អាកាសធាតុក្តៅខ្លាំងនៅជប៉ុន ម៉ាស៊ីនត្រជាក់ខ្នាតតូចផលិតដោយ Sony លក់ដាច់ខ្លាំង

ប្រសិនបើអ្នកមិនធ្លាប់ស្គាល់ Reon Pocket គឺជាឧបករណ៍ដែលបង្កើតឡើងដោយ Sony មានការរចនាបង្រួមតូចព្យួរ​លើ​ស្មា​របស់​អ្នក។ បន្ទាប់​មក​វានឹងបញ្ចេញបរិមាណខ្សល់ត្រជាក់ត្រង់ឆ្អឹងខ្នង។

ម៉ូដែល Reon Pocket ដំបូងត្រូវបានបង្កើតឡើងដោយយុទ្ធនាការប្រមូលថវិកាសហគមន៍ជោគជ័យកាលពីខែកក្កដា ឆ្នាំ ២០១៩ ក្នុងនោះចំនួនទឹកប្រាក់គោលដៅឈានដល់ ៦៦ លានយ៉េន ហើយចំនួននេះសម្រេចបានយ៉ាងឆាប់​រហ័ស​ក្នុងមួយសប្តាហ៍។ ដោយផ្អែកលើភាពជោគជ័យនោះ ក្រុមហ៊ុន Sony នាំយើងទៅកាន់ទីផ្សារលក់រាយនៅឆ្នាំ​បន្ទាប់ ហើយលក់បាន ១ ម៉ឺនគ្រឿងក្នុងរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។

ទោះបីជាផលិតផលនេះមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែមិនដឹងមកពីមូលហេតុ​អ្វី Sony មិនសូវចាប់អារម្មណ៍នឹងផលិត​ផល​ទាំង​នោះទេ។ រហូតដល់ថ្នាក់នៅជប៉ុន មានវីដេអូណែនាំអំពីផលិតផលដែលបង្ហោះដោយអ្នកប្រើប្រាស់លើ YouTube ជា​បន្ត​បន្ទាប់ ប៉ុន្តែមិនមានវីដេអូផ្សព្វផ្សាយពិតប្រាកដពី Sony ផ្ទាល់នោះទេ។

ហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនគ្រាន់តែចាត់ទុកវាជាហ្គេម ហើយមានអារម្មណ៍ថាផលិតផលនេះមិនទាន់បំពេញ​តាម​ស្តង់ដារខ្ពស់ដូចផលិតផលផ្សេងទៀតរបស់ខ្លួន។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៩ ក្រុមហ៊ុននៅតែបន្តកែលម្អឥត​ឈប់​ឈរ ហើយកំណែទម្រង់ទី ៣ គឺ Reon Pocket 3 ដាក់ចេញកាលពីដើមឆ្នាំនេះ។ វាត្រូវបានផ្សព្វផ្សាយថាមាន​ប្រសិទ្ធិភាព​ត្រជាក់ខ្ពស់ជាង ៥០% ប្រសើរជាងម៉ូដែលមុន។

ក្រុមហ៊ុន Sony ក៏បាននាំយកនូវបច្ចេកវិទ្យា និងបទពិសោធន៍មួយចំនួនពីការអភិវឌ្ឍន៍ស្មាតហ្វូន ហើយយកមកអនុវត្តទៅលើឧបករណ៍ប្រភេទនេះ។ Reon Pocket 3 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាចលនា ដើម្បីចាប់​យក​ចលនា​របស់​អ្នក​ពាក់ និងផ្តល់ភាពត្រជាក់សមស្រប។ សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​មុខងារធ្វើអោយ​ត្រជាក់​ដោយ​​ដៃ ដូច្នេះអាច​ធ្វើ​បាន​តាម​រយៈ​កម្មវិធី​ស្មាតហ្វូន​ពិសេស។

ឧបករណ៍ជំនាន់ថ្មីក៏រួមបញ្ចូលថ្មដែលអាចសាកពេញក្នុងរយៈពេលប្រហែល ១០០ នាទីតាមរយៈ USB-C ហើយអាចដំណើរការបានពី ៨ ដល់ ៦១ ម៉ោងក្រោមមុខងារធ្វើអោយត្រជាក់ ឬពី ២៧ ដល់ ៥៤ ម៉ោងក្រោមមុខងារធ្វើអោយ​កក់​ក្តៅ​អាស្រ័យ​លើ​ការ​ប្រើប្រាស់។ ជាការពិតណាស់ ឧបករណ៍តូចនេះអាចដំណើរការដូចជាម៉ាសុីនកម្តៅសម្រាប់ពាក់​នៅ​រដូវ​រងា។ ហើយអាចរក្សាលំនឹងដោយផ្អែកលើខ្សែដែលត្រូវបានរចនាឡើងយ៉ាងពិសេស។

ដើម្បីធ្វើអោយត្រជាក់ និងកម្តៅកាន់តែរលូន ក្រុមហ៊ុន Sony ក៏បានចាប់ដៃគូជាមួយម៉ាកយីហោជាច្រើនផលិត​អាវការិយាល័យ និងអាវវាយកូនហ្គោលមានហោប៉ៅដោយឡែកសម្រាប់ Reon Pocket ។

ចំណុចសំខាន់ផលិតផលនេះត្រូវបានលក់រាយក្នុងតម្លៃ ១៤.៨៥០ យ៉េន (១០៩ ដុល្លារ) ។ ជាមួយនឹងកម្រិតប្រាក់ចំណូល​របស់​ជន​ជាតិ​ជប៉ុន ជាពិសេសនៅពេលដែលប្រទេសនេះត្រូវប្រឈមនឹងរលកកំដៅដែល​មិនធ្លាប់មានពីមុនមក គ្មានអ្វីចម្លែកទេដែលផលិតផលនេះមានប្រជាប្រិយភាពគួរឱ្យភ្ញាក់ផ្អើល។ អ្នកតំណាង​ក្រុម​ហ៊ុន Sony ថ្មីៗ​នេះ​បាន​បង្ហើបថាការលក់ Reon Pocket 3 “លើសពីការរំពឹងទុក” ។

មតិយោបល់លើបណ្តាញអុីនធឺណេតស្រដៀងគ្នា នៅពេលដែលមនុស្សជាច្រើនចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះ។

“ខ្ញុំពិតជាចាប់អារម្មណ៍នឹងបច្ចេកវិទ្យារបស់វា” ។

“ខ្ញុំចូលចិត្តសំឡេងនៅពេលវាដំណើរការ។ មនុស្សរាល់គ្នាតែងតែរំលងចំណុចនេះ ប៉ុន្តែនេះជាឧបករណ៍ដែលអ្នកប្រើ​ជា​រៀង​រាល់​ថ្ងៃ” ។

“ខ្ញុំចង់លាបឡេការពារកម្តៅថ្ងៃ ប៉ុន្តែបែកញើសខ្លាំងដោយសារក្តៅ។ ប្រហែលជាឧបករណ៍នេះមានប្រយោជន៍” ។

“សព្វថ្ងៃ Sony កំពុងធ្វើអ្វីៗគ្រប់យ៉ាង” ។

“ខ្ញុំមិនអាចទ្រាំនឹងកំដៅថ្ងៃបានទេ ដូច្នេះខ្ញុំនឹងទិញមួយគ្រឿងឆាប់ៗនេះ” ។

ប្រភព Soranews

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: