មនុស្សយន្តចម្អិនមីស្ប៉ាហ្គេតទីដាក់ឱ្យដំណើរការជាផ្លូវការនៅ​ទីក្រុង​តូក្យូ

តើអ្នកចូលចិត្តស្ប៉ាហ្គេតទីដែរទេ?

កាន់តែពិសេសជាងនេះ ដំណើរការផលិតច្បាស់លាស់ ផលិតផលប្រកបដោយការច្នៃប្រឌិត។ អាស្រ័យលើការកំណត់និយមន័យ និងកម្រិតពេញចិត្តរបស់មនុស្សម្នាក់ៗ។ មនុស្សតែងតែមានកំហុស ពួកគេ​ស្វែងរក​ដំណោះស្រាយ​ដោយ​​បង្កើត​​មនុស្សយន្ត​ដែលមានកម្រិតកំហុសទាបបំផុត ហើយត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់ផ្នែក។

លើកនេះយើងបង្កើតមនុស្សយន្តចម្អិនមីស្ប៉ាហ្គេតទីដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

P-Robo ត្រូវបានគេហៅ “មនុស្សយន្តដំបូងគេលើពិភពលោក” ដំណើរការខាងផ្នែកចម្អិន Pasta ។ គំនិតនេះត្រូវបានដំណើរការដោយ Robot kitchens ពីមុនមក ប៉ុន្តែ Pronto និង TechMagic យល់ថាថ្មីស្រឡាងតែមួយមុខមិនគ្រប់គ្រាន់ទេ។ ពួកគេចង់កំណត់មុខងាររយៈពេល ៤ ឆ្នាំអភិវឌ្ឍន៍មនុស្សយន្តស្របតាមស្តង់ដារមេចុងភៅដែលមាន​ជំនាញ​ចាប់​ពី​ដើម​ដល់​ចប់។

បន្ទាប់​ពី​ស្ងោរ​មី​ក្លាសេ​រួច​ហើយ ដៃមេកានិកមួយរបស់ P-Robo នឹងដាក់មីចូលខ្ទះជាមួយនឹងគ្រឿងទេសសមរម្យ។ បន្ទាប់មកបាតខ្ទះជ្រៅត្រូវបានដាក់ក្នុងឡដែលមានថាមពលខ្ពស់ស្រូបទឹកជ្រលក់ និងការពារការបាត់បង់គុណភាពអាហារដោយសារកំដៅខ្លាំងពេក។ ជាចុងក្រោយ Pasta ដែលចម្អិនរួចត្រូវបានបញ្ជូនទៅឱ្យបុគ្គលិក (មនុស្សពិត) ដើម្បី​ដាក់​ចាន និង​បញ្ចប់​ការ​ចម្អិន។

ដំណើរការទាំងមូលចំណាយពេលត្រឹមតែ ៤៥ ទៅ ៧៥ វិនាទីអាស្រ័យលើការបញ្ជាទិញជាក់ស្តែង ប៉ុន្តែក្នុងពេលតែមួយមនុស្សយន្តអាចបំពេញការ​បញ្ជា​ទិញ​ច្រើន ដូច្នេះលឿនជាងកម្លាំងរបស់មនុស្សនៅពេលមានភ្ញៀវច្រើន។ ជាងនេះទៅទៀត P- Robo អាចប្រើរូបភាព AI ដើម្បីវិភាគថាតើគ្រឿងផ្សំមានបរិមាណល្មម ឬត្រូវបានលាយបញ្ចូល​គ្នា​តាម​រូបមន្តត្រឹមត្រូវដែរទេ។

មនុស្សយន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើបណ្តាញសង្គម ទន្ទឹមនឹងនេះក៏មានមតិផ្ទុយផងដែរ។

  • ឡូយណាស់
  • ខ្ញុំរំភើបយ៉ាងខ្លាំង ខ្ញុំសង្ឃឹមថាអាចមើលឃើញមនុស្សយន្តក្នុងផ្ទះបាយ
  • ខ្ញុំចាប់អារម្មណ៍នឹង Pasta ៤៥ វិនាទីជាជាងមនុស្សយន្ត
  • ដូច្នេះបើទទួលបានការបញ្ចុះតម្លៃ ហើយគុណភាពអាហារគួរឱ្យទុកចិត្តនោះខ្ញុំចូលចិត្ត
  • ស្តាប់ទៅដូចជាស្ទីលជប៉ុន
  • ខ្ញុំគិតថា “បេះដូង” ជាអាថ៌កំបាំងនៃការចម្អិនអាហារ។

មនុស្សយន្តត្រូវបានដាក់អោយដំណើរជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនា នៅ E Vino Spaghetti ដែលបើកដំបូងនៅ Chiyoda ទីក្រុង Tokyo ។ មីមួយចំនួនមានដូចជាមឹក cacbonara និងមឹកបំពង់ តម្លៃដូចគ្នា ១០០០ យ៉េនក្នុង​មួយ​មុខ។

ព័ត៌មានភោជនីយដ្ឋាន

 E Vino Spaghetti

Tokyo-to, Chiyoda-ku, Marunouchi 2-4-1 អាគារ Marunouchi B1

ម៉ោងធ្វើការ៖ ១១ ព្រឹកដល់ ១០ៈ៣០ យប់

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: