
ម្ចាស់ហាងដែលគ្រប់គ្រងដោយខ្លួនឯងនៅ Kyoto បាននិយាយថា “បញ្ហាមិនស្ថិតលើភ្ញៀវទេសចរណ៍បរទេសនោះទេ ប៉ុន្តែស្ថិតលើសមត្ថភាពរបស់យើងអាចបំពេញតម្រូវការរបស់ពួកគេ។ ប្រសិនបើមានមនុស្សជាច្រើនមក យើងមិនអាចធានានូវអាកប្បកិរិយារាក់ទាក់ចំពោះភ្ញៀវម្នាក់ៗបានទេ” ។
យោងទៅតាមក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank ចំនួនសណ្ឋាគារបិទទ្វារទូទាំងប្រទេសកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំ នៅឆ្នាំ ២០២១ ហើយវិស័យទេសចរណ៍ក្នុងស្រុកនៅ Kyoto រងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោក Hiroshi Fujie នាយក Hakuba បាននិយាយថា “Kyoto ជាទីក្រុងទេសចរណ៍ ហើយបើគ្មានភ្ញៀវទេសចរណ៍បរទេស យើងប្រាកដជាជួបបញ្ហា”។ លោកមិនប្រាកដថាហាងនេះអាចបន្តរយៈពេលមួយឆ្នាំទៀតឬអត់ទេ ប្រសិនបើគ្មានភ្ញៀវទេសចរណ៍បរទេស។
Sacchan