iPhone របស់ជប៉ុន​អស់​ពីស្តុក និងបញ្ហាប្រាក់យ៉េនធ្លាក់ចុះខ្លាំង

នៅប្រទេសជប៉ុនក៏ដូចជាកន្លែងផ្សេងទៀតនៅលើពិភពលោក មានអ្នកគាំទ្រទូរស័ព្ទ iPhone ច្រើន។ ទូរស័ព្ទ iPhone ដែល​ប្រើ​រួច​ត្រូវ​បានដោះដូរក្នុងតម្លៃខ្ពស់នៅជប៉ុន ប៉ុន្តែថ្មីៗនេះ មានរឿងគួរឱ្យអស់សំណើចមួយកំពុងកើត​ឡើង។

ហាងជជុះមួយ​ចំនួន​កំពុងប្រមូលទិញទូរស័ព្ទក្នុងតម្លៃស្មើ ឬថ្លៃជាងតម្លៃទូរស័ព្ទថ្មី។

សរុបទៅ តើមកពីមូលហេតុ​អ្វី?

មូលហេតុដោយសារ​តម្លៃ​ប្រាក់យ៉េន​ធ្លាក់​ចុះ​ខ្លាំង។ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​កន្លែង​ផ្សេង iPhone នៅជប៉ុនមាន​តម្លៃ​ថោក។ ក្នុងរយៈពេលដ៏ខ្លី iPhone ទាំងអស់នៅលើទីផ្សារជជជុះរបស់ជប៉ុនអស់ ប៉ុន្តែ​តម្រូវ​ការ​នៅតែមានកម្រិតខ្ពស់ ដូច្នេះតម្លៃទិញខ្ពស់ជាងម៉ាស៊ីនថ្មី​ទៅ​ទៀត។

បច្ចុប្បន្ននៅតែអាចទិញផលិតផលថ្មី ប៉ុន្តែត្រូវចំណាយពេល ២ ទៅ ៤ សប្តាហ៍ បន្ទាប់ពីបញ្ជាទិញរហូតដល់ពេលដឹកជញ្ជូន។ ជាក់​ស្តែង មនុស្ស​មួយ​ចំនួន​ត្រូវរង់ចាំពីរបីខែ អាស្រ័យលើពណ៌ និងផ្នែកផលិតផល។

អាជីវកម្មបរទេសមួយចំនួនទិញទូរស័ព្ទប្រើរួចក្នុងបរិមាណច្រើននៅជប៉ុន ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​ប្រទេសវិញ ពួក​គេ​ត្រូវ​ចាប់​តាម​​រយៈ​​ការ​ត្រួត​ពិនិត្យ​អីវ៉ាន់ រឹប​អូស និង​​ផាក​​ពិន័យ។

ចំពោះការទិញទូរស័ព្ទតម្លៃថោកនៅជប៉ុនមិនមែនជាបញ្ហានោះទេ ប៉ុន្តែសូមអនុវត្តតាមច្បាប់។ ពិបាកណាស់ទើបអាចទិញទូរស័ព្ទ iPhone ចាស់ក្នុងតម្លៃថោក កុំទុកអោយត្រូវរឹបអូស។

តើ​អ្នក​គិត​ថា​ការ​ធ្លាក់​ចុះ​ប្រាក់​យ៉េន​មានរយៈពេលយូរប៉ុណ្ណា? បច្ចុប្បន្ន ១ ដុល្លារស្មើនឹង ១៣៦ យ៉េន។ ដើម្បីងាយ​​ស្រួល​​ប្រៀប​ធៀប​ក្នុងរយៈពេល ៨ ខែ ប្រាក់យ៉េនធ្លាក់ចុះចំនួន ១៦០ យ៉េន តើ​ស្ថានភាព​នេះនឹងអូសបន្លាយ ហើយ​កាន់​តែ​អាក្រក់​ទៅ​ដែរ​ទេ?

បញ្ហាប្រាក់យ៉េនធ្លាក់ថ្លៃ​មិន​ត្រឹមតែ​នាំ​មក​នូវ​ហានិភ័យ ហើយក៏ផ្តល់អត្ថប្រយោជន៍ផងដែរ។ ប្រសិនបើអ្នកធ្វើដំណើរ​​ទៅ​ប្រទេស​ជប៉ុន តម្លៃសណ្ឋាគារ តម្លៃអាហារ និងវត្ថុអនុស្សាវរីយ៍នឹងទាប។ ហើយប្រសិនបើជនបរទេសមក​ដល់​​ទី​​នេះ​​ច្រើន ហើយចំណាយប្រាក់ច្រើននៅទីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: